ផ្លូវលំមួយ​ខ្សែ​នៅ​​ក្រុងបានលុង​កំពុងបង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ

ផ្លូវលំមួយ​ខ្សែ​នៅ​​ក្រុងបានលុង​កំពុងបង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ

ដោយ ៖ តាំង ឧសារ
ផ្លូវលំតភ្ជាប់​ពីផ្លូវជាតិ​លេខ ៧៨ មានប្រវែង ៤គីឡូម៉ែត្រ ស្ថិត ក្នុងភូមិ ៤ សង្កាត់កាចាញ់ ក្រុងបាន​លុង ខេត្តរតនគីរី បានបង្ក ឱ្យប្រជា​ពលរដ្ឋ​ទទួល​រង​គ្រោះ នូវសុខភាព​ស្រ​ប​ពេល ដែលធូលី ហុយខ្លាំងម្តងៗនៅពេលមាន​រថយន្តតូច​ធំ​បើក​ឆ្លងកាត់ ។ ម៉្យាង វិញទៀត ផ្លូវលំមួយ​ខ្សែនេះ គឺបានចូល​ដល់ក្រុមហ៊ុនស៊ិតរ៉ាប់ បើលីមីធីត ហៅក្រុមហ៊ុនយាយចិន ហើយរថយន្តខ្នាតធំភាគ ច្រើនដែលបើកឆ្លងកាត់ គឺជាឡានក្រុមហ៊ុនតែម្តងដោយពុំព្រម អភិវឌ្ឍន៍ផ្លូវលំឱ្យក្លាយជាផ្លូវចាក់កៅស៊ូ ឬបេតុងនោះទេ ។ ដោយសូម្បីតែភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ដូចជា ភ្ញៀវទេសចរ បរទេស ក៏បានសម្តែងនូវការមិនពេញចិត្តចំពោះការធ្វើដំណើរឆ្លងកាត់ហើយត្រូវជួបប្រទះនឹងដីហុយ ប្រឡាក់អស់ សំលៀកបំពាក់រួមទាំងអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមថែមទៀតផង ។

តាមការបញ្ជាក់ឱ្យដឹងពីប្រជាពលរដ្ឋក្នុងភូមិ ៤ គឺមានកុមារា-កុមារីមិនតិចទេ ដែលកើតជំងឺក្អកហឺតថប់ ដង្ហើមរហូតក្តៅ ខ្លួន ស្របពេលដែលធូលីហុយចេញពីផ្លូវថ្នល់នៅពេលមានឡានបើកបរម្តងៗ ។ ម៉្យាងវិញទៀត ចាស់ៗក្នុងភូមិ ក៏ទទួល រងនូវជំងឺផ្លូវដង្ហើបផេងដែរ ដោយសំណូមពរឱ្យអាជ្ញាធរខេត្ត គួរដោះស្រាយបញ្ហាផ្លូវឱ្យបានល្អប្រសើរជាង នេះ ។​ ព្រោះបើអាជ្ញាធរសហការជាមួយក្រុមហ៊ុនលើការចំណាយកសាងផ្លូវកៅស៊ូប្រវែង ៤គីឡូម៉ែត្រ ពិតជាមិនពិបាក នោះទេ ព្រោះបច្ចុប្បន្ននេះដោយសូម្បីតែក្មេងៗទៅសាលារៀនក៏ទទួលរងនូវការប្រឡាក់សំលៀកបំពាក់ផងដែរ នៅពេលជួប ឡានបើកឆ្លងកាត់ម្តងៗ ។

ប្រជាពលរដ្ឋនៅភូមិ ៤ សង្ឃឹមថា ខេត្តរតនគីរីក្រោមការដឹកនាំរបស់លោក ប៉ាវ ហមផាន គឺពិតជាទទួល សំណូម ពរប្រជាពលរដ្ឋក្នុងការកែលម្អផ្លូវលំប្រវែង ៤គីឡូម៉ែត្រ ឱ្យមានភាពល្អប្រសើរជាងនេះ ។ ព្រោះទឹកដីខេត្តរតន គីរីនាពេល បច្ចុប្បន្នបានក្លាយជាតំបន់ទេសចរណ៍ដែលមានភាពពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិតែងមក ទស្សនាតំបន់ទេស ចរណ៍ ដែលសម្បូរបែបទៅដោយសម្បត្តិធម្មជាតិ មិនគួរទុកឱ្យផ្លូវក្នុងក្រុងទទួលរងនូវភាពហុយ ទ្រលោមជារៀងរាល់ ថ្ងៃបែបនេះឡើយ ។ ព្រោះអាចសម្រេចគោលដៅទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែង ស្របតាមគោលនយោ បាយចតុកោណជំហានទី ៣ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ បានគឺការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវជាអាទិភាព ទីមួយទើបសម្រេចគោលដៅតាមការគ្រោងទុករបស់ប្រមុខរាជរដ្ឋាភិបាលប្រកបដោយជោគ ជ័យបាន ៕

pav hormphan_102

Filed in: ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.