ដក ប៊ុន សេរី ដាក់ អ៊ុក សុផល មិនបាន​​បង្ហាញ​​លើការ​​កែទម្រង់​​អំពើ​ពុក​រលួយ​​ក្នុងទីចាត់​ការ​​ហិរញ្ញវត្ថុ​​ឡើយ

ដក ប៊ុន សេរី ដាក់ អ៊ុក សុផល មិនបាន​​បង្ហាញ​​លើការ​​កែទម្រង់​​អំពើ​ពុក​រលួយ​​ក្នុងទីចាត់​ការ​​ហិរញ្ញវត្ថុ​​ឡើយ

ដោយ ៖ ជាតិ
ការតែងតាំងលោក អ៊ុក សុផល ជានាយក ទីចាត់ការ ហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ ជំនួសឱ្យ​កន្លែងលោក ប៊ុន សេរី ដែល ធ្លាប់តែញាំញី ដោយអំពើពុករលួយ គឺពិតជាមិនបាន កែទម្រង់ ក្នុងបទពុករលួយលើគម្រោងទាំង ឡាយដែលដាក់ចេញដោយ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ឡើយ ។ ព្រោះ ប៊ុន សេរី បានទៅកាន់តួនាទីជា នាយរងខុទ្ទកាល័យ សាលា រាជធានីភ្នំពេញក៏ពិតមែន ! ប៉ុន្តែនៅបាន ទទួលបន្ទុក ផ្នែក ហិរញ្ញវត្ថុ ដែលមានអំណាចគ្រប់គ្រងថវិកា សាលារាជធានី ធំ ជាងពេលមុនទៅទៀត ។

បន្ទាប់ពីមានការតែងតាំងជាផ្លូវការលើតួនាទីលោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញ គេសង្កេត ឃើញមាន គម្រោងជាច្រើន បានប្រកាសដាក់ចេញដោយអភិបាលរាជធានីភ្នំពេញផ្ទាល់រួមមាន ការកែលម្អ ជួសជុល និងធ្វើផ្លូវក្នុង រាជធានីភ្នំពេញ ការសម្រេចដាក់លូថ្មីជំនួសឱ្យលូចាស់ៗរួមទាំងប្រព័ន្ធលូថ្មីមួយចំនួន ដែលមិនទាន់បានតភ្ជាប់ស្រប ពេលដែលវិសាលភាពរាជធានីកាន់តែមានទំហំធំទ្វេដង ដោយត្រូវកាត់បញ្ចូលឃុំជាច្រើនក្នុងខេត្តកណ្តាល ឱ្យស្ថិតនៅ ក្នុងការគ្រប់គ្រងរបស់រាជធានីភ្នំពេញរួមទាំងការកែ លម្អសួនច្បារក្នុងរាជធានី និងការចំណាយ ទៅលើការផ្លាស់ប្តូរ អំពូល នៅតាមដងផ្លូវសាធារណៈ គឺសុទ្ធសឹងតែពុំបាន បង្ហាញពីតម្លាភាពណាមួយឱ្យបានច្បាស់ ដើម្បីទប់ស្កាត់អំពើ ពុក រលួយនោះឡើយ ។

ដោយសារការដាក់ចេញនូវគម្រោងនេះហើយ ដែលអាចផ្តល់លទ្ធភាពឱ្យទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្នុងអំឡុង ដែលលោក ប៊ុន សេរី កាន់កាប់ គឺអាចកេងប្រវ័ញ្ចប្រាក់លំអៀងបានរាប់លា់នដុល្លារក្នុងមួយឆ្នាំៗ ដោយសូម្បីតែកូន លោក ប៊ុន សេរី ក៏ជិះសុទ្ធឡានតម្លៃមិនក្រោម ១០ម៉ឺនដុល្លារដែរនោះ ។ ចំណែកគម្រោង ដែលអភិបាលរាជធានីភ្នំពេញ​ ដាក់ចេញនាពេលថ្មីៗនេះ ទោះបីស្ថិតក្រោមការគ្រប់គ្រងហិរញ្ញវត្ថុទាំងស្រុងដោយ លោក អ៊ុក សុផល ក៏ពិតមែន គឺពិត ជាងាយនឹងបាត់បង់ខ្លាំងណាស់ ស្របពេលដែលគម្រោងនីមួយៗរបស់សាលា រាជធានីភ្នំពេញ ហាក់ពុំបានដាក់ ឱ្យ ដេញថ្លៃ ដើម្បីបង្ហាញពីតម្លាភាពផងនោះ តើអាចចាត់ទុកការកែទម្រង់ដកលោក ប៊ុន សេរី ដាក់លោក អ៊ុក សុផល អាច កាត់បន្ថយអំពើពុករលួយបានដោយរបៀបណា ? ។

ផ្ទុយទៅវិញអំពើពុករលួយ គឺកាន់តែមានទ្រង់ទ្រាយធំជាង លោក ប៊ុន សេរី នៅកាន់ទៅទៀត ព្រោះចំណែកដែល បាន មកពីអំពើពុករលួយ គឺត្រូវបែងចែកទៅឱ្យនាយរងខុទ្ទកាល័យទទួលបន្ទុកហិរញ្ញវត្ថុដុះស្លែ ប៊ុន សេរី តែដដែលហ្នឹង ។

តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីនៅសាលារាជធានីភ្នំពេញ សុំមិនបញ្ចោញឈ្មោះបានឱ្យដឹងថា ដោយសូម្បីតែ ការផ្លាស់ប្តូរ អំពូលភ្លើងនៅទីសាធារណៈ គឺទីចាត់ការហិរញ្ញវត្ថុកំណត់ចំនួនបង្គោលភ្លើងរួចដកហូតសាច់ប្រាក់យក មកចំណាយតែ ម្តង ដោយមិនចាំបាច់កំណត់តែទៅលើអំពូលនៅបង្គោលណាដែលខូចនោះឡើយ ។ ហើយបើនៅតែ អនុវត្តគម្រោង ដោយគ្មានការកំណត់ដាក់ឱ្យដេញថ្លៃទេនោះ បញ្ហាពុករលួយចេញពីទីចាត់ការហិរញ្ញវត្ថុរ៉ាជធានី គឺពិតជាមិនអាចធ្វើការ កែទម្រង់ឱ្យស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ ស្របតាមគោល នយោបាយចតុកោណ ជំហានទី ៣ ដោយគ្មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយបាននោះឡើយ ។ ព្រោះរាជធានីភ្នំពេញ ជាបេះដូង ប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំបំផុតប្រសិនបើទុកឱ្យមន្ត្រីខិលខូចប្រើល្បិច កើបលុយក្នុងគម្រោងបានតាមចិត្ត គឺ ពិតជាមិនអាចកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បាននោះទេ ព្រោះភាពមានបានផ្តើមចេញ ពីអំពើពុក រលួយ គឺរាជធានីភ្នំពេញជាអាទិភាពធំបំផុត ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.