អំពើពុក​រលួយ អនុញ្ញាត​ឲ្យទំនិញ​គេច​ពន្ធនាំ​ចូល​យ៉ាង​គំហុក ក្រោមអំណាចលោក ឈួន ហៃ

អំពើពុក​រលួយ អនុញ្ញាត​ឲ្យទំនិញ​គេច​ពន្ធនាំ​ចូល​យ៉ាង​គំហុក ក្រោមអំណាចលោក ឈួន ហៃ

ខេត្ដបន្ទាយមានជ័យ ៖ ទំនិញ​គេចពន្ធ ចូលតាម​ច្រក របៀង ជា ច្រើនក្នុង​ខេត្ដបន្ទាយ​មានជ័យ​និងតាម​ច្រក ទ្វារ​អន្ដរជាតិ ប៉ោយ ប៉ែតមាន​ចំនួនកើន​ឡើងយ៉ាង​សន្ធឹក​សន្ធាប់ ធ្វើឱ្យ​ឈ្មួញ រកស៊ី ស្របច្បាប់​ត្អូញត្អែរ​ចាត់ទុកថា​ទំនិញគេច​ពន្ធទាំងនេះ កើតចេញ ពីអំពើ ឃុបឃិត​រវាង​ឈ្មួញទុច្ចរិត ខិលខូច​ជាមួយ​ស​មត្ថកិច្ច ពិសេស​ការ​បើក ចំហរ​ពីមេគយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ លោក ឈួន ហៃ  នេះតែម្ដង ។

លោកលោក ឈួន ហៃ ប្រធានសាខា គយនិងរដ្ឋាករច្រកទ្វារ អន្តរជាតិទទួលរងនូវការរិះគន់ថា តំណែងរបស់គាត់ពោរពេញ ដោយអំពើពុករលួយ បក្ខពួកនិយមនិងផ្ដល់ការ លើកទឹកចិត្ដសម្រាប់ ឈ្មួញរកស៊ីខុសច្បាប់ ខណៈ បានលាភ សក្ការៈ ផ្ទុយពីតួនាទីរបស់ខ្លួនដែលជាអ្នកទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច ប្រមូលពន្ធជូនរដ្ឋ ។

មន្ដ្រីគយបានលើកឡើងថា លោក ឈួន ហៃបានទុកឱកាសឱ្យឈ្មោះថោង គឹមឡេង ជាប្អូនស្រី លោក ថោង សុខាំភូ លូកដៃ ចូលយ៉ាងជ្រៅចំពោះកិច្ចការផ្ទៃក្នុងរបស់ សមត្ថកិច្ចគយ ទាំងច្រកអន្ដរជាតិប៉ោយ ប៉ែតនិងក្នុង ខេត្ដ បន្ទាយ មានជ័យទាំងមូល ។ ឈ្មួញជាច្រើនត្រូវមានទំនាក់ ទំនងពឹងពាក់អាស្រ័យអ្នកស្រី ថោង គឹម ឡេងសម្រាប់រត់ការ សេវាទំនិញនាំចូលគេចពន្ធ ហើយឈ្មួញដែលមានទំនាក់ទំនងជាមួយលោកឈួន ហៃ មន្ដ្រី  គយដែលពាក់ព័ន្ធមិន ហ៊ាន ទទួលយក សំណូកដាច់ខាត ។

មន្ដ្រី គយដែលមានភារកិច្ចប្រមូល ពន្ធជូនរដ្ឋនិងបង្ក្រាបទំនិញគេចពន្ធ មិន អាចប្រើប្រាស់សិទ្ធរបស់ខ្លួនឱ្យស្រប តាម គោលការរបស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជានោះទេ ប្រសិនបើទំនិញ  គេចពន្ធនាំចូលហើយមាន ឈ្មោះ អ្នក ស្រី ថោង គឹមឡេងចេញមុខការពារ ។ ដូច្នេះ តាមរយៈការចរាចរណ៍ទំនិញគេចពន្ធនេះ បានធ្វើឱ្យរដ្ឋ បាត់បង់ ចំណូល ពន្ធនាំចូល យ៉ាងច្រើនក្នុងមួយខែៗ ពិសេសសគឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកវិនិយោគស្របច្បាប់ ។

ជាទូទៅទំនិញគេចពន្ធភាគច្រើនជា  សម្លៀកបំពាក់ដែលមានតម្លៃខ្ពស់ គ្រឿង ក្រអូប ទឹកដោះគោ ហ្គាស ព្រមទាំង គ្រឿងបន្លាស់ម៉ូតូ រថយន្តគ្រប់ប្រភេទត្រូវបានឈ្មួញ  ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យក្នុងនោះ សូម្បីក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរកម្ពុជា អង្គរ   អ៊ិចប្រេស្សដែលមានបេនរបស់ខ្លួននៅជិតការាសសាំងតាងួន ក្រុងប៉ោយប៉ែតបានក្លាយទៅ ជាទីតាំង រក្សាទុកទំនិញគេចពន្ធរបស់ឈ្មួញដែល ត្រូវពឹងផ្អែកក្រុមហ៊ុននេះប៉ាវផ្ដាច់លើការដឹកជញ្ជូន ។ ក្នុងមួយ ថ្ងៃយ៉ាងហោចណាស់ ក៏ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចប្រេស្សដឹកទំនិញគេចពន្ធចេញពីក្រុងប៉ោយប៉ែតឆ្ពោះមក រាជធានី ភ្នំពេញចំនួន៣ទៅ៤លើកផងដែរ ដែលក្រុមឈ្មួញអះអាងថា ទំនិញគេចពន្ធ គ្រប់ប្រភេទគឺក្រុមហ៊ុនកម្ពុជាអង្គរអ៊ិច ប្រេស្ស ធានាសេវាដឹកជញ្ជូនដោយគិតតែតម្លៃ ១២០០រៀលទៅ១៥០០រៀលក្នុង១គីឡូ ក្រាម ហើយម្ចាស់ទំនិញចាំ តែមកទទួល យកទំនិញរបស់ខ្លួននៅបេនឡានក្រុមហ៊ុន នេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើមានករណី សមត្ថកិច្ចចាប់ ក្រុមហ៊ុន នេះធានាសងវិញ ដោយគ្មានលក្ខខណ្ឌ  ទើបឈ្មួញជាច្រើនមានទំនុកចិត្ដលើក្រុមហ៊ុន កម្ពុជាអង្គរអ៊ិចប្រេស្សចំពោះសេវាដឹក ទំនិញគេចពន្ធ បំផ្លាញប្រាក់ចំណូលជាតិ ។

សកម្មភាព ចរាចរណ៍ទំនិញគេចពន្ធ ដ៏កំហុកនៅក្រុងប៉ោយប៉ែតសុទ្ធតែ ឋិតក្នុងការទទួលខុសត្រូវរបស់លោក ឈួន ហៃ ប៉ុន្ដែអាចជារឿងប្រយោជន៍ ទើបប្រធានសាខាគយរូបនេះគ្មានវិធាន ការបង្ក្រាបនិងផ្ដល់ឱកាសឱ្យអ្នកស្រី ថោង គឹមឡេងលួកដៃយ៉ាងជ្រៅ ចេញមុខការពារឈ្មួញដឹកទំនិញខុស ច្បាប់ ដែលមានលក្ខណៈទ្រង់ទ្រាយធំទៀតផង ។

ពាក់ព័ន្ធអំពើពុករលួយទំនិញគេចពន្ធខាងលើនេះលោកឈួន ហៃប្រធានសាខាគយនិងរដ្ឋាករច្រកទ្វារប៉ោយប៉ែត មិនបានធ្វើអត្ថធិប្បាយអ្វីនោះទេតាម  ទូរស័ព្ទ ដោយលោកគ្រាន់តែបញ្ជាក់ យ៉ាងខ្លីថា ពេលនេះកំពុងជាប់រវល់ហើយ ក៏បិទទូរស័ព្ទ ទោះបីអ្នកសាព័ត៌មានព្យាយាមទូរស័ព្ទជាច្រើនលើក ទៀតចូល ក៏គ្មានអ្នកទទួលដែរ ។

លោកឈួន ហៃត្រូវបានមន្ដ្រីគយ ចាត់ទុកថាគាត់ជាអ្នកមានអំណាចនៅ  ក្នុងស្ថាប័នគយនេះដែលគ្រប់គ្រងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតផ្តាច់មុខ ។ បើទោះជា គាត់បានពាក់ព័ន្ធទៅនឹងអំពើពុករលួយ  លើទំនិញគេចពន្ធដ៏ច្រើន លើសលុបនាំចូល  តាមច្រករបៀងជាច្រើននៅក្រុងប៉ោយប៉ែតក៏ដោយ  ប៉ុន្ដែអំពើពុករលួយនេះបែរជាមានការ  លើក ទឹកចិត្ដពីថ្នាក់លើទៅវិញ បន្ទាប់ពី ត្រូវបានលើកបន្ដុបឱ្យគាត់កាន់តំណែង ជាប្រធានសាខាគយ និងរដ្ឋាកច្រកទ្វារ ប៉ោយប៉ែតហើយការដឹកនាំនាពេលនេះ ពោរពេញដោយអំពើពុករលួយ បក្ខពួក  និយម ធ្វើឱ្យទំនិញគេចពន្ធមាន សន្ទុះកើនឡើងយ៉ាងគំហុក ដែលរដ្ឋត្រូវបាត់បង់ពន្ធ នាំចូលយ៉ាងច្រើន ហើយក៏តម្រូវឱ្យមាន វិធានការពីថ្នាក់លើ ចំពោះអំពើពុករលួយនេះផងដែរ ។

ព្រោះគោលនយោបាយកែទម្រង់នៅក្នុងអាណត្តិទី ៥ ដែលបន្តដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរ ណាស់ត្រូវបានដាក់ទោសទណ្ឌចំពោះមន្រ្តី ពុករលួយ ក្រោមអំណាចរដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលមាន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាភ្នែកច្រមុះឲ្យប្រមុខរាជរដ្ឋាភិបាល ទើ់បអាចឆ្លុះបញ្ចាំង ពីការកែទម្រង់បាន ៕

20131115 (1) 20131115

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 4514 La Presse Nationale. All rights reserved. XHTML / CSS Valid.