ប្រជា​ពលរដ្ឋ​នៅ​ស្រុក​តាវែង ព្រួយ​បារម្ភ​ចំពោះ​ការ​តម្លើង​គ្រឿង​ចក្រ​ចម្លែក​នៅ​មាត់​កំពង់​ទន្លេ​សេសាន្ត

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​តាវែង ព្រួយ​បារម្ភ​ចំពោះ​ការ​តម្លើង​គ្រឿង​ចក្រ​ចម្លែក​នៅ​មាត់​កំពង់​ទន្លេ​សេសាន្ត

ដោយ ៖ តាំង ឧសាន
ប្រជាពលរដ្ឋ​នៅ​ស្រុក​តាវែង ខេត្តរតនៈគីរី មានការ​ភ្ញាក់ផ្អើល​​ចំពោះ​ក្រុមហ៊ុន​ចិនមួយ ដែលបាន​នាំ​គ្រឿង ចក្រ​ចម្លែក​​មក​​តម្លើង​​នៅ​មាត់​កំពង់​ទន្លេសេសាន្ត ជាប់នឹង​ទីបញ្ជាការ​កងរាជ​​អាវុធ​ហត្ថស្រុក​តាវែង ដោយ​សូម្បីតែ ឈ្មោះ​ក្រុមហ៊ុន​​ក៏ពួកគាត់​​ពុំបាន​ដឹងផង ។ បើផ្អែក​តាមការ​ឱ្យដឹងពី​ប្រភពខ្លះ​បាន​អះអាង ដោយ​ប្រយោល​ថា ជាក្រុមហ៊ុន​ចិនឈ្មោះ ឌី ស្កួវរីយ៍ បាននាំ​​គ្រឿង​ចក្រ​មកតម្លើង​ដែលមាន​ទំហំប៉ុន​សាឡាងអ្នកលឿង ប៉ុន្តែ​អ្វីដែល​ជា​ចម្ងល់នោះ គឺប្រជាពលរដ្ឋ​ដាក់ការ​សង្ស័យ​ទៅ​​លើ​​ប្រភេទ​គ្រឿង​ចក្រថា អាច​មាន​សមត្ថភាព​រុករករ៉ែ ក្រោមបាត​​ទន្លេ​បាន ដោយជ្រកក្រោមរូបភាពអាជីវកម្មបូមខ្សាច់ ។

ពាក់ព័ន្ធទៅនឹងការនាំគ្រឿងចក្រដែលមានលក្ខណៈទំនើបហើយធំខុសប្លែកពីគ្រឿងចក្របូមខ្សាច់ដទៃទៀត ត្រូវបាន​លោកអភិបាលស្រុកតាវែង បញ្ជាក់ប្រាប់ថា ការនាំចូលគ្រឿងចក្ររបស់ក្រុមហ៊ុនរូបលោកក៏ពុំបានដឹងដែរ ។ ចំណែក​អធិការនគរបាលស្រុកតាវែង ក៏បានបញ្ជាក់ដូចគ្នាទៅនឹងការអះអាងរបស់លោកអភិបាលស្រុក ប៉ុន្តែរឿង​ដែល​ចម្លែក​នោះ គឺអ្នកបកប្រែឱ្យក្រុមហ៊ុនមិនបានបញ្ជាក់ឱ្យដឹង សូម្បីតែឈ្មោះក្រុមហ៊ុនរួមទាំងគ្រឿង ចក្រ​ដែលនាំចូល​មកក្នុង​គម្រោងអភិវឌ្ឍន៍លើអ្វីឱ្យបានប្រាកដឡើយ ។

រយៈកាលកន្លងមកមានលេចឮព័ត៌មានថា ក្រុមហ៊ុនចិនបានប្រើគ្រឿងចក្ររុករករ៉ែមាសជ្រកក្រោមរូបភាព អាជីវកម្ម​បូម​ខ្សាច់នៅទន្លេសេសានក្នុងទឹកដីខេត្តស្ទឹងត្រែង បង្កផលប៉ះពាល់បរិស្ថានទឹកទន្លេមិនអាចប្រើប្រាស់បាន រហូតកើតមាន​ជំងឺទាំងមនុស្ស និងសត្វថែមទៀតផង ។ ហើយការលាក់លៀមមិនបង្ហាញឱ្យដឹងពីព័ត៌មាននាំគ្រឿង ចក្រចូល ដែល​មាន​ទ្រង់ ទ្រាយធំ ហើយចម្លែកដោយសូម្បីតែអាជ្ញាធរមូលដ្ឋានស្រុកក៏បញ្ជាក់ថា មិនបានដឹងដែរនោះ តើអាចចាត់ទុក​បានថា ជាសកម្មភាពស្របច្បាប់ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តដូចម្តេចកើត ។

ភ្នាក់ងារសារព័ត៌មានជាតិ បានទូរស័ព្ទទៅកាន់លោក ហែម វ៉ាន់ថន ប្រធានមន្ទីររ៉ែ និងថាមពលជាច្រើន លើក ដើម្បីសុំ​ការ​បំភ្លឺពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដោយផ្តោតលើការអភិវឌ្ឍន៍អ្វីឱ្យពិតប្រាកដ ! ប៉ុន្តែទូរស័ព្តរោទិ៍ជា ច្រើន តែគ្មានអ្នក​ទទួល​ទៅវិញ ។ ប្រជាពលរដ្ឋសង្ឃឹមថា ក្រសួងបរិស្ថាន និងចាត់វិធានការគ្រប់គ្រងទន្លេសេ សានក្នុងទឹកដីស្រុកតាវែង ខេត្តរតនគីរី កុំឱ្យជួបគ្រោះអាសន្នដូចករណីនៅខេត្តស្ទឹងត្រែងទៀត ៕

say som al

2013_11_25na2 (1) 2013_11_25na2

 

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.