ឆ្នាំ២០១៣នេះ ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥បានសម្រេចចេញអនុក្រិត្យលុបចោលពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ដោយលើកយកមូលហេតុគ្រោះទឹកជំនន់ឆ្នាំនេះ បង្កភាពមហន្តរាយអស់ប្រមាណជា១០០០លានដុល្លា ។
ទោះបីពិធីបុណ្យអ៊ុំទូកមិនបានប្រារព្ធធ្វើក៏ពិតមែន! ប៉ុន្តែលក្ខខណ្ឌការងារដែលមន្ត្រីរាជការ បុគ្គលិក កម្មករ នៅស្ថាប័នរដ្ឋ និងឯកជនត្រូវបានអនុញ្ញាតឲ្យឈប់សំរាក៣ថ្ងៃ តាមការ កំណត់នៃច្បាប់ ។
ពាក់ព័ន្ធទៅនឹងពិធីបុណ្យអ៊ុំទូកនេះដែរក៏មានបណ្ដាខេត្តមួយចំនួនបានប្រារព្ធធ្វើផងដែរ ដូចករណីប្រារព្ធបុណ្យអ៊ុំទូកនៅខេត្តស្វាយរៀងជាភស្ដុតាងស្រាប់ ប៉ុន្ដែមិនបានប្រារព្ធធ្វើនៅថ្នាក់ជាតិនោះទេ ៕