ក្រុមហ៊ុន MDS ឮថា អស់​​សុពល​ភាព​​ប្រមូល​​ផល​​ព្រៃ​ឈើ​​ក្នុងខេត្ត​ពោធិ៍សាត់ ឈ្មោះ ចាន់នី នៅ​ប្រើ​ឈ្មោះ ទ្រី ភាព ប្រមូល​​ទិញ​ឈើ​ខុស​​ច្បាប់​ពេញ​ស្រុុក​​ក្រវាញ និង​វាល​វែង !

ក្រុមហ៊ុន MDS ឮថា អស់​​សុពល​ភាព​​ប្រមូល​​ផល​​ព្រៃ​ឈើ​​ក្នុងខេត្ត​ពោធិ៍សាត់ ឈ្មោះ ចាន់នី នៅ​ប្រើ​ឈ្មោះ ទ្រី ភាព ប្រមូល​​ទិញ​ឈើ​ខុស​​ច្បាប់​ពេញ​ស្រុុក​​ក្រវាញ និង​វាល​វែង !

ដោយ ៖ ជាតិ
ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ បានសម្តែងភាព ក្តៅក្រ ហាយ យ៉ាងខ្លាំងចំពោះមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធ ដែលឃុបឃិតបើកដៃឱ្យ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុស ច្បាប់យ៉ាងអនាធិបតេយ្យ ហើយនៅចំណុច ស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ជាប់ក្នុងតំបន់ព្រៃអភិរក្ស កំពុងកើតមានការ កាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ បំផុតបន្ទាប់ពីឈ្មោះ ចាន់នី ដែលជាមេការរបស់ឧកញ៉ា ទ្រី ភាព បានចុះទៅឈរ ជើងប្រមូលទិញឈើប្រណីតនៅ ចំណុចឃុំសេតបុរី នៃស្រុក ភ្នំក្រវាញ រួចមក ។ ហើយប៉ុន្មានថ្ងៃមុននេះឈ្មោះ ចាន់នី បាន រៀបចំ ដឹកឈើប្រណីតចេញពីឃុំសេតបុរី ចំនួន២រថយន្តយីឌុប មកភ្នំពេញ ដោយសមត្ថកិច្ចនិងមន្ត្រីជំនាញ ជាច្រើន ស្ថាប័ន ក៏ទទួលបានកញ្ចប់ថវិកា គ្រប់ៗគ្នាផងដែរ។ ដោយសូម្បីតែគេដឹងថា ទ្រី ភាព ឬក្រុមហ៊ុន MDS អស់សុពល ភាពក្នុងការប្រមូលទិញផលបទល្មើសព្រៃឈើក្នុងខេត្តពោធិ៍សាត់ទៅហើយនោះ ។

តាមប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា ឈ្មោះ ចាន់នី បានចុះទៅឈរជើងទិញឈើប្រណីតនៅ ចំណុចឃុំសេត បុរីនៃស្រុកភ្នំ ក្រវាញ និងស្រុកវាលវែង ឡើងដុះស្លែដោយចាំប្រមូលទិញឈើនៅតំបន់នោះ ជ្រកក្រោម ស្លាកកាប់ព្រៃ ស្តារបាតអាងទំនប់វារីអគ្គិសនី និងបោសសម្អាតបាតអាងស្តុបទឹក ដែលដេញថ្លៃបានពីក្រុមហ៊ុនចិន ប៉ុន្តែរឿងពិត ដែលក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព មានឈ្មោះ ចាន់នី ជាមេការចាត់ចែងឈរជើងនៅតំបន់នោះ បានប្រមូលទិញ ឈើពីប្រជាពលរដ្ឋដោយខុសច្បាប់ បានមកពីការកាប់បំផ្លាញ ព្រៃឈើនៅក្នុងតំបន់អភិរក្ស ខុសគោលដៅ ។ ហើយ ជាពិសេសនោះ គឺតំណាងក្រុមហ៊ុននេះ បែរជាបោះលុយទិញទឹកចិត្តប្រជាពលរដ្ឋឱ្យ កាប់បំផ្លាញព្រៃឈើខុសពី គោលការនិងខុសពីគោលដៅអភិវឌ្ឍថាមពលវារីអគ្គិសនីដែលបំផុសឱ្យ ប្រជាពលរដ្ឋរំលោភចូលកាប់ក្នុងដែនព្រៃព្រះ រាជក្រឹត្យអស់រាប់ពាន់ហិកតាយ៉ាងរង្គាលទៀតផង ។

គួររំលឹកថា ជ្រកក្រោមស្លាកស្តារបាតអាងទំនប់វារីអគ្គិសនី គេសង្កេតឃើញព្រៃឈើ ដ៏មានតម្លៃនៅ ចំណុច ព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តកោះកុងត្រូវបានបំផ្លាញ ហើយក្រុមហ៊ុនរបស់ ទ្រី ភាព បានប្រមូល យកឈើប្រណីតដឹក ជញ្ជូនតាមរថយន្តយីឌុបខ្នាតយក្សយកមកស្តុក ទុកនៅ ឃ្លាំងដ៏ធំមួយកន្លែងស្ថិតនៅក្បែរភ្នំតូច តាមផ្លូវជាតិលេខ៥១ មិនឆ្ងាយប៉ុន្មានពីសាលានាយទាហាន ត្មាតពង ដែលនៅទីនោះក៏មានកម្មកររាប់រយនាក់ចាំ រៀបឈើដាក់ក្នុងរថយន្ត កុងតឺន័រសម្រាប់នាំចេញទៅក្រៅប្រទេសតាមច្រក កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ផ្ទុយពីគោលការណ៍ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណសម្រាប់ផ្គត់ផ្គង់ឱ្យរោងសិប្បកម្មនៅក្នុងស្រុកតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងខេត្តពោធិ៍សាត់យ៉ាងរង្គាលជាថ្នូរ និងការបិទលុយសមត្ថកិច្ចនោះ គេសង្កេត ឃើញឈ្មោះ ចាន់នី បានរៀបចំកន្លែងប្រមូលទិញឈើប្រណីតនៅឃុំសេតបុរីឡើងវិញដែល មកដល់ពេលនេះបាន ប្រមូលទិញបានឈើរាប់សិប រថយន្តយីឌុបហើយបញ្ជូនមកភ្នំពេញ ដើម្បីនាំចេញទៅក្រៅប្រទេស ហើយរឿងហេតុ ដែលឈ្មោះ ចាន់នី អាចឈរជើងចាំប្រមូលទិញឈើ ប្រណីតនៅចំណុចឃុំសេតបុរី យ៉ាងសុខស្រួលនោះបាន ក៏ ដោយសារតែមន្ត្រីអភិរក្ស មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជួយ សម្របសម្រួលជួយធ្វើអង្គរក្ស មើល ផ្លូវឱ្យឈ្មោះ ចាន់នី ទៀតផង ។

បើតាមប្រជាពលរដ្ឋដែលចូលព្រៃទៅកាប់ឈើក្នុងតំបន់អភិរក្សពេលត្រឡប់ម កវិញ បើមិនយល់ព្រម លក់ឈើឱ្យទៅ ឈ្មោះ ចាន់នី ក្នុងតម្លៃថោកទេនោះពិតជាត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញចាប់យកឈើទាំងនោះ ក្រោមលេសបង្ក្រាប បទល្មើសព្រៃឈើតាមបញ្ជា របស់រាជរដ្ឋាភិបាល ហើយឈើប្រណីតដែលចាប់យកពីប្រជាពលរដ្ឋ មិនបានរៀបចំ កសាងសំណុំរឿងឯកសារ បញ្ជូនទៅតុលាការដើម្បី កាត់ទោសតាមច្បាប់នោះទេ បែរជាយកឈើជាវត្ថុតាងទាំងនោះ ទៅ លក់ដូរឱ្យឈ្មួញកណ្តាលយកលុយយ៉ាងអនាធិបតេយ្យទៅវិញ ។

ប្រភពប្រជាពលរដ្ឋបានអះអាងទៀតថា ឈ្មោះ ចាន់នី បានដាក់ទីតាំងប្រមូលទិញឈើប្រណីតពីប្រជាពលរដ្ឋក្នុង តម្លៃយ៉ាងថោក បំផុត គឺក្នុង ១ម៉ែត្រគូប តែត្រឹមតម្លៃចាប់ពី ៣០០ ទៅ ៣៥០ដុល្លារអាមេរិក ប៉ុណ្ណោះ បើប្រៀប​បៀប ជាមួយឈ្មួញដទៃទៀត គឺគេចុះទិញតម្លៃ ៧០០ទៅ៨០០ ដុល្លារអាមេរិកឯណោះ ក្នុងមួយម៉ែត្រគូប។

ផ្ទុយទៅវិញមុនពេលឈ្មោះ ចាន់នី ចុះទៅប្រមូលទិញឈើម្តីងៗ គឺប្រជាពលរដ្ឋអាចខ្លាចលក់ឈើឱ្យ ឈ្មួញដទៃ បានថ្លៃដើម្បី យកប្រាក់ទៅផ្គត់ផ្គង់ជីវភាពបានយ៉ាងសមរម្យ ប៉ុន្តែនៅពេលនេះ គ្មានឈ្មួញណាម្នាក់ អាចប្រមូល ទិញឈើបានទេ ដោយសារតែមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបានត្រូវរ៉ូវជាមួយ ឈ្មោះ ចាន់នី គឺដាក់ទីតាំង ឈរជើងប្រមូលទិញឈើប្រណីតគៀបជម្រិតពីប្រជាពលរដ្ឋ ក្នុងតម្លៃ ថោកបំផុត បើប្រជាពលរដ្ឋ ណាម្នាក់មិនលក់ ឈើឱ្យឈ្មោះ ចាន់នី ទេនោះ នឹងត្រូវសមត្ថកិច្ចបង្ក្រាបខាតឡុងចុងមិនបានប្រាក់មួយរៀល ទៀតផង ដូច្នេះហើយ បានជាប្រជាពលរដ្ឋមួយចំនួនក្តៅក្រហាយ និងត្រូវតែបង្ខំចិត្តលក់ឈើទៅឱ្យឈ្មោះ ចាន់នី ទាំងទើសទាល់ និង ក្តៅ ក្រហាយបំផុត។

ជុំវិញតំបន់ក្នុងស្រុកភ្នំក្រវាញនេះផងដែរ ក្រៅពីប្រជាពលរដ្ឋចូលទៅកាប់ឈើប្រណីតដើម្បីយកមកលក់ឱ្យឈ្មោះ ចាន់នី ជាមេការរបស់ក្រុមហ៊ុនឧកញ៉ាទ្រី ភាព ក៏បានឃុបឃិតដាក់ឈ្មួញជាដៃជើងឱ្យចូល កាប់បំផ្លាញព្រៃឈើ ជាមួយប្រជាពលរដ្ឋដែរ ហើយក្នុងនោះក៏មានក្រុមឈ្មួញដទៃទៀតបានមកដាក់ម៉ាស៊ីនរ៉ៃ អារច្រៀកឈើផ្ទុយពី បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលផងដែរ។

ប៉ុុន្តែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនដែលហ៊ានហើបមាត់ពី បញ្ហានេះទេ ជាពិសេសលោក កឹម ចិន្តា ជា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពោធិ៍សាត់ថ្មី មិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មានក្នុង ១ខែៗពីក្រុម ឈ្មួញ រកស៊ីឈើខុសច្បាប់នោះទេ ទើបវិនាសសកម្មនៃការកាប់ បំផ្លាញព្រៃឈើនៅតែបន្តយ៉ាងក្តៅគគុកនៅ ចំណុចស្រុក ភ្នំក្រវាញ ស្រុកវាលវែងដោយគ្មានការបង្ក្រាបឬទប់ស្កាត់ម្តងណាសោះ។

ដោយឡែកអាថ៌កំបាំងនូវពីក្រោយសិទ្ធិអំណាចរបស់ឈ្មោះ ចាន់នី ក្នុងការឈរជើងចាំប្រមូលទិញឈើ ប្រណីតពី ប្រជាពលរដ្ឋ ដែលនាំគ្នាចូលទៅ កាប់ក្នុងតំបន់អភិរក្សយ៉ាងអនាធិបតេយ្យនោះ គេយល់ថា អាជ្ញាធរ ខេត្តពោធិ៍ សាត់ដូចជាលោក ខូយ សុខា ជាដើម បានដឹងរឿងគ្រប់យ៉ាងប៉ុន្តែមូលហេតុដែលគ្មានការបង្ក្រាបគេ សង្ស័យថា មានទាក់ទិននឹងផលប្រយោជន៍ធំក៏អាចថាបាន ។

ទោះបីជុំវិញភាពមិនប្រក្រតីក្នុងការឈរជើងប្រមូលទិញឈើយ៉ាងអនាធិបតេយ្យរបស់ ឈ្មោះ ចាន់នី នៅចំណុច ឃុំសេតបុរី នៃស្រុកភ្នំក្រវាញនោះ គេមិនដឹងថាជាគោលការណ៍ណែនាំរបស់លោកឧកញ៉ា ទ្រី ភាព ឬក៏ឈ្មោះ ចាន់នី យកឥទ្ធិពលរបស់ឧកញ៉ា ទ្រី ភាព MDS ទៅប្រើប្រាស់ក្នុងការប្រមូលទិញ ឈើក្នុងតម្លៃថោកៗយកទៅលក់ បានផលចំណេញ កប់ក្តោង ប្រមូលប្រាក់ច្រកហោប៉ៅពីលើ ទ្រី ភាព ក៏អាចថាបាន ។  ជាពិសេសអ្វីជាការ កត់ សម្គាល់នោះរឿងក្រុមមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនគួរឃុបឃិតជាមួយឈ្មោះ ចាន់នី បង្កើតឱ្យមានភាព អនាធិបតេយ្យកាប់បំផ្លាញព្រៃឈើក្នុងតំបន់ អភិរក្សក្នុងខេត្តពោធិ៍សាត់នោះទេ ដែលយ៉ាងហោចណាស់ ត្រូវ បង្ហាញពី ឆន្ទៈរួម ចំណែកអនុវត្តន៍បទបញ្ជារបស់រដ្ឋាភិបាលក្នុងការបង្ការបង្ក្រាបបទ ល្មើសបំផ្លាញព្រៃឈើឱ្យ មានប្រសិទ្ធភាពទើបសក្តិសមជាមន្ត្រីដែលបំរើការងារក្នុងស្ថាប័នរដ្ឋ ។

ប៉ុន្តែផ្ទុយទៅវិញទាំងលោក ឆេង គឹមស៊ុន និងអាជ្ញាធរដែន ដីពាក់ព័ន្ធទំនងធ្វើព្រងើយកន្តើយ ជាខ្នង បង្អែក ឱ្យក្រុមហ៊ុន MDS ដែលអស់សុពលភាពនោះទៅវិញ ហើយដែលបញ្ហានេះរដ្ឋមន្ត្រីថ្មី លោក អ៊ុក រ៉ាប៊ុន ដើម្បីជា ការលើកមុខមាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្តេជ្ញាចិត្តធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីបង្ហាញឱ្យប្រទេស ផ្តល់ជំនួយថា និងប្រឹងកាត់បន្ថយអំពើពុករលួយឱ្យបានគ្រប់ជ្រុងជ្រោយនោះ និងអនុវត្តសារាចរ ០០១ ឱ្យមានប្រ សិទ្ធិ ភាពមិនគួរបើមើលរំលងពីសកម្មភាពរបស់ក្រុមរដ្ឋបាលព្រៃឈើ ក្នុងខេត្តពោធិ៍សាត់ដែលកំពុងតែឃុបឃិត ជាមួយឈ្មោះ ចាន់នី តំណាងក្រុមហ៊ុន MDS ទ្រី ភាព ឱ្យកាប់បំផ្លាញព្រៃឈើក្នុងដែន ព្រៃព្រះរាជក្រឹត្យយ៉ាង រង្គាល នោះទេ ព្រោះមានន័យស្មើនឹងប្រមាថព្រះមហាក្សត្រតែម្តង ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.