ដោយ ៖ ខ្មែរលើ
ថ្មីៗនេះលោក ឈាង វុន បានចេញមុខមក បំភ្លឺនៅ វិទ្យុអាស៊ីសេរី ជុំវិញករណីកាប់រាន ព្រៃឈើដែល មាន វិសាលភាព លើសពីដែនកំណត់ នៃការសម្អាត អាងស្តុបប្រភពទឹកដើម្បីបម្រើ ឱ្យវិស័យថាមពល គឺ ជាឧក្រិដ្ឋជន ។ តើការសម្អាតអាងស្តុប ទឹករបស់ ក្រុមហ៊ុន MDS ដែល មានឧកញ៉ា ទ្រី ភាព ជាអ្នក ទទួលបានសិទ្ធិអនុវត្តកាប់រានដី ព្រៃឈើពីទំហំផ្ទៃ អាងដែល បានកំណត់តែ ៥០០០ ហិកតា រហូតមាន ការប្តឹងពីក្រុមហ៊ុន ចិនដែលវិនិយោគវ៉ារីអគ្គិសនី នៅ តំបន់អាតៃ ប៉ុន្តែឧកញ៉ា ទ្រី ភាព អត់ក្លាយជាឧក្រិដ្ឋជនដូច លោក ឈាង វុន អះអាងនោះ ទេ ។ មិន តែប៉ុណ្ណោះទាំងស្ថាប័នមេព្រៃ រួមទាំងក្រុមអង្គការឃ្លាំមើលបរិស្ថាន ជី គឺថែម ទាំងបានសហការគាប សង្កត់ឱ្យ ប្រជាពលរដ្ឋដឹកឈើប្រភេទ គ្រញូង និងឈើប្រភេទលេខ ១ យកមកលក់ នៅឃ្លាំងស្តុប ឈើ MDS ថែមទៀតផង ។
តាមការប៉ាន់ប្រមាណគ្រាន់ តែទំហំនៃការកាប់បំផ្លាញព្រៃ ឈើលើសផែនការកំណត់ ដោយរដ្ឋនៅ អាងស្តុបប្រភព ទឹកវ៉ារីអគ្គិសនីអាតៃ គឺកើន ឡើងដល់ជាង ១០.០០០ ហិកតាឯណោះ ។
មហិច្ឆតារបស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បន្ទាប់ពីកាប់ បំផ្លាញព្រៃឈើក្នុងទឹកដីខេត្ត ពោធិ៍សាត់នៅ តំបន់ភ្នំក្រវាញ ស្ទើររលត់រលាយទៅហើយ នោះបានបន្តចុះធ្វើសកម្មភាព នៅខេត្តព្រះវិហារឆ្លង ចូល ខេត្តរតនគីរីដែលគ្មានប្រភពពីជម្ឈ ដ្ឋានណាដឹងពីអាថ៌កំបាំងលើទំហំនៃការកាប់បំផ្លាញរបស់ ក្រុម ហ៊ុន លោក ទ្រី ភាព បាននោះឡើយ ។ ប៉ុន្តែចំណែកចុងក្រោយដែលក្រុមហ៊ុនឧកញ៉ា ទ្រី ភាព កំពុង អនុវត្តនាពេលចុងក្រោយនេះ គឺសកម្មភាពកាប់បំផ្លាញព្រៃឈើនៅស្រុក ពេជជ្រាដា និងស្រុក កោះ ញែក ខេត្តមណ្ឌលគីរីហាក់កំពុងធ្វើ សកម្មភាពគគ្រឹកគគ្រេងដឹក តាមឡានវ៉េវរាប់សិបគ្រឿង ចេញពី ព្រៃការពារដោយឈើ មួយផ្នែកទិញពីប្រជាពលរដ្ឋ ត្រូវយកមកស្តុកទុកក្នុងឃ្លាំង ជាប់ខណ្ឌរដ្ឋបាល ព្រៃឈើដែល ស្ថិតក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដើម្បីបំភ័ន្ត ភ្នែក ក្នុង គោលបំណងបិទបាំងបទល្មើស មិនស្របច្បាប់ផ្សេងទៀត ។
ការគ្រប់គ្រងប្រភេទឈើ ដែលមិនស្របច្បាប់គឺមានមេ ការក្រុមហ៊ុនទ្រីភាពម្នាក់ឈ្មោះ គា បានប្រើ ឧបករណ៍ត្រង់ស៊ីន័រ និងរថយន្តវ៉េវជាច្រើនគ្រឿង សំរុកដឹកឈើចេញពីព្រៃការ ពារនៅឃុំពុតជ្រី និង ឃុំក្រងតេះ ស្រុកពេជ្រាដារួមទាំងដឹក ចេញពីស្រុកកោះញែករហូត មានរថយន្តវ៉េវដឹកឈើមួយគ្រឿង ដែលផ្ទុកឈើប្រណីត ពេញឡានក្រឡាប់នៅចំណុច ភ្នំបាយឆៅតាមផ្លូវលេខ ៧៦A ដែលគេពិនិត្យ ឃើញ សុទ្ធសឹង ជាប្រភេទឈើធ្នង់និងឈើនាង នួន ។
ផ្អែកតាមការអះអាងរបស់ មន្ត្រីកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរីម្នាក់សុំមិនបញ្ចោញ ឈ្មោះបានឱ្យ ដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើចេញពី ភូមិដេអេនិងភូមិពូជៃក្នុងស្រុកពេជ្រាដាដែលជាតំបន់ អភិរក្សចុងក្រោយកំពុងត្រូវបានប្រជាពលរដ្ឋសំរុកចូលកាប់យកមក រក្សាទុកតាមផ្ទះដោយគ្មាន កម្លាំង សមត្ថកិច្ចណាអាចហ៊ានបង្ក្រាបដូចពេលមុនៗបានឡើយ ។ គ្មានការបង្ក្រាប ព្រោះថា ប្រជាពលរដ្ឋ ដែលកាប់រានឈើប្រណីតទុកសុទ្ធ តែអះអាងថា ជាឈើក្រុមហ៊ុន ទ្រីភាពបើកម្លាំងកងរាជអាវុធហត្ថ ហ៊ានទៅចុះបង្ក្រាបមិនខុសអ្វីពីយកពងមាន់ទៅជល់ ជាមួយដុំថ្មនោះទេ ទើបភាពអនាធិបតេយ្យកាប់ បំផ្លាញព្រៃ ឈើនៅតំបន់អភិរក្សនៅដើម រដូវប្រាំងក្នុងឆ្នាំ២០១៣ នេះ មានភាពគគ្រឹកគគ្រេងជ្រក ក្រោមរូបភាពក្រុមហ៊ុនលោក ឧកញ៉ា ទ្រី ភាព ដែលកម្លាំង សមត្ថកិច្ចមិនអាចលូកដៃធ្វើ សកម្មភាព នោះឡើយ ។ ម៉្យាងវិញទៀត ព្រៃឈើនៅស្រុក ពេជ្រាដា និង ស្រុកកោះញែកវិញដែលរងការកាប់ បំផ្លាញ ។
មន្ត្រីកងរាជអាវុធហត្ថរូប នេះបានបញ្ជាក់ឱ្យដឹងថាមិន អាចកំណត់បានពីទំហំប៉ុណ្ណា នោះឡើយ ប៉ុន្តែបើសកម្មភាព ក្រុមហ៊ុនអនុវត្ត ដូចសព្វថ្ងៃនេះ គឺតំបន់ព្រៃអភិរក្សនៅស្រុក ពេជ្រាដា និងស្រុកកោះញែក ពិតជាវិនាសហិនហោចក្នុងរដូវ ប្រាំងនេះតែម្តង ។
ផ្អែកតាមការរៀបរាប់ពីសកម្មភាពកាប់បំផ្លាញព្រៃ ឈើរបស់ក្រុមហ៊ុន ទ្រី ភាព ដែលគ្របដណ្តប់លើវិសាល ភាពតំបន់ព្រៃ ៤ ខេត្ត រួមមាន ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តរតនគីរីនិងខេត្តមណ្ឌលគីរី ដែលជាខេត្តចុងក្រោយដោយ មានមេ ការឈ្មោះ គា ជាអ្នក គ្រប់គ្រងអនុវត្តផ្ទាល់ផងនោះ មិនដឹងថា លោក ឈាង វុន អ្នកនាំពាក្យឱ្យរដ្ឋសភាហ៊ានចេញមុខប្រកាសអាសន្នដើម្បីដាក់ជូនអោយ រាជរដ្ឋាភិបាល អាណត្តិទី ៥ បានស្វែងយល់ពី ទំហំនៃការបាត់បង់ព្រៃឈើនៅ ខេត្តទាំង ៤ ពិសេសគឺខេត្ត មណ្ឌលគីរី ដោយក្រុម ហ៊ុនទ្រី ភាពកំពុងអនុវត្តកាប់បំផ្លាញ ព្រោះបើធ្វើការប៉ាន់ប្រមាណពី ទំហំប្រាក់ចំណូលពីព្រៃឈើគឺ ពិតជាមិនអាចទ្រទ្រង់បានសូម្បី តែផ្លូវជាតិដែលត្រូវខូចខាតរួម ទាំងទឹកជំនន់ដែលបង្កឱ្យខូចខាត ផលដំណាំនិងផ្ទះសម្បែងទ្រព្យ សម្បត្តិប្រជាពលរដ្ឋបានត្រឹម ១០ ភាគរយផងទាន ! ។
ម៉្យាងវិញទៀតតើអាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពុងដេក ទទួលលា ភសក្ការៈឬយ៉ាងណា ទើបភ្លេចអស់តួនាទីជាអ្នកថែ រក្សាការពារ បរិស្ថាននិងព្រៃ ឈើយ៉ាងដូច្នេះទៅវិញ ៕