ទំនិញ​គេច​ពន្ធនាំ​ចូល​យ៉ាង​គំហុក ក្រោមអំណាចលោក ឈួន ហៃ

ទំនិញ​គេច​ពន្ធនាំ​ចូល​យ៉ាង​គំហុក ក្រោមអំណាចលោក ឈួន ហៃ

ដោយ ៖ ជាតិ
ខេត្ដបន្ទាយមានជ័យ ពន្ធចូលរដ្ឋត្រូវ​បាត់បង់​ជាច្រើនលើស លប់ តាមរយៈ​ការហូរចូល​ទំនិញ​គេចពន្ធ តាមច្រក​អន្ដរជាតិ​ប៉ោយ ប៉ែត ច្រករបៀង បន្ទាប់ពី​មានការឃុបឃិត​គ្នាជាមួយ សមត្ថកិច្ច ជាច្រើនស្ថាប័ន ជាពិសេស ការបើកភ្លើង​ខៀវ​ពីស្ថាប័នគយ​នេះ តែម្ដង ។

បើតាមប្រភពព័ត៏មានបង្ហើបប្រាប់ថា ច្រករបៀង ជាច្រើនដូច ជា ១-ច្រកយាយម៉ៅ ចំណុច គីឡូម៉ែត្រលេខ៤, ២-ច្រកឡុង សំណាង, ៣-ច្រកបឹងសារគូ, ៤-ច្រកដើមពោធិ៍ យាយម៉ៅ, ៥-ច្រកអូរបីជាន់, ៦-ច្រក បឹងត្រកួន ទំនិញស្ទើរតែ១០០ភាគរយ ត្រូវគេចពន្ធ ដឹកជញ្ជូនរាល់យប់មកចែក ចាយ ក្នុង ខេត្ដបន្ទាយមានជ័យទៅតាម បណ្ដាខេត្ដមួយចំនួន និងមករាជធានី ភ្នំពេញ ។ ទំនិញគេចពន្ធ ទាំងនោះមាន ច្រើនប្រភេទ ជាពិសេសហ្គាសយ៉ាងហោចណាស់ក៏ពី ៧០ ទៅ ៨០ ភាគរយ ដែលមិនបានបង់ពន្ធ នាំចូលពេលឆ្លង កាត់ច្រក ខាងលើនេះ ។

ឈ្មួញរកស៊ីហ្គាសគេចពន្ធឈ្មោះ ឆាយ  ប៊ុនឆែ  សួន សៅ ហៅប្រុសផែនដីជា មេបញ្ជារការ រងវរះសេនាតូចប្រាំបួន ១១ បានចាត់ចែងបង់ប្រាក់ឱ្យសមត្ថ កិច្ច និងគយ ទើបការដឹកជញ្ជូនរបស់គេ បានយ៉ាងរលូនអស់រយៈពេលជាយូឆ្នាំ កន្លង មក ។

ឈ្មួញមួយចំនួនបានលើកឡើងថា ច្រកអន្ដរជាតិប៉ោយប៉ែត ដែលមាន ក្រុមហ៊ុនធំៗជាងដប់ដឹកជញ្ជូនលក្ខណៈជា ខ្សែតាមសប្បាយ បើទោះជាមានឯកសារបង់ពន្ធ ប៉ុន្ដែ ទំនិញជាច្រើនទៀតត្រូវបានមន្ដ្រីគយបិទ​ភ្នែកឱ្យលោតឆត្រ​​តាមអំពើ ចិត្តតាមរូបភាពផ្សេងឭធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធនាំចូល យ៉ាងច្រើនរយលានរៀលក្នុងមួយខែៗ ដើម្បីនាំ​គ្នាដាក់ហោប៉ាវ។

សកម្មភាពចរាចរណ៏ទំនិញទំនិញគេចពន្ធ័ តាមច្រករបៀងក៏ដូចជាច្រកទ្វាប៉ោយប៉ែត​សុទ្ធតែទទួលខុសត្រូវរបស់ លោកឈួន ហៃ ប្រធានគយ និងរដ្ឋករច្រកទ្វាប៉ោយប៉ែត ប៉ុន្តែជារឿងផលប្រយោជន៏ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្រាបព្រមទាំងផ្ដល់ឪកាសអោយអ្នកស្រីថោង គឹមឡេងចេញមុខលូកដៃយ៉ាងជ្រៅ ចេញមុខការពារដឹក ទំនិញ ខុសច្បាប់ដែលមានលណ្ខៈទ្រោងទ្រាយធំ។

ក្រៅពីការជ្រែទំនិញបែបនេះ គយ បានអនុញ្ញាតឱ្យឈ្មួញបង្កប់ទំនិញគេច ពន្ធតាមរយៈ​រថយន្ដ​ឈ្នួល ជាពិសេស រថយន្ដក្រុមហ៊ុនដឹកអ្នកដំណើរ ដូចជា ក្រុមហ៊ុនកម្ពុជាអង្គរ អ៊ិចប្រេស គឺដឹកទំនិញ គេចពន្ធលក្ខណៈទ្រង់ទ្រាយធំ ប្រចាំក្រុង ប៉ោយប៉ែត​យកមក​ចែក​ចាយក្នុងរាជ ធានីភ្នំពេញ ។ បើទោះគាត់បានពាកពន្ធ័ទៅអំពើរពុករលួយ ដ៏ច្រើន ក៏ដោយប៉ុន្តែបែជាថ្នាក់លើបន្តុបឲ្យគាត់ កាន់ដំណែងជាប្រធានសាខាគយ និងរដ្ឋកច្រក​ទ្វារ​ប៉ោយប៉ែត ហើយការដឹក នាំនាពេលនេះ ពោរពេញដោយអំពើរពុក​រលួយបក្សពួក​និយម ធ្វើអោយទំនិញគេចពន្ធ័មានសន្ទុះកើន បើទោះជាការរិត បន្តឹងពន្ធ័ តាមរយៈកម្មករ​អូសរទេះក៏ដោយ បានបាត់បង់ពន្ធ័នាំចូលយ៉ាងច្រើន​ហើយក៏ត្រូវមានវិធានការពីថ្នាក់លើ ចំពោះអំពើរពុករលួយនេះផងដែរ​ព្រោះគោលនយោបាយកែទំរងនៅអាណត្ត័ទី ៥ ដែលបន្តដឹក​នាំ​ដោយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន គួរណាស់ត្រូវដាក់ទោស​ចំពោះ​មន្រ្តី​ពុករលួយ ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.