ដោយ ៖ ជាតិ
ចំពោះករណី ផ្ទុះអធិករណ៏ នៅវត្តសូរិយារាមហៅវត្តថ្មី ដែល មាន ទីតាំងឋិតនៅ ក្នុងភូមិបាលិលេយ្យ ១ សង្កាត់ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ គឺជាជំងឺ រ៉ាំរ៉ៃរបស់គណៈកម្មការ និងពុទ្ធបរិស័ទ ដែលមិនពេញចិត្តនៅទង្វើ របស់ចៅអធិកាស្ដីទី ដួង រដ្ឋា ដែលបានតែងតាំងជាចៅអធិកា ចាប់ពីឆ្នាំ២០១២ រហូតមកដល់សព្វថ្ងៃនេះ មានចរិកមិនសមជាចៅអធិការ ចាយ វាយប្រាក់របស់ពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យ ខុសខ្ទង់ ព្រមទាំង សាងសង់អ្វីមួយលើសតម្លៃកំណត់ មិនតែប៉ុណ្ណោះ ធ្វើអោយពួក គាត់ជាពុទ្ធបរិសទ័ចំណុះ ជើងវត្តអស់ជំនឿទៅលើចៅ អធិកា អង្គនេះបានធ្វើអោយគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តខាងលើ ស្នើសុំពីអនុគណក្រុងប្រធានមន្ទីរធម្មការ និង សាសនាខេត្ត រហូតដល់ឯកឧត្តម មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដើម្បីរៀបចំបោះឆ្នោត ឬដាក់ចៅ អធិការថ្មីជំននួសវិញ ។
បើតាមការអះអាងពីលោក ឈាន ចំរើន គណៈកម្មកាវត្តសូរិយារាមហៅវត្តថ្មី បានប្រាប់ថា ចំពោះករណីខាងលើ លោកជាគណៈកម្មការវត្ត ក៏មិនពេញចិត្តនៅទង្វើររបស់ចៅអធិការអង្គរនេះដែរ មិនថាពុទ្ធបរិសទ័ចំណុះជើងវត្តនោះទេ ដោយចៅអធិការអង្គនេះបានប្រព្រិត្តខុសក្រមសិលធម៌ តួនាទីជាចៅអធិកាស្ដីទី មិនតែប៉ុណ្ណោះធ្វើអ្វីមួយមិនពិគ្រោះ គណៈកម្មកា អាចារ្យធ្វើ តែអំពើចិត្ត ដូចជាករណីសង់បន្ទប់ទឹកតូចៗ បួនអស់ទឹកប្រាក់សរុប ៣៣១៨៥៣០០ រៀល បើ តាមឯកសារបំភ្លឺរបស់ចៅអធិកាស្ដីទី ។ ម្យ៉ាងទៀត បានយកកន្លែងដំកល់សព ជារបស់រូម ដាក់ធុងបាសកូន ធ្វើជា សមិទ្ធផលផ្ទាល់ខ្លួន បើពុទ្ធបរិសទ័ចង់កសាងសមិទ្ធផលអ្វីមួយ ចេះតែរាំងស្ទះ ។
លោកបន្តថា បើយោងតាមចំណារបស់ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីធម្មការចុះថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៣ ឲ្យប្រធាន មន្ទីរធម្មកាខេត្តបន្ទាយមានជ័យ ដើម្បីជម្រាប់ និងប្រធានការិយាល័យ ធម្មការ និងសាសនា ក្រុងបញ្ឃប់ អង្គ ដួង រដ្ឋា ពីតំណែងតួនាទីចៅអធិការពីវត្តខាងលើ ដែលពុទ្ធបរិសទ័ចំណុះជើងវត្តមិនពេញចិត្តនូវទង្វើដែលចៅអធិការ ធ្វើខុសតែ ឥឡូវនេះ មេគណនិងប្រធានមន្ទីខេត្តមិនដោះស្រាយតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មកា និងសាសនា បែរជាតំឡើង ចៅអធិកាវត្តផងជាលេខាអនុគណក្រុងទៀត ហើយចៅអធិការអង្គនេះ បានបណ្ដេញលោកចេញពីវត្តចំនួន ៨ អង្គ គ្មានមូលហេតុអោយទៅនៅវត្តអណ្ដូងថ្ម និងផ្សឹកលោកជាច្រើនអង្គ កាតំឡើងតួនាទីចៅអធិកាអង្គនេះ គឺមានការ រួម គំនិត និងរត់ការពីសំណាក់ប្រធានការិយាលយ័សាសនា ក្រុងអនុគណក្រុងប៉ោយប៉ែត រហូតដល់ប្រធានមន្ទីរធម្មកា និង សាសនាខេត្ត ព្រមទាំងមេគណខេត្តបន្ទាយមានជ័យ ។
ករណីខាងលើនេះ បើសិនគ្មានកាដោះស្រាយលឿន នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០១៤ខាងមុខ បើសិនជាចៅអធិការ ខាងលើ ប្រកាស់ជាចៅអធិការវត្ត និងជាលេខាអនុគណក្រុងនោះ គណៈកម្មកាវត្ត ព្រមទាំងពុទ្ធបរិសទ័ចំណុះ ជើងវត្ត និងផ្ទុះ អធិករមិនខាន ។
ព្រះអង្គសង្ឃ ប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែតមានពុទ្ធដិកាថា ចំណោះបញ្ហាដែលគណកម្មការ និងពុទ្ធបរិស័ទ ចំណុះជើងវត្តមិនពេញចិត្តដាក្យពាក្យបណ្ដឹទៅរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានោះ លោករដ្ឋមន្ត្រីបានធ្វើលិតមួយ ដើម្បីអោយមេគណនិងធម្មការខេត្តជាអ្នកដោះស្រាយ ម្យ៉ាងទៀត ពាក្យបណ្ដឹងដែលគណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ
ចំណុះជើងវត្តបានធ្វើនោះ ពួកគាត់មិនបានដាក់ពាក្យបណ្ដឹង ពីក្រោមទៅទេគឺធ្វើឡើងទៅរដ្ឋមន្រ្តីតែម្ដងព្រោះការងារនេះរដ្ឋមន្ត្រីអោយខាងសាលាគណដោះស្រាយ ពីព្រោះថា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខ និងប្រកាស់ព្រះអង្គ ដួង រដ្ឋា ចៅអធិកាស្ដីទីទៅជាចៅអធិកានិងជាលេខាអនុគណក្រុងពេញសិទ្ធនោះដែល គណកម្មការ និងពុទ្ធបរិស័ទ មិន ពេញចិត្ត ហើយធ្វើបាតុកម្គឺជារឿងខុសច្បាប់ កាលពីមុនគណៈកម្មការ ព្រមទាំងពុទ្ធបរិសទ័ក៏ជាស្នើសុំអោយធ្វើជា ចៅ អធិការផងដែរ។
ព្រះអង្គរសង្ឃធុលសុធា ព្រះមេគណខេត្តបន្ទាយមានជ័យ មានពុទ្ធដិកាថា ចំពោះករណីខាងលើនេះ លោកបានធ្វើ លិខិតមួយផ្ញើរតបទៅឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសូងធម្មការ និងសាសនា មួយច្បាប់ផ្ញើរទៅ គណសង្ឃយកទៅ មួយច្បាប់ តែមិនឃើញឆ្លើយតបមកវិញ ។
ព្រះអង្គមានពុទ្ធដិការបន្តថាចំពោះ លោក ដួង រដ្ឋា ចៅអធិកាស្ដីទីឡើង ជាចៅអធិកានិងជាលេខាអនុគណ ព្រះអង្គ មិនបានដឹងទេខាងអនុគណក្រុងលោករៀបចំរចនាសម្ពន័ ចំណែកកាដកចៅអធិការ ចេញដាក់ចៅអធិកាថ្មី ព្រះ អង្គបានពិភាក្សាជាមួយឯកឧត្តមមិនឃិនរដ្ខមន្ត្រីក្រសូងធម្មកានិងសាសនារូចហើយ ទាលតែព្រះសង្ឃ អង្គនេះ បរាជិក ឬមានអាបាត់អ្វីមួយទើបដកបាន ៕