ដោយ ៖ ជាតិ
ក្រុមហ៊ុន អេង កាំង ដែលបាន នាំយកគ្រឿងចក្រ ប្រភេទ អេស្កាវ៉ាទ័រ ទៅដាក់នៅទីតាំងឈាបនដ្ឋានវត្តខ្ទរ ស្ថិតក្នុងទឹកដីភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាំង ពីល្ងាចថ្ងៃសៅរ៍ ទី ២៣ បង្កើតជាភ្លើង ហិង្សាចេញពីព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តរាប់រយនាក់ ចេញមុខទប់ស្កាត់ដុត បំផ្លាញគ្រឿងចក្រទាំងយប់ ហាក់ស្តែងឱ្យឃើញថា ក្រុមហ៊ុនពុំ បានរៀបចំលិខិតបទដ្ឋានតាមឋានានុក្រមរដ្ឋបាលឡើយ គឺ បោះ សន្ទូចរំលងភ្នំតែ ម្តង ។
រយៈកាលកន្លងមកព័ត៌មានចុះផ្សាយ លើការឃុបឃិតលក់ដីទៅ ឱ្យក្រុមហ៊ុន មួយដែល ជាកូនលោកចៅសង្កាត់ ព្រែក លៀប តែម្តង ប៉ុន្តែត្រូវបានលោកចៅសង្កាត់ធ្វើការអះអាងថា រឿងលក់ទិញ គឺមិនស្ថិតនៅក្រោមចំណាត់ការ លោក នោះ ទេ ដោយបញ្ជាក់ថា កូនស្រីគាត់មានប្តីហើយ គឺផុតពីសមត្ថភាពគ្រប់គ្រងរបស់គាត់ហើយ ។ នៅពេលដែលឮថា ក្រុមហ៊ុន អេង កាំង បានយកគ្រឿងចក្របំរុងកាយបំផ្លាញឈាបនដ្ឋាន គឺអាចពាក់ព័ន្ធទៅនឹង មន្ត្រីថ្នាក់គ្រាក់ នៅក្រ សួង ធម្មការ និងកិច្ចការសាសនា ព្រោះទីតាំងដីឈាបនដ្ឋានសម្រាប់បូជាសព គឺជាដីវត្ត ដែលមានតែអំណាច ក្រសួង ធម្មការ មួយគត់ដែលអាចសម្រេចលក់ ឬដោះដូរបាន ។
មានការបញ្ជាក់ឱ្យដឹងក្រៅផ្លូវការថា ក្រុមហ៊ុន អេង កាំង បានចំណាយទឹកប្រាក់មិនតិចទេ ដើម្បីទទួលបានសិទ្ធិ គ្រប់ គ្រង ដីឈាបនដ្ឋានវត្តខ្ទរ ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃដីរហូតជាង ២ហិកតា ជាថ្នរ្មូទៅនឹងការកសាង ឈាបន ដ្ឋានថ្មីនៅពីក្រោយវត្តបាក់ខែង ។
បូករួមទាំងគ្រឿងចក្ររួមទាំងបំពង់ជ័ររាប់រយកំណាត់ត្រូវបានបំផ្លាញផងនោះ ប្រសិនជាតំណាងក្រុមហ៊ុន អេង កាំងត្រូវ ការទាមទារសំណង គឺអាចជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីនៅក្រសួងធម្មការរួមទាំងចៅសង្កាត់ព្រែកលៀប ថែម ទៀត ផង ។ ព្រោះផលប្រយោជន៍ដែលបានតាមរយៈនៃការឃុបឃិត គឺពិតជាមានការពាក់ព័ន្ធពីអាជ្ញាធរថ្នាក់សង្កាត់ ដោយជៀស មិន ផុត ទើបអាចឱ្យថ្នាក់ក្រសួងអាចមានលទ្ធភាពក្នុងការសម្រេចលក់ដីឈាបនដ្ឋានស្ថិតក្រោម រូប ភាពផ្លាស់ប្តូរទីតាំង ហើយផលប្រយោជន៍ដែលធ្លាក់មក គឺគេហែកចែកគ្នាស៊ីដូចហ្វូងក្អែកហ្វូងត្មាត ដោយពុំបានខ្វល់ ពីទុក្ខលំបាក និងទឹក ចិត្តប្រជាពលរដ្ឋឡើយ ៕