សន្តិសុខ​ក្រុុមហ៊ុន HLH ប្រើ​អំណាច​ចាប់គោ​យន្តដឹក​ឈើ​យក​លុយ

សន្តិសុខ​ក្រុុមហ៊ុន HLH ប្រើ​អំណាច​ចាប់គោ​យន្តដឹក​ឈើ​យក​លុយ

ដោយ ៖ ចៅចិត្ត
កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៣ នៅចំណុច​ភូមិ​ស្ពានដែក ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្ថិត​ក្នុងតំបន់​ដែល គ្រប់គ្រងដោយ ក្រុមហ៊ុន HLH Agriculture Cambodai.Co,LTD មានករណីគោ យន្តដឹកឈើពីខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ភូមិពោធិ៍មាស ភូមិច្រាប និងភូមិស្ពានដែក ក្នុងឃុំត្រពាំងជោ ត្រូវបានសន្តិ សុខក្រុមហ៊ុន បង្គាប់ឱ្យបង់ប្រាក់ក្នុងមួយគោយន្ត ៥០០០០រៀល ទៅ ៦០០០០រៀល តាមប្រភេទឈើ ។

ហេតុការណ៍កាក់ឈើនេះ គឺនៅវេលាម៉ោង ១១យប់ ដោយគេ ពិនិត្យឃើញថា សន្តិសុខក្រុមហ៊ុនស្លៀកពាក់ ជាឯកសណ្ឋានប៉ូលិសស្ពាយកាំភ្លើង AK អមដំណើរជាមួយសន្តិសុខ ម្នាក់ទៀត ដែលពាក់អាវភ្លៀងបាននឹងកំពុង ប្រមូលយកលុយពីម្ចាស់គោយន្តដឹកឈើយ៉ាងអនាធិបតេយ្យបំផុត ។

តាមការអះអាងរបស់សន្តិសុខផ្ទៃក្នុងក្រុមហ៊ុន HLH បានទាមទារឱ្យមានការបញ្ជាក់តាមអ៊ីមែលលើ រូបភាព គោយន្ត ដឹកឈើ និងមន្ត្រីសន្តិសុខដែលប្រតិបត្តិការចាប់ជម្រិតទារប្រាក់ពីអ្នកដឹកឈើតាមគោយន្ត ព្រោះ ការចុះផ្សាយដោយ ពុំមានវត្ថុតាងអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ។

បន្ទាប់ពីសារព័ត៌មាន ជាតិ អ៊ីមែលរូបភាពតាមលេខក្រុមហ៊ុននូវរូបភាពគោយន្តដឹកឈើជាច្រើនគ្រឿង រួចមកត្រូវបាន សន្តិសុខរូបនោះបញ្ជាក់ថា ឱ្យទូរស័ព្ទទៅសាកសួរសន្តិសុខប្រចាំគោលដៅទើបដឹង ព្រោះលោក គ្រាន់តែជាសន្តិសុខ ផ្ទៃក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ ។ ចំណែកឈ្មោះសន្តិសុខចាប់ឈើឈ្មោះ សែម វុទ្ធី ដែលសន្តិសុខផ្ទៃ ក្នុងបញ្ជាក់ថា គ្មានឈ្មោះនេះនៅក្នុងក្រុមហ៊ុន HLH ក៏មិនត្រូវបានបំភ្លឺវិញឡើយ បន្ទាប់ពីសារព័ត៌មានជាតិផ្ញើជូន តាមអ៊ីមែលរួចមក ។

បើផ្អែកតាមការអះអាងរបស់សន្តិសុខផ្ទៃក្នុងក្រុមហ៊ុន HLH ហាក់បានបង្ហាញពីភាពស្អាតស្អំរបស់ក្រុមហ៊ុន ខ្លួនថា ពិត ជាពុំមានសកម្មភាពអនាធិបតេយ្យក្នុងការជម្រិតទារប្រាក់ពីប្រជាពលរដ្ឋឡើយ ព្រោះវាខុសពីតួនាទីដែល ក្រុមហ៊ុន HLH ត្រូវអនុវត្តន៍ ។ ប៉ុន្តែសារធាតុពិតរបស់ក្រុមហ៊ុន HLH ដែលបោះទីតាំងនៅស្រុកឱរ៉ាល់គឺពិតជាបាន ប្រើអំណាច បំពានច្បាប់រហូតហ៊ានប្រើតួនាទីរំលោភលើមន្ត្រីជំនាញរបស់រដ្ឋទៅបង្កលក្ខណៈទាញយកផលប្រយោជន៍តាមរូប ភាពកាក់គោយន្តយកលុយដោយឥតអៀនខ្មាស់ទៅវិញ ។

ថ្មីៗនេះមានការរកឃើញករណីលួចកាប់ឈើរាប់រយម៉ែត្រគូបស្តុបទុកក្នុងក្រុមហ៊ុន HLH រួចដឹកចេញតាម រទេះរាប់ សិបគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបដោយកំណត់លើប្រភពឈើ គឺកាប់បំផ្លាញនៅតំបន់ ភ្នំឱរ៉ាល់តែ ម្តង។ ចំណែកឈើរាប់រយម៉ែត្រគូបដឹកតាមរថយន្តជាច្រើនគ្រឿង ក៏ត្រូវសមត្ថកិច្ចចាប់បានដោយដឹកគេច ចូលក្នុង បរិវេណដីក្រុមហ៊ុនដែរ ដែលគេអាចសន្មត់បានថា ក្រុមហ៊ុន HLH Agriculture ពិតជាបានបង្កប់នូវមុខរបរ ខុសច្បាប់ ជ្រកក្រោមស្លាកយីហោក្រុមហ៊ុនពិតប្រាកដមែន ៕

 

DSC03119 DSC03117 DSC03116 DSC03109 DSC03097 DSC03095 DSC03094 DSC03091 DSC03013 DSC03012

 

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.