ដោយ ៖ តុង ខា
ឡានកូរ៉េចំណុះ ៥ តោន ១ គ្រឿងផ្ទុកឈើលេខពីរ ២០ ម៉ែត្រគូប និងឡានយីឌុប មួយ គ្រឿង ផ្ទុកឈើ លេខពីរ ២៥ ម៉ែត្រគូប ត្រូវបានកម្លាំងមេព្រៃ ស្រុក ស្វាយលើដឹកនាំដោយ លោក ចាន់ សុវ៉ាត់ ដោយ មានកិច្ចសហការពីកម្លាំងមេ ព្រៃស្រុកជីក្រែង ស្ទាក់ ចាប់បាន កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៣ ដោយយកមករក្សាទុក នៅស្នាក់ការសង្កាត់រដ្ឋបាល ព្រៃឈើស្រុក ស្វាយលើ ។
រថយន្តដឹកឈើ ៤៥ម៉ែត្រគូប ទាំងពីរគ្រឿងត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ យួន ជនជាតិ ខ្មែរអតីតជាទាហាន នៅកងពលលេខ ៦ ប្រចាំ ស្រុកស្វាយលើ ធ្លាប់ដឹកឈើ ចេញទៅលក់នៅ ឯខេត្តកំពង់ ចាម រាប់ឆ្នាំមកហើយ ។
ប្រភេទឈើលេខ ២ ទាំងពីរឡានដែលផ្ទុកឈើមានចំនួន ដល់ទៅ ៤៥ ម៉ែត្រគូប ត្រូវបាន មន្ត្រីរដ្ឋ បាលព្រៃឈើអះអាងថា គឺបានដឹកចេញពីតំបន់អូរអាកុក ដែលស្ថិតក្នុងទីតាំងតំបន់អភិរក្សសត្វព្រៃ ប៉ុន្តែបច្ចុប្បន្នព្រៃ ឈើក្នុងតំបន់នេះកំពុងស្ថិតនៅ ក្នុងស្ថានភាពរងគ្រោះដែល តម្រូវឱ្យមានកិច្ចការ ពារជាបន្ទាន់ទើបអាចរក្សាព្រៃឈើ ដែលនៅសេសសល់នេះបាន ព្រោះសកម្មភាពនៅតំបន់អភិរក្ស អូរអាកុកបច្ចុប្បន្ននេះត្រូវ បានឈ្មួញទុច្ចរិតប្រើប្រាស់កម្លាំង ប្រជាពលរដ្ឋអោយចុះអារឈើពេញព្រៃ ដើម្បីទទួលទិញយក មកលក់បន្តដូចករណីមេឈ្មួញ ឈ្មោះយួនដែលត្រូវបានសមត្ថ កិច្ចចុះបង្ក្រាប នាពេលនេះជា ភស្តុតាងស្រាប់ ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅស្រុកជីក្រែង បានឱ្យដឹងថា ការកាប់បំផ្លាញ ព្រៃឈើនៅ តំបន់អូរអាកុកបានគឺមានការពាក់ព័ន្ធឃុបឃិតជាមួយមន្ត្រីបរិស្ថានក៏ដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ ផង ដែរ ទើបស្ថានភាពកាប់បំផ្លាញព្រៃឈើ នៅតែបន្តកាប់រានបាន ព្រោះនៅតំបន់អភិរក្សអូរអាកុកក៏ មាន មន្ត្រីជំនាញដូចជា មន្ត្រី បរិស្ថាននិងកម្លាំងមេព្រៃដាក់ ស្នាក់ការឃ្លាំមើលផងដែរ ។
ដូច្នេះបើគ្មានការឃុបឃិតជាមួយមន្ត្រីជំនាញដូចបានរៀបរាប់នេះទេ ធ្វើម្តេចពូកឈ្មួញអាចប្រើ កម្លាំង ប្រជា ពលរដ្ឋឱ្យចូលកាប់រានបានដោយសេរីទៅកើត ។ ម៉្យាងវិញទៀត មធ្យោបាយកាប់រាន ដែល ប្រជាពលរដ្ឋចូលទៅកាប់រាន មិនមែនប្រើឧបករណ៍ដូច ជាពូថៅ និងអាណាអារដោយដៃដែល អាច ចាត់ទុកថា មុខរបរស្ថិតនៅក្នុងលក្ខណៈ គ្រួសារឯណា ?
ផ្ទុយទៅវិញគឺសុទ្ធសឹងតែ ម៉ាស៊ីនត្រង់ស៊ីន័រដែលមាន សម្លេងលាន់ឮខ្លាំងមិនអាច លាក់កំបាំងពីភ្នែក ត្រចៀកមេ ព្រៃនិងមន្ត្រីបរិស្ថានបាននោះ ឡើយ ។
ជាក់ស្តែងណាស់ស្ថានភាព ឈើអារដែលដឹកចេញពីតំបន់ អភិរក្សសត្វព្រៃអូរអាកុក ក្រុម មន្ត្រីជំនាញ ពិតជាអាចដាក់ ការសន្មត់បានយ៉ាងច្បាស់ថា ជាប្រភេទឈើអារដោយកម្លាំង ម៉ាស៊ីនទាំងអស់ ដូច្នេះ តើអាចចោទសួរបានថាការបាត់បង់ ព្រៃឈើនៅតំបន់អូរអាកុកស្ថិតនៅក្នុងការទទួលខុសត្រូវ របស់ ស្ថាប័នណាឱ្យប្រាកដ ។ ព្រោះបើកំណត់ពីប្រភេទឈើ ដែលអារចេញពីតំបន់មួយបាន យ៉ាងច្បាស់រួមទាំងប្រភេទ ឧបករណ៍ផងនោះ ហេតុអ្វីក៏មិន អាចស្វែងរកអ្នកដែលទទួល ខុសត្រូវចំពោះបទល្មើសដែល មានទំហំធំធេងនេះបានឬថា អំពើពុករលួយបាននិងកំពុង រឹតរួមជាមួយមន្ត្រីជំនាញបរិស្ថាន និងស្ថាប័នមេព្រៃឡើងដុះស្នឹម មិនអាចលាងជម្រះបាន បើទោះបីជាមានការប្តេជ្ញាចិត្ត លើការកែ ទម្រង់ពីប្រមុខរាជ រដ្ឋាភិបាលអាណត្តិទី ៥ ក៏ បញ្ហាពុករលួយដូចករណីកាប់ បំផ្លាញព្រៃឈើនៅតំបន់អភិ រក្សអូរអាកុកនៅតែបន្តកើត មានគឺពិតជានិមិត្តរូបបង្ហាញឱ្យ ប្រមុខរាជរដ្ឋាភិបាលស្វែងយល់ ពីការកែទម្រង់ស៊ីជម្រៅបែប ណាដើម្បីធានាបាននូវប្រសិទ្ធ ភាពពិត ប្រាកដ ៕