លោក ហ៊ុយ ម៉េង ចោទ​ប្រកាន់​ម​ន្ទីរ​សាធារណការ ខេត្តពោធិ៍សាត់ ចេញ​លិខិត ប្រគល់ដី ទៅឱ្យឈ្មោះប៊ុនចាន់ហឿន រំលោភ​លើ ចំណាត់​ការ​អាជ្ញាធរ

លោក ហ៊ុយ ម៉េង ចោទ​ប្រកាន់​ម​ន្ទីរ​សាធារណការ ខេត្តពោធិ៍សាត់ ចេញ​លិខិត ប្រគល់ដី ទៅឱ្យឈ្មោះប៊ុនចាន់ហឿន រំលោភ​លើ ចំណាត់​ការ​អាជ្ញាធរ

ដោយ ៖ ជាតិ
លោក ហ៊ុយ ម៉េង ជាមន្ត្រី ចូលនិវត្តន៍ដែលបានបម្រើការ ងារ នៅមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តពោធិ៍សាត់តាំង ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៧៩ រហូតមកដល់ថ្ងៃទី ១ ខែមីនា  ឆ្នាំ២០០៨ គឺមានរយៈពេល  ២៨ឆ្នាំ ០២ខែ ១៣ថ្ងៃត្រូវបាន  ដាក់ឱ្យចូល និវត្តន៍តាមប្រកាស ក្រសួងសាធារណការនិងដឹក ជញ្ជូនលេខ ៤៧៧ ប្រក.សក. បធ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។ ដោយមើលឃើញ ពីទុក្ខលំបាករបស់មន្ត្រីរាជការ ប្រមុខរាជ រដ្ឋាភិបាល បានចេញ អនុក្រឹត្យ សម្រេចកាត់ដីមន្ទីរ  សាធារណ ការនៅភូមិពាល ញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍ សាត់ ដោយ ក្នុងមួយគ្រួសារទទួលបានផ្ទៃដី  ៨ ម៉ែត្រ គុណនឹង ១៥ម៉ែត្រ  តាមការស្នើសុំពីបុគ្គលិកសាធារណការ ខេត្តពោធិ៍សាត់ ។

វាដូចជា រឿងចម្លែកនៅ ពេលដែលលោក ហ៊ុយ ម៉េង  បានដាក់ពាក្យស្នើសុំទទួល ស្គាល់ជាកម្មសិទ្ធិគ្រប់គ្រងដី ដែល មានទំហំ ៨ម៉ែត្រ គុណ នឹង ១៥ម៉ែត្រ តាំងពីថ្ងៃទី ០៦  ខែឧសភា ឆ្នាំ២០០៧ ត្រូវបាន ប្រធានការិយាល័យរៀបចំដែន ដីនគរូបនីយកម្មសំណង់ និង សុរិយោដីចុះហត្ថលេខាទទួល ស្គាល់បញ្ជូនមកលោកអភិបាល ស្រុក ។ នៅក្នុង ហត្ថលេខា លោក សំរិទ្ធ អេង ក៏បានទទួល ស្គាល់លើការសម្រេចរបស់ មន្ត្រីជំនាញផងដែរហើយថែមទាំងមាន ការបញ្ជាក់ទទួល ស្គាល់ពីអភិបាលរងខេត្តពោធិ៍ សាត់ ឯកឧត្តម ពេជ ហន ចុះ ហត្ថលេខានិងប្រថាប់ត្រា  ទទួល ស្គាល់តាមការស្នើសុំ របស់លោក ហ៊ុយ ម៉េង ថែម ទៀតផង ។

ផ្អែកលើបទដ្ឋានរដ្ឋបាល  ដែលលោក ហ៊ុយ ម៉េង បាន បំពេញលើពាក្យស្នើសុំទទួល ស្គាល់ជាកម្មសិទ្ធិគ្រប់គ្រង ដីដែល មានទំហំ ៨ម៉ែត្រ គុណ នឹង ១៥ម៉ែត្រ ការិយាល័យភូមិ បាលទីរួមខេត្តពោធិ៍សាត់បាន ចេញបង្កាន់ដៃទទួល ពាក្យ លេខ ៣៤២៤ ទទួលស្គាល់ដី សង់លំនៅដ្ឋានទំហំ ៨ម៉ែត្រ  គុណនឹង ១៥ម៉ែត្រ នៅភូមិ ពាលញែក ២ ថា ពិតជាកម្ម សិទ្ធិរបស់លោក ហ៊ុយ ម៉េង  និងប្រពន្ធឈ្មោះ ញ៉ឹក ចំរើន ពិតប្រាកដមែន ។ ប៉ុន្តែហេតុ ការណ៍ដែល បានជម្រុញអោយ លោក ហ៊ុយ ម៉េង ក្លាយជា ជនរងគ្រោះលើដីទំហំ ៨ម៉ែត្រ  គុណនឹង ១៥ម៉ែត្រ នៅភូមិ ពាលញែក ២ គឺផ្តើមចេញពី អំពើឃុបឃិតរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ ចេញលិខិត បង្គាប់ឱ្យឈ្មោះ ប៊ុន ចាន់ហឿន  មករស់នៅលើ ដីលោក ហ៊ុយ  ម៉េង ទាំងបំពានទៅវិញ ។

ដោយមើលឃើញពីភាព អយុត្តិធម៌របស់លោក កាង  ប៉េងហាក់ ប្រធានមន្ទីរសាធា  រណការ និងដឹកជញ្ជូនខេត្តរួម  ទាំងបក្ខពួកឃុបឃិតរំលោភ  យកដីស្របច្បាប់របស់លោក  ហ៊ុយ ម៉េង ដោយផ្អែកលើ អំណាចខ្លួនជាប្រធានមន្ទីរនេះ ហើយ ទើបនៅ ថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០១៣ លោកហ៊ុយ ម៉េង បានដាក់ពាក្យបណ្តឹងចូល  មកអង្គភាពប្រឆាំង អំពើពុករលួយជំទាស់ទៅនឹងសកម្មភាព ប្រើអំណាចបំពានច្បាប់របស់ លោក កាង ប៉េងហាក់ ដែលបានសម្រេច ឱ្យឈ្មោះ ប៊ុន ចាន់ ហឿន រំលោភយកដីស្របច្បាប់  របស់គាត់តាមរយៈអំពើឃុប ឃិតរួមគ្នាពុករលួយជាមួយ លោក ភិន ណារិន ប្រធាន គណនេយ្យមន្ទីរ និងលោក ប៊ី  សុខខេង អនុប្រធានមន្ទីរថែម  ទៀតផង ។

មិនដឹងថាអាជ្ញាធរដែនដីទី រួមខេត្តពោធិ៍សាត់ លោកបានពិនិត្យទៅលើបទដ្ឋានច្បាប់ក្នុងកម្រិតណានោះទេ ទើបមិន  ហ៊ានចាត់វិធានការចំពោះ  លោក ប៊ុន ចាន់ហឿន មិនតែ ប៉ុណ្ណោះគឺកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់ផ្ទះព្រៃថែម ទាំង បានរួម គំនិតជាមួយឈ្មោះ ប៊ុន ចាន់ ហឿន ប្រើអំណាចមកបង្ខំឱ្យ  កូនប្រុសលោក ហ៊ុយ ម៉េង ផ្តិតមេដៃប្រគល់ ដីឱ្យឈ្មោះ  ប៊ុន ចាន់ហឿន ថែមទៀតផង ។

សកម្មភាពដូចបានរៀបរាប់ ខាងលើនេះបើផ្អែកលើឯកសារ ដែលលោក ហ៊ុយ ម៉េង កំពុង ដាក់បង្ហាញនៅក្នុង ពាក្យ បណ្តឹង ចូលអង្គភាពប្រឆាំងអំពើពុក រលួយ គឺលោក កាង ប៉េងហាក់  កំពុងអនុវត្តប្រើអំណាចដើរ ចេញពីនីតិរដ្ឋកាន់ តែឆ្ងាយហើយ ។ នៅពេលចោទសួរ  តាមទូរស័ព្ទទៅកាន់លោក  សូត ទូច ប្រធានការិយាល័យ រៀបចំដែនដីនគរូប នីយកម្ម  សំណង់ និងសុរិយោដី លើ ករណីទំនាស់ដីលោក ហ៊ុយ  ម៉េង ពីសំណាក់ប្រធានមន្ទីរ  សាធារណការដែល សម្រេចឱ្យ ឈ្មោះ ប៊ុន ចាន់ហឿន មក តាំងទីលំនៅលើដីស្របច្បាប់ លោក ហ៊ុយ ម៉េង ត្រូវបាន លោក សូត ទូច បញ្ជាក់ថា ដី នៅភូមិពាលញែក ២ គឺ កំពុង រៀបចំចេញប្លង់កម្មសិទ្ធិអស់ ហើយ ចំណែកករណីទំនាស់ដី សូមឱ្យសួរ នាំទៅអភិបាលក្រុង ទៅដឹងហើយ ។

បើសិនជាប្លង់កម្មសិទ្ធិដែល លោក សូត ទូច អះអាងថា ដី នៅភូមិពាលញែក២បានរៀបចំវាស់វែង និងកំពុងធ្វើ ប្លង់កម្ម  សិទ្ធិរួចរាល់អស់ហើយ ដោយ  គ្មានឈ្មោះ លោក ហ៊ុយ ម៉េង  ទេនោះ ករណីពុករលួយនេះ  អាចនិងរាល ដាលដល់ស្ថាប័ន  ជំនាញលោក សូត ទូច តំណាងឱ្យមន្ត្រីសុរិយោដីថែម ទៀតផង ។ ព្រោះនៅក្នុង ពាក្យស្នើសុំ ទទួលស្គាល់ជាកម្មសិទ្ធិគ្រប់គ្រង ដីដែលមានទំហំ  ៨ម៉ែត្រ គុណនឹង ១៥ម៉ែត្រ របស់លោក ហ៊ុយ ម៉េង គឺ មានហត្ថ លេខា និងត្រា លោក  សូត ទូច ជាភស្តត៉្តាងស្រាប់ រួមទាំងហត្ថលេខា និងត្រា ទទួលស្គាល់លើបង្កាន់ដៃកាន់កាប់ដី ដែលមន្ត្រីជំនាញមិនអាចគេច ចេញពីការទទួលខុសត្រូវចំពោះ មុខច្បាប់បានឡើយ ៕

huymeng

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.