សាលា​រាជធានី​ក្រោម​អំណាច​លោក ប៉ា សុជាតិវង្ស ដាក់បទ​បញ្ជា​ច្រើន ! តែគ្មាន​ប្រសិទ្ធ​ភាព

សាលា​រាជធានី​ក្រោម​អំណាច​លោក ប៉ា សុជាតិវង្ស ដាក់បទ​បញ្ជា​ច្រើន ! តែគ្មាន​ប្រសិទ្ធ​ភាព

ដោយ ៖ ជាតិ
ទើបឡើងកាន់​អំណាច មិនទាន់បាន កន្លះឆាំ ស្រួល​បួលផង ក្រោម​ចំណាត់​ការក្តៅ របស់លោក​​អភិបាល រាជធានីភ្នំពេញ ហាក់បាន​ស្តែងឱ្យឃើញ តាមរយៈ​បទបញ្ជា​ជាច្រើន ដូចជា ករណី ទូកបូមខ្សាច់ ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីត្រួតពិនិត្យ លើ លិខិតបទដ្ឋាន ក្នុងដែនកំណត់ធ្វើអាជីវកម្មរបស់ខ្លួន​ ! រថយន្ត ខ្នាតធំហាមចូលក្រុង ពិសេសគឺករណី ក្រុមហ៊ុនប្រមូលសម្រាម ស៊ិនទ្រី ដែលពុំបានធានា ដល់ការប្រមូលសំរាម ឱ្យទាន់ពេល វេលា ។

មិនដឹងថា បទបញ្ជាគឺ គ្រាន់តែតម្រូវឱ្យអាជីវកម្មបូមខ្សាច់ក៏ដូចជា ក្រុមហ៊ុនឡានខ្នាតធំចូលក្រុង រួមទាំងក្រុមហ៊ុនប្រ មូល សំរាមត្រូវចូល មកជួបលោកអភិបាលរាជធានី ដើម្បីផលប្រយោជន៍ឬយ៉ាងណានោះទេ ទើបគេពុំឃើញ មានការ ផ្អាកអាជីវកម្មបូម ខ្សាច់អ្វីទាំងអស់ ហើយរថយន្តខ្នាតធំក៏កំពុងបើកចូលក្រុងដោយពុំបានគោរពតាមបទបញ្ជាអ្វីឡើយ ដោយគ្រាន់តែ ឃើញមានករណីឃាត់រថយន្តខ្នាតធំក្នុងកម្រិតតិចតួចបំផុត ។

បើនិយាយដល់គម្រោងសម្អាតរាជធានីតាមរយៈក្រុមហ៊ុន ស៊ិនទ្រីវិញនោះ គឺហាក់បង្ហាញឱ្យឃើញកាន់តែ ច្បាស់ថា បើ ទោះបីគោលនយោបាយរាជរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០១៣ ដោយតម្រូវឱ្យមាន ការប្រកួតប្រជែង ក្នុងក្របខណ្ឌទីផ្សារសេរីក៏ពិតមែន ! ប៉ុន្តែបញ្ហាអវិជ្ជមាន គឺវាស្ថិតត្រង់ថា លុយ និងអំណាច គឺជាឧបសគ្គ ដែលមិន អាច ឱ្យសាលារាជធានីអនុវត្តទៅតាមបទបញ្ជាបាន ។ ព្រោះគម្រោងនៃការសម្អាតនៅកម្ពុជា បច្ចប្ចុន្ប្ន គឺមានក្រុមហ៊ុនច្រើន ណាស់ ដែលដាក់ទុនវិនិយោគ ប៉ុន្តែវាចម្លែកត្រង់ថានៅរាជធានីភ្នំពេញ​ដែលជាទីប្រជុំជនដ៏ធំរបស់ប្រទេស គឺមានតែ ក្រុមហ៊ុន ស៊ិនទ្រី មួយគត់ជាអ្នកធានារ៉ាប់រងផ្តាច់មុខក្នុងការអនុវត្តប្រមូលសំរាម ទើបគ្មានការប្រកួតប្រជែងបង្កឱ្យ មាន ការរិះគន់ថា ក្រុមហ៊ុនស៊ិនទ្រី ពុំបានអនុវត្តឱ្យបានសមស្របទៅតាមកិច្ចសន្យាអ្វីនោះឡើយ ក្រៅពីទារលុយមិន ឱ្យខ្វះ នោះ ។

ជុំវិញបញ្ហាទាំង ៣ខាងលើ ត្រូវបានក្រុមអ្នកតាមដានចំណាត់ការលោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស គឺហាក់បានស្តែងឡើង ក្នុងគោលបំណងគោះឱ្យក្រុមហ៊ុនចូលខ្លួនមកចរចាទេដឹង !?… ទើបប្រសិទ្ធភាពហាក់ ស្ថិតនៅ ឆ្ងាយពីបនទបញ្ជាអ្វីក៏ខ្លាំងម៉្លេះ ។ ម៉្យាងវិញទៀតទីតាំងបឹងបួររួមទាំងបូរីកីឡាត្រូវបានអភិបាលរាជធានីដែលកាន់ អំណាច មុនប្រមូលលក់ខ្ទេចខ្ទីអស់ហើយ ដោយបន្សល់ទុកតែភាពចម្រូងចម្រាស់ឱ្យអភិបាលរាជធានីថ្មី ជាអ្នកដោះ ស្រាយ មានតែវិធីបើកកកាយបទល្មើសឬបញ្ហាដែលបង្កឡើងដោយក្រុមហ៊ុនស៊ិនទ្រីទេ ទើបអាចកើប លុយក្រោមតុ បានខ្លះ​ ឫយ៉ាងណា ? ព្រោះថា អារឿងអ្នកមានអំណាចហើយចេញបទបញ្ជាដោយពុំត្រូវបានគេគោរព តាម គឺវាពិតជា មានអត្ថន័យបែបហ្នឹងទាន ? !៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.