កម្លាំង​ចម្រុះ​ខេត្តរតនៈគីរី ចុះ​បង្ក្រាប​រោង​សិប្បកម្ម ៦គោយន្ត គ្មាន​តម្លា​ភាព

កម្លាំង​ចម្រុះ​ខេត្តរតនៈគីរី ចុះ​បង្ក្រាប​រោង​សិប្បកម្ម ៦គោយន្ត គ្មាន​តម្លា​ភាព

ដោយ ៖ តាំង ឧសារ
កាលពី​រសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៣ និង ៣៥នាទី កម្លាំង​ចម្រុះ​ខេត្តរួមមាន​មេព្រៃ និងនគរ​បាល បង្ក្រាប បទ ល្មើសសេដ្ឋកិច្ចដឹកនាំ ដោយព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគីរី លោក លាវ ស្រេង បានចុះ បង្ក្រាប ផ្ទះបើក សិប្ប កម្មឈ្មោះ សយ ប៊ុនជឿន មានតួនាទីជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែល មានទីតាំងស្ថិតនៅ ភូមិ អូរកន្តឹល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

វត្ថុតាងដែលរឹបអូសបានរួមមាន ប្រភេទឈើប្រណីតធ្នង់ និង នាងនួន ចំនួន ៦គោយន្ត ដឹកចេញទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តដើម្បីបន្ត និតិវិធីតាមផ្លូវច្បាប់ ។

មានការសង្ស័យថា ការចុះបង្ក្រាបបទល្មើសលាក់ឈើប្រណីតធ្វើអាជីវកម្មកម្លាំងចម្រុះមិនបានអនុញ្ញាតឱ្យអ្នកសារ ព័ត៌ មានចូលទៅធ្វើបទសម្ភាសន៍និងថតយករូបភាពឡើយ ដោយចេញបទបញ្ជាឱ្យនៅត្រឹមក្រៅរបងផ្ទះប៉ុណ្ណោះ ។ រឿង ដែលចម្លែកមួយទៀតនោះ គឺនៅជាប់នឹងផ្ទះធ្វើសិប្បកម្មលោក សយ ប៊ុនជឿន ក៏មានផ្ទះធ្វើសិប្បកម្មឈើប្រណិតធំ ជាងនេះទៅទៀតដោយប្រើសុទ្ធសឹងជាមេការ និងកម្មករវៀតណាម គឺជាផ្ទះលោកអភិបាលស្រុកវ៉ឺនសៃ ឈ្មោះ ជុំ ងិល ។

ពិតណាស់ថា ផ្ទះធ្វើសិប្បកម្មឈើប្រណីតទាំងពីរ ដែលសុទ្ធសឹងជាមន្ត្រីថ្នាក់ប្រធានមន្ទីរខេត្ត និងអភិបាលស្រុក ផង នោះ ដោយគ្រាន់តែអនុវត្តតែទៅលើផ្ទះប្រធានមន្ទីរ ហើយទុកឱកាសឱ្យចៅហ្វាយស្រុកវ៉ឺនសៃ ជុំ ងិល ប្រព្រឹត្តបទ ល្មើសព្រៃឈើបានដោយសេរីបែបហ្នឹង គឺវាបានស្តែងឱ្យឃើញពីស្ថានភាព ដែលខ្វះតម្លាភាពនៅក្នុង ការ ចុះអនុវត្ត រួចស្រេចទៅហើយ ។ នៅពេលមានការចោទសួរថា ផ្ទះលោកអភិបាលស្រុកវ៉ឺនសៃ ហេតុអ្វីក៏អត់ បង្ក្រាប ទៅវិញ?… ចម្លើយ គឺសិប្បកម្មផ្ទះលោកអភិបាលស្រុក ជុំ ងិល មានច្បាប់ ។

ជាធម្មតារោងសិប្បកម្មខ្នាតយក្សដូចផ្ទះលោក ជុំ ងិល ក៏តម្រូវឱ្យមានការគោរពបទដ្ឋានច្បាប់ព្រៃឈើ ដោយ ទទួល ចំណែកឈើប្រណីតចេញពីក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ច ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពជាក់ស្តែងមិនថា ផ្ទះធ្វើសិប្ប កម្មលោកប្រធានមន្ទីរ សយ ប៊ុនជឿន និងផ្ទះលោកអភិបាលស្រុក ជុំ ងិល គឺសុទ្ធសឹងតែពុំបាន ទទួល ការផ្គត់ផ្គង់ ឈើប្រណីតពីក្រុមហ៊ុន ឬដេញថ្លៃចេញពីរដ្ឋបាលព្រៃឈើឡើយ គឺជាប្រភេទឈើប្រណីត ដែលបានមកពីសកម្មភាព កាប់ បំផ្លាញព្រៃឈើខុសច្បាប់ដូចតែគ្នាទេ ។ ព្រោះមិនថា អ្នកដឹកឈើតាមម៉ូតូ ឬឡានដែល ដឹកចូលយកមកលក់ឱ្យ ផ្ទះមន្ត្រី ទាំងពីរ ដែលនៅជាប់របងគ្នា កឺផ្តើមចេញពីបទល្មើសព្រៃឈើតែទាំងអស់ហ្នឹង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍ចុះបង្ក្រាបឈើប្រណីតនៅផ្ទះលោក សយ ប៊ុនជឿន ប្រធានមន្ទីរការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី កាលពីថ្ងៃទី ០៥ ខែធ្នូ ដោយមើលរំលងផ្ទះលោកអភិបាល ស្រុកជុំ ងិល ដែលមានរបងផ្ទះជាប់គ្នា គឺពិតជាបានបង្ហាញឱ្យឃើញពីអំណាចអ្នកខ្លាំង និងអំណាចអ្នកខ្សោយ ។ ព្រោះបើគេធ្វើការ ប្រៀប ធៀបតួនាទីលោកអភិបាលស្រុកវ៉ឺនសៃ ជុំ ងិល គឺពិតជាមានឥទ្ធិពលតាមផ្លូវអំណាច ពាក់ព័ន្ធទៅនឹងការ អនុ វត្តចុះបង្ក្រាបបទ ល្មើសព្រៃឈើ រួមទាំងមានទំនាក់ទំនងស៊ីជម្រៅ ជាមួយមន្ត្រីរដ្ឋបាល ព្រៃ ឈើនៅក្នុងមូលដ្ឋានដែល គាត់គ្រប់គ្រងថែមទៀតផង ។ ប៉ុន្តែបើនិយាយដល់អំណាចលោកប្រធានមន្ទីរ ការងារ នៅក្នុងទឹកដីខេត្តរតនគីរី ដោយ សូម្បីតែរោងចក្រកាត់ដេរមួយ ក៏គ្មានផងនោះ គឺពិតជាគ្មានសារៈសំខាន់ចំពោះ ការ ពាក់ព័ន្ធទៅនឹងរដ្ឋបាលព្រៃឈើ រួមទាំងប្រព័ន្ធតុលាការឡើយ ទើបមានលទ្ធផលដូចពេលនេះ ។

ដូច្នេះហើយទើបមានការអះអាងថា អារឿងនិតិរដ្ឋនៅស្រុកខ្មែរនេះ បើរាជរដ្ឋាភិបាលអាណត្តិទី ៥ ចង់ឱ្យមានការ កែ ទម្រង់ស៊ីជម្រៅសំដៅឱ្យមានយុត្តិធម៌ក្នុងសង្គមខ្មែរ កាន់តែមានភាពល្អប្រសើរនោះ គួរតែស្វែងយល់ពីបទពិសោធន៍ ដូចករណីមន្ត្រីប្រធានមន្ទីរដែលរងគ្រោះចំពោះលោកអភិបាលស្រុករកស៊ីដូចគ្នា ហើយមានទ្រង់ទ្រាយធំ ជាងថែម ទៀត បាននិងកំពុងគេចចេញពីសំណាញ់ច្បាប់បានយ៉ាងងាយបំផុត ។

តើមានប្រជាពលរដ្ឋដែលអត់អំណាចសោះ ជួបភាពអយុត្តិធម៌តាមការអនុវត្តមិនស្មើភាពបែបនេះ ប៉ុន្មានពាន់ ម៉ឺន នាក់ទៀត ដែលនេះជាសំណួរគួរតែរាជរដ្ឋាភិបាលបានត្រូវពង្រឹងនិតិរដ្ឋឱ្យមានយុត្តិធម៌ក្នុងសង្គមខ្មែរពិតប្រាកដ ។ ពុំនោះទេ លទ្ធផល គឺរាស្ត្រពិតជាសម្រេចចិត្តតាមរយៈសន្លឹកឆ្នោតក្នុងឆ្នាំ២០១៨ ឱ្យរាជរដ្ឋាភិបាលបានមើល ឃើញ ពីទំហំនៃការរងគ្រោះរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ៕

20131209r1 (1) 20131209r1 (2)

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.