ហ្គាស់​គេចពន្ធ​របស់ថៃ​កំំពុង​សំរុកចូល​តាម​ច្រក​របៀង ស្រុកម៉ាឡៃ​ក្រោម​ស្លាក​ក្រុម​ហ៊ុន​ស្រប​ច្បាប់

ហ្គាស់​គេចពន្ធ​របស់ថៃ​កំំពុង​សំរុកចូល​តាម​ច្រក​របៀង ស្រុកម៉ាឡៃ​ក្រោម​ស្លាក​ក្រុម​ហ៊ុន​ស្រប​ច្បាប់

ដោយ ៖ ជាតិ
បន្ទាយមានជ័យ ៖ ហ្គាស​គេចពន្ធ កំពុងគំហុក ចូលតាម ច្រក របៀងនានា ក្នុងស្រុក​ម៉ាឡៃដែល​ហ្គាស់​ទាំងនោះ ជ្រកក្រោម ស្លាក ក្រុមហ៊ុន​ស្របច្បាប់ តាម​បន្ទាត់​ព្រំដែន ដូចឃើញ ក្នុង រូបភាព នៅភូមិថ្មី ឃុំម៉ាឡៃ នេះជា​ភស្តុតាង​ស្រាប់ ។

ក្រុមហ៊ុនដែលរកស៊ីហ្គាសក្រោមរូបភាពស្របច្បាប់ហើយ បំភន្ត័ ភ្នែកសមត្ថកិច្ចនោះ គឺក្រុមហ៊ុន ចន់ណា ផល្លា  ។

ប្រភពបានបង្ហើបថា ការកស៊ីរបស់ក្រុមហ៊ុនខាងលើ គឺមាន ជាប់ ពាក់ពន្ធ័ទៅនិងប៉េ អឹមម្នាក់ឈ្មោះស  ម៉ាប់ដែលជា មេ បញ្ជាការរងនៅស្រុកម៉ាឡៃជាអ្នកនៅពីក្រោយ ។

ប្រភពបន្តថា នៅពីក្រោយកន្លែងដែលក្រុមហ៊ុនខាងលើស្តុបហ្គាស់  មានច្រករបៀងចំនួនពីរដែលគេនាំហ្គាស់ ចូល មក ពីប្រទេសថៃស្ទើរៀងរាល់យប់ គ្មានសមត្ថកិច្ច ឬមន្រ្តីជំនាញណាមួយទប់ស្កាត់ ពីព្រោះ គេបានខ្លាចបុគ្គល  ដែលជាមេ បញ្ជាការរងប៉េ   អឹមម្នាក់រកស៊ីដុះស្លែយូរមកហើយ ប៉ុន្តែបុគ្គលនេះ ដោយសារតែ អំណាច និង តួនាទីមិនខ្លាចច្បាប់អ្វី ឡើយ ។

មតិជាច្រើនបានលើកឡើង ស្តីពីថវិការដ្ឋក្នុងមួយឆ្នាំអាចបាត់បង់រាប់ពាន់លានរៀល ដែលហ្គាស់នាំចូលតាមច្រករបៀង ពិសេសគឺមានមេបញ្ជាការរងម្នាក់នេះនិងឈ្មួញឃុបឃិតគ្នាដើម្បីប្រយោជន៏ចែកគ្នា ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ គួរចាត់វិធានការចំពោះ  បុគ្គលណាប្រព្រិត្តខុសគឺមិនគួរលើកលែងចំពោះ​ថវិកា ដែលបាត់បង់ ហើយគេនិងសង្ឃឹម​ស្ថាបន័័ពាក់ពន្ធ័គួរណាចុះពិនិត្យមើល ជុំវិញបញ្ហាខាងលើនេះ ជាពិសេសអង្គភាពប្រឆាំងអំពើរពុករលួយ តែម្តង ដើម្បី​ឲ្យ​ស្របតាមគោកនយោបាយកែទម្រង់ របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ នេះ ។

ប្រភពបញ្ជាក់ថា ការប្រមូលថវិកាពន្ធនៅស្រុកម៉ាឡៃ ពីទំនិញផ្សេងៗ ជាពិសេស ហ្គាស់ចូលពីប្រទេសថៃ មិនបាន​ថវិកា​​ចូលរដ្ឋឡើយ មានអង្គភាពពាកពន្ធ័ចំនួន ៤ ស្ថាបន័នៅច្រកតំបន់ម៉ាឡៃគឺមន្ត្រីទាំ​ងនោះ បានប្រមូលថវិកា​យកមក​ចែក​គ្នាដាក់ហោប៉ាវ ដែលសំដៅលើតួនាទីអនុវត្តរបៀបត្រីងៀត ឆ្លៀតពងកន្ទេលធំបន្លំដេក ដើម្បីផលប្រយោជន៍  ។

ម្យ៉ាងទៀត ចំពោះលោក ស ម៉ាប់ ដែលជាមេបញ្ជាការរង ស្រុកម៉ាឡៃ ដែលប្រើអំណាចកាង រកស៊ីនាំហ្គាស់ និងរបរ​ខុស​ច្បាប់ផ្សេងៗ ទៀត ក្រោយការចុះផ្សាយ ពីហ្គាស់ គេចពន្ធសារព័ត៏មានយើង និងបន្តចុះផ្សាយ នៅលេខក្រោយ​ទៀត ដោយសង្ឃឹមថា លោកមេបញ្ជាការប៉េអឹម ខេត្តបន្តាយមានជ័យ ពិតជាមិនអនុគ្រោះដល់មន្រ្តីខិិលខូចឡើយ ៕

DSCF4321

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.