កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ នៅត្រង់ ចំណុច ភូមិ លំជ័រ ឃុំ លំជ័រ ស្រុក អូរយ៉ាដាវ ជនជាតិ វៀតណាម ដែលចូល មកទិញ អេតចាយ តាមរថយន្ដ កូរ៉េ ចំណុះ ២តោន បានរៀប ឈើប្រណិត ប្រភេទ ធ្នង់ដាក់ ពីក្រោម អេតចាយ ជាងមួយ ម៉ែត្រគូប ។
ប្រជា ពលរដ្ឋដែល ឃើញ ហេតុការណ៍ បានរាយការណ៍ ឲ្យអ្នកកាសែត និង មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ ទើបមានការចុះ បង្ក្រាប ដល់កន្លែង កើតហេតុ តែម្ដង ប៉ុន្ដែ តៃកុងឡាន បានរត់ គេចខ្លួនបាត់ ។ ឈើដែល រៀបដាក់ ក្រោម អេតចាយ ត្រូវបាន គេដឹងថា បម្រុងដឹក ចេញតាម ច្រកទ្វារ អន្ដរជាតិ អូរយ៉ាដាវ ដើម្បី នាំចេញ ទៅលក់នៅ ប្រទេស វៀតណាម តែម្ដង ។
ហេតុ ការណ៍ ក្លែងបន្លំ បង្កប់ បទល្មើស ព្រៃឈើ ក្រោមរូបភាព ឈ្មួញ វៀតណាម មិនថា អេតចាយ ឬ ការនាំ ផលិតផល ផ្សេងៗ សុទ្ធសឹង តែមាន បង្កប់ ប្រភេទ ឈើប្រណិត ដើម្បី បិទបាំង ភ្នែក សមត្ថកិច្ច ។ ប៉ុន្ដែ រថយន្ដ អេតចាយ មួយគ្រឿង ដែល សមត្ថកិច្ច បង្ក្រាប គឺជា បទ ពិសោធន៍ សម្រាប់ ឈ្មួញ វៀត ណាម ដែល ចូលមក រកស៊ី ស្ថិតក្រោម រូបភាព ផ្សេងៗទៀត ៕