ខេត្តរតនគិរីៈ បច្ចុប្បន្ន គេ សង្កេត ឃើញថា នៅខេត្តរតនគិរី ការដាំ ដំណាំ ម្រេច កំពុងតែ ពេញ និយម ដែលអាចចាត់ ទុកបាន ថាលេខ បន្ទាប់ពី ដំណាំ កៅស៊ូ ហើយ អាយុកាល នៃការ ទទួល ផលវិញ វាប្រហាក់ ប្រហែលទៅនឹង កៅស៊ូដែរ ពី៣ ទៅ៤ឆ្នាំ ឯណោះ ប៉ុន្តែបើ ទោះបីជា យ៉ាងនេះ ក្តី ការដាំ ម្រេច ត្រូវ ការ កាប់ កូន ឈើ គ្រប់ប្រភេទ ដែល មិនទាន់ គ្រប់អាយុ រាប់រយ រាប់ពាន់ ដើម មកពុះ ជ្រៀក ធ្វើជន្លង់ ឯណោះ។ ដោយសារ តែតំរូវ ការនេះ ហើយ ទើបបាន ជាមាន ជនខិល ខូច រឺក៏ ឈ្មួញ ជាច្រើន ដែលមាន ថៅកែ ចំការ ម្រេច នៅពីក្រោយ ខ្នងបានដាក់ ម៉ាស៊ីន ត្រង់ ស៊ីន័រ កាត់ កូនឈើ គ្រប់ ប្រភេទ ដែល មិនទាន់ គ្រប់អាយុ ដែលច្បាប់ ស្តីពី ព្រៃ បានហាម ឃាត់ នោះ យកទៅ លក់អោយ ថៅកែ ចំការ ម្រេច ដែលមាន ដីត្រូវ ដាំម្រេច រាប់រយ រាប់ពាន់ ហិកតា ក្នុងខេត្ត ទូទាំង ខេត្តរតនគិរី ហើយ ការជំនួញ កាប់កូនឈើ ដែលមិន ទាន់គ្រប់ អាយុ យកមក ជ្រៀកធ្វើ ជន្លង់ ម្រេចនេះ ក្នុង ជន្លង់១ ២រឺ៣ ឯណោះ ជាក់ ស្តែង នៅ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ គេសង្កេត ឃើញ ជន្លង់ម្រេច ដែលឈ្មួញ តែងតែដឹក តាមគោយន្ត កែច្នៃមក ពីផ្លូវចាអ៊ុង រឺផ្លូវកូនមុំ ឆ្លងកាត់ ខាងមុខ ផ្ទាល់ជាប់ ស្នាក់ការ មេព្រៃរដ្ឋបាល ព្រៃឈើ លំផាត់ និង រដ្ឋបាល ព្រៃឈើ កាចាញ ចូលមកភូមិ៤ កាចាញ ឆ្លង កាត់ពីមុខ កងរាជ អាវុធហត្ថ ក្រុងបានលុង យកទៅលក់ អោយ ថៅកែ ចំការ ម្រេចនៅ ម្តុំវត្តភូមិថ្មី សង្កាត់ ឡាបានសៀក កំពុងត្រូវការជន្លង់ ម្រេចរាប់ពាន់ ដើម ដែលមេ ឈ្មួញជន្លង់ ម្រេចរូបនេះ ដឹកទាំងថ្ងៃ មិនខ្ចីខ្វល់ ហើយគេ និយាយថា គេបានបង់ អោយ សមត្ថកិច្ច និងជំនាញ តាមផ្លូវ អស់ហើយ គឺមិន ខ្លាចអ្នក ណាឡើយ។
ទាក់ទង ទៅនឹងការ ធ្វើជំនួញ ជន្លង់ម្រេច យ៉ាងគគ្រឹក គគ្រេង ដែលបានមក ពីការ កាប់បំផ្លាញ កូនឈើមិនទាន់ គ្រប់អាយុនោះ យើងមិនអាច សុំការ បំភ្លឺពី លោក ហង់ វណ្ណា នាយផ្នែក រដ្ឋបាល ព្រៃឈើ លំផាត់ បានឡើយ ព្រោះបាន បិទទូរស័ព្ទ។
ប្រជាពលរដ្ឋ សំណូមពរ អោយ សមត្ថកិច្ច ពាក់ព័ន្ធ គួរតែ ចាត់វិធានការ អំពីករណី ដឹកជន្លង់ ម្រេច យ៉ាងអាណា ធិបតេយ្យ ដូចជា ករណីក្នុង រូបភាព ថ្ងៃទី២២ នេះ ដែលមេ ឈ្មួញរូបនេះ កាប់កូនឈើ មិនទាន់គ្រប់អាយុកាល យកមក លក់អោយ ថៅកែម្រេច ត្រូវការ រាប់ពាន់ រាប់ម៉ឺនដើម ក៏បានដែរ ព្រោះគេ ពូកែរត់កា រណាស់។
ដោយ តាំង ឧសារ