ផ្ទុះការ​តវ៉ាបិទ​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ក្រុម​តាក់ស៊ី រឿង​គយ​ចល័ត​ចាប់​ទំនិញ​គេច​ពន្ធ

ផ្ទុះការ​តវ៉ាបិទ​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ក្រុម​តាក់ស៊ី រឿង​គយ​ចល័ត​ចាប់​ទំនិញ​គេច​ពន្ធ

ជាតិជាយដែន
ប៉ោយប៉ែត ៖ ផ្ទុះការតវ៉ារបស់ ក្រុមអ្នករត់តាក់ស៊ីជាច្រើននាក់ ជាមួយនឹងមន្ដ្រី គយចល័តក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមាន ជ័យ ដោយយករថយន្ដដាក់ឱ្យកកស្ទះលើកំណាត់ផ្លូវ ជាតិ លេខ ៥ អស់រយៈពេលជិត ២ ម៉ោង ។ ការតវ៉ាពីអ្នករត់តាក់ស៊ីចំពោះ ក្រុម គយចល័តគាប សង្កត់ឱ្យបង់ប្រាក់ហួសពីការស្មាន តាម ការចោទប្រកាន់ទៅលើក្រុមអ្នករត់តាក់ស៊ី ទាំងនោះ ដឹកទំនិញ គេចពន្ធខុសច្បាប់និងរកឯកសារពាក់ពន្ធ័ ។

ចំពោះការតវ៉ារបស់ក្រុមតាក់ស៊ីខាងលើ បានកើតឡើងកាល ពី ម៉ោង១០និង៣០នាទីព្រឹ កថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចជិតផ្លូវ៥០ទៅកើតប្រមាណ៦០ម៉ែត្រឋិតក្នុងភូមិកូន ដំរីសង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត ដោយក្រុមអ្នករត់ តាក់ស៊ីបានយករថយន្ដរបស់ខ្លួនរាប់រយ គ្រឿងមកចតលើកំណាត់ ផ្លូវជាតិលេខ៥ ជាការតបតទៅនឹងការរឹតបន្ដឹងរបស់ ក្រុមគយចល័តអនុវត្ដន៍លើ កំណែទម្រង់ ស៊ីជម្រៅក្នុងការប្រមូល ពន្ធចូលរដ្ឋ ដែលផ្តោតលើក្រុមអ្នករត់តាក់ស៊ីដឹកទំនិញកំប៉ិកកំប៉ុក បង្ខំឱ្យពួកគេបង់ប្រាក់និងយកដាក់ហោប៉ៅចែកគ្នា ដើម្បីប្ដូររថយន្តសេរីទំនើប តែប៉ុណ្ណោះ។ក្រុមអ្នករត់តា ក់ស៊ីបាននិយាយថា នេះជា លើកទី២ហើយដែលពួកគាត់ធ្វើ ការតវ៉ា បន្ទាប់ពីប្រធានសាខាគយនិងរដ្ឋាករក្រុងប៉ោយប៉ែត លោក ឈួន ហៃ ឡើងកាន់តំណែងថ្មីៗ ហើយបង្កើត ឱ្យមានអោយភាពអនាធិបតេយ្យ  បង្ខំឱ្យពួកគេបង់ ប្រាក់ ក៏ដូចជាគំរាមកំហែងក្នុងរូបភាព ចោទប្រកាន់ថា ដឹកទំនិញ គេចពន្ធ ប៉ុន្ដែ បើឱ្យប្រាក់ ទោះជាដឹកកាត់មុខ ក្នុងទ្រង់ ទ្រាយបែបណាក៏ដោយ បែរជាពុំមានការយក ចិត្ដទុកដាក់ បង្ក្រាបនោះឡើយ ។

បើគ្រាន់តែក្រុមពួកគាត់ដឹកកំប៊ិកកំប៉ុក ម្ទេសក្រៀម៧-៨ថង់ បែរជាក្រុមមន្ដ្រី គយចល័តនោះទាមទារឱ្យបង់ប្រាក់ ចំនួន ៣០០ ដុល្លារ លើសតម្លៃដែលខ្លួនស៊ីឈ្នួល គេគ្រានយកប្រាក់ចិញ្ចឹមកូនជាជាងធ្វើការចំណាកស្រុកតែប៉ុណ្ណោះ ។

ក្បួនស្ទុះការតវ៉ាខាងលើ ត្រូវបានរំសាយ ខណៈ ក្រុមគយចលត័ដោះលែងរថយន្តដែលក្រុមគយឃាត់រយៈពេល ២ ទៅ ៣ ថ្ងៃ និងមានជួយអន្តរាគមន៏ពីលោកស្នងការខេត្ត និងលោកអភិបាលខេត្តរង ធ្វើការសម្របសម្រួលនិងជួយ អន្ដរា គមន៍សម្រួលចរាចរណ៍ ពីសំណាក់សមត្ថកិច្ចខេត្តនិងក្រុងប៉ោយប៉ែតផងដែរ។

បើទោះជាលោក ឈួន ហៃប្រធាន សាខាគយនិងរដ្ឋាករក្រុងប៉ោយប៉ែត អនុវត្ដន៍រឹតបន្ដឹងបង្ក្រាបទំនិញគេចពន្ធ ដើម្បី រកចំណូលពន្ធ ប៉ុន្ដែក្រុមអ្នករត់តាក់ស៊ីនិយាយថា ទំនិញគេចពន្ធសព្វសារពើ តាមច្រករបៀង ក៏ដូចជារថយន្តក្រុមហ៊ុន ដឹកភ្ងៀវ កម្ពុជាអង្គរ អ៊ិចប្រេសដឹកអ្នកដំណើរបង្កប់ដឹកទំនិញ គេចពន្ធគ្រប់ប្រភេទក៏ មេគយរូបនេះមិនមានចំណាត់ ការឬការបង្ក្រាបទំនិញរត់ពន្ធអ្វីឡើយ ដែលបង្ហាញពី ភាព មិនស្មើគ្នារវាងឈ្មួញនិងឈ្មួញ ។

ជុំវិញករណីខាង លើករបស់ក្រុមអ្នកសារព័ត៌មិនអាចទំនាក់ទំនងបានទេពីលោក ឈួន ហៃ ប្រធានសាខាគយ និង រដ្ឋាករច្រកទ្វារក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃកើតហេតុ ពីព្រោះលោក ឈួន ហៃ មិនបានអោយក្រុមអ្នកសារព័ត៏មាន ចូលសួររកការពិតនៃការកកស្ទះរថយន្ត និងត្រួតពិនិតទំនិញ ហាក់បីដូចជាគ្មានភាពយុត្តិធម៌ ចំពោះក្រុមអ្នកសារ ព័ត៌ មានឡើយ ពេលដែលអ្នកសារព័ត៏មានចូលកន្លែងស្នាក់ការចលត័ខាងលើដើម្បីសួរកការពិតបែជាលោក ឈួន ហៃ ឲ្យ​ចូលទូរទស្សស៊ីធីអិនមួយប៉ុណ្ណោះ ។ ចំណែកទូរទស្សន៍ក្នុងស្រុក និងកាសែតជាច្រើន មិនអោយចូលតើលោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករច្រកទ្វារប៉ោយប៉ែតគិតយ៉ាងណាបានជាផ្ដល់ព័ត៌មានអោយតែម្នាក់ចុះ ២០ នាក់​ជាង​ទៀត មិនមែនអ្នកទូរទស្សន៍ ឬការសែតទេឬយ៉ាងណា?៕
20131211r1 (2)

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.