អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​គួរពិនិត្យ​លើគម្រោង​សាង​សង់មន្ទីរ​សាធារណការ រាជធានី ដែល​បង្ហាញ​ពីភាព​មិន​ប្រក្រតី

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​គួរពិនិត្យ​លើគម្រោង​សាង​សង់មន្ទីរ​សាធារណការ រាជធានី ដែល​បង្ហាញ​ពីភាព​មិន​ប្រក្រតី

ដោយ ៖ ជាតិ
សេចក្តីរាយការណ៏ពីមន្ត្រីសាលារាជ​ធានីមួយរូបដែលសុំមិន បញ្ចេញ​ឈ្មោះ​បានរៀប​រាប់ថា តាមគំរោង​មន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូនរាជ​ធានីភ្នំពេញ មាន៧អាគារ ដោយ​ក្នុងនោះ មាន អាគារធំ​មួយជា​អាគារមន្ទីរ​មាន​កំពស់៣ជាន់ និងអាគារតូចៗចំនួន ៤ សម្រាប់​អង្គភាព៤ រួមមាន : អង្គភាពសួនច្បារ និងរុក្ខ ជាតិ ,អង្គភាព​អគ្គិសនី​បំភ្លឺ​សាធារណៈ, អង្គភាពស្ពានថ្នល់ និ ងអង្គភាពស្លាកលេខម៉ូតូ និងមានឃ្លាំងធំចំនួន២ សម្រាប់អង្គ ភាពស្លាកលេខម៉ូតូ. អង្គភាពអគ្គិសនី​បំភ្លឺសាធារណៈ​និងអង្គភាព​សួនច្បារ​និងរុក្ខជាតិ។ ប៉ុន្តែក្នុងការជាក់ស្តែង អាគារធំ ដែលត្រូវធ្វើ៣ជាន់ គឺក្រុមហ៊ុនធ្វើ​ឲ្យតែ​២​ជាន់ប៉ុណ្ណោះ ហើយអាគារតូចៗមានតែ៣អាគារប៉ុណ្ណោះ ។ ទីតាំង ថ្មីនៃមន្ទីរ​សាធារណ​ការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ ដែលស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ត្រូវបានប្រភពគួរឲ្យ ទុកចិត្តមួយបាននិយាយ ថាធ្វើឲ្យរដ្ឋា​ភិបាល​ខាត​បង់ថវិការាប់​សិបម៉ឺន ដុល្លារ។ ការខាតបង់នេះ គឺដោយសារតែក្រុមហ៊ុនរបស់លោក ឃុន សៀរ ដែល​ទទួលសាងសង់មិនបានអនុវត្តទៅតាមគំរោងប្លង់មេដែលបានឯកភាពគ្នា កាលពីឆ្នាំ​២០១០-២០១១។

ប្រភពដដែលបានបន្តថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបំពាក់​ប្រព័ន្ធអាយធី (IT) ដោយបាន ឯកភាព ថា ក្រុមហ៊ុនត្រូវបំពាក់​ឲ្យក្នុងតម្លៃ៥ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែមកដល់ពេលនេះបែរជាក្រុមហ៊ុន មិនបានបំពាក់  ឲ្យលោកនាយកមន្ទីរ បែរជាស្នើសុំលុយ ពីសាលារាជធានីភ្នំពេញមកបំពាក់ទៅវិញ។

មន្ត្រី ដដែលដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងទៀតថា ក្រៅពីទៅសុំលុយពីសាលាក្រុងខណៈដែលក្រុមហ៊ុនត្រូវ ទទួលបំពាក់ប្រព័ន្ធ អាយធី (IT) ឲ្យនោះ លោក សាំពិសិដ្ឋ នៅបានធ្វើឲ្យអនុប្រធានមន្ទីរម្នាក់ផ្នែកម៉ូតូ មានការថ្នាំងថ្នាក់ ថែមទៀត ព្រោះមន្ទីរបានទៅដកយកថវិកា ពីអង្គភាព ធ្វើស្លាកលេខម៉ូតូ ពីរ-បីម៉ឺនដុល្លារ ទៀត ថាយកទៅធ្វើប្រព័ន្ធ អាយ ធី ដដែល។

ដូចច្នេះគ្រាន់តែករណីប្រព័ន្ធអាយធីនេះ លោកប្រធានមន្ទីរបានស្នើសុំថវិកាពីសាលារាជធានីភ្នំពេញផងដកលុយ ពី ផ្នែក ម៉ូតូផង ខណៈដែលក្នុងកិច្ចសន្យា លោកឧកញ៉ា ឃុន សៀរ ត្រូវបំពាក់ឲ្យរួចទៅហើយនោះ។ តើករណីនេះលោក ឃុន សៀរអនុវត្តខុស ឬក៏លោកប្រធានមន្ទីរខុស? ។ មន្ត្រីខាងមានចម្ងល់ថា ហេតុអ្វីបានជាលោកសាំ ពិសិដ្ឋ ប្រធាន មន្ទីរថ្មីមិនធ្វើអាគារនេះតាមប្លង់ចាស់បែរជាធ្វើអាគារធំ តែពីរជាន់ និងធ្វើអាគារ តូចតែបីទៅវិញ។

ក្នុងកិច្ចព្រមព្រៀងគ្នានោះដែរខាង ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀរបានឯកភាពជាមួយមន្ទីរថា ចេញថ្លៃដឹក ជញ្ជូន រើទីតាំងចេញ ពីទីតាំងចាស់ ចេញទៅទីតាំងថ្មី ចំនួន២ម៉ឺនដុល្លារថែមទៀត។ ក្នុងនោះដែរ ក្រុមហ៊ុនបាន សន្យា ជាមួយ គណៈមន្ទីរសាធារណការ មុនការសាងសង់ អាគារថ្មីថា នឹងមានផ្តល់ថវិកាសម្រាប់ឧបត្ថម្ភបុគ្គលិក និងមន្ត្រីរាជ ការជាង ១ ពាន់នាក់ និងសម្រាប់ប្រធានមន្ទីរដោយឡែកថែមទៀតផងក្នុងទឹកប្រាក់រាប់សិបម៉ឺន  ដុល្លារ។

ទាក់ទងទៅនឹងសំនួរដែលសួរថា មន្ទីរសាធារណការក្រុងត្រូវធ្វើកំពស់៣ជាន់មូលហេតុអ្វីបានជា ក្រុមហ៊ុនសាងសង់ តែ ២ ជាន់? លោកឧកញ៉ា ឃុន សៀរ ឆ្លើយថា តាមគំរោងធ្វើ៤ជាន់ តែក្រោយមកខាងលោកសាំ ពិសិដ្ឋ ថា ធ្វើ៤ជាន់អត់ ដឹងយកទៅធ្វើអីទេអ៊ីចឹង!គាត់ប្ដូរទៅធ្វើកន្លែង ផ្សេង នៅផ្នែក ក្រោយមួយទៀត ហើយនិងថែមដូរពីប្រក់ស័ង្កសី មកប្រក់ ក្បឿង ហើយនិងថែមរោងឡានខុសពីគោលការណ៍ចំនួន៣ទៀត។ ហើយ អាគារទាំងប៉ុន្មានខ្នងនេះ វាមិនទៅតាមប្លង់ ទាំងអស់ទេ ដោយសារកាលនោះលោកញ៉ែម សារ៉ន ប្រធានមន្ទីរចាស់ដូចជាអត់ទាន់បានស៊ីញ៉េអីទេ។  ដល់អ៊ីចឹង ! លោកសាំ ពិសិដ្ឋ ថា រឿងនេះមិនចាំបាច់ធ្វើដល់៤ជាន់ទេ គាត់សុំចិត្តធ្វើកន្លែងផ្សេងៗថែមទៀតទុកឲ្យកន្លែងដាក់ម៉ូតូវា ស្រួលជាង។

អាចជាអំពើឃុបឃិតរវាងលោក សាំ ពិសិដ្ឋ និងសាលារាជធានីភ្នំពេញ ដើម្បីទាញយកផលប្រយោជចេញពីគម្រោង ដែល អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរសម្ងំស្ងៀមរង់ចាំមើលភាពមិនប្រក្រតី ដោយមិនបានសិក្សា ស្វែងយល់ពីការ ពិតនោះឡើយ ។ ព្រោះអំពើពុករលួយ ជាឬសគល់ ដែលរាជរដ្ឋាភិបាលផ្តល់ការជឿទុកចិត្តលើការកែទម្រង់ទៅលើ អង្គភាពប្រឆាំងអំពើពុករលួយ ទើបអាចដោះស្រាយបញ្ហាបាន ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.