អតីត​ប្រធាន ការិយាល័យ ធនធានទឹក ស្រុក​ស្អាង រៀបរាប់​ពី ប្រវត្តិ​អាង​ទួល​ពន់​រៃ​

អតីត​ប្រធាន ការិយាល័យ ធនធានទឹក ស្រុក​ស្អាង រៀបរាប់​ពី ប្រវត្តិ​អាង​ទួល​ពន់​រៃ​

កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ លោក​ស៊ី​ម ភី អតីត​ប្រធាន ការិយាល័យឹ​ធនធានទឹក ស្រុក​ស្អាង បាន ធ្វើ​ការបញ្ជាក់ ប្រាប់​គេហទំព័រ កាសែត​ជាតិ នៅផ្ទះ​របស់​លោក​ថា កាលពី​ជិត​មួយ​ឆ្នាំ​មុន មាន​មន្ត្រី​ភូមិបាល ស្រុក​ស្អាង​ឈ្មោះ ក្រួច សុ​ត និង​ម្នាក់​ទៀត​ឈ្មោះ ឡុង អាច​ជា​មន្ត្រី មក​ពី​សាលាខេត្ត​កណ្ដាល បាន​ជិះ​ឡាន មក​ផ្ទះ​របស់​គាត់ នៅពេល ចុះ​ពីលើ​ឡាន ឈ្មោះ​ឡុង បាន​សួរ​គាត់​ថា អាង​ទួល​ពន់​រៃ​ហ្នឹង សម្ដេច​បាន ប្រគល់​ឲ្យ​ប្រជាជន ហើយ​មែន​ទេ​?! លោក​ស៊ី​ម ភី បាន​ឆ្លើយតប​ថា សម្ដេច​ឲ្យ​ប្រជាពលរដ្ឋ តាំង​ពី​អើយ​ម្ល៉េះ ម្ដេច​ចាំ​ប្រើ អា​ពាក្យ​ហ្នឹង​មក ដូច​និយាយ ចង់​គំរាម​ខ្ញុំ​ចឹង ព្រោះ​សម្ដេច​បានឲ្យ តាំងពី​ពេល អភិវឌ្ឍន៍​ឯណោះ (​គឺ​ចង់​និយាយថា សម្ដេច​បាន​ប្រគល់ ឲ្យ​តាំងទី អភិវឌ្ឍន៍​តំបន់​ក្រាំង​យ៉ូវ អំឡុង​ទសវត្សរ៍ ឆ្នាំ​៩០) ។ ហើយ​ប្រជាពលរដ្ឋ បាន​ធ្វើស្រែ​ដំណាំ អាស្រ័យ​ផល ចាប់ពីពេលនោះ​មក ។​

​ក្នុងឱកាស​នោះ លោក​គ្រួច សុ​ត ដែល​ជា​មន្ត្រី ភូមិបាល​ស្រុក​ស្អាង ក៏​បាន​យក​ឯកសារ ដែល​បាន​សរសេរ រួចរាល់​មកឲ្យ លោក​ស៊ី​ម ភី ស៊ី​ញ៉េ ទទួលស្គាល់​អាង ទួល​ពន់​រៃ លោក​ស៊ី​ម ភី មិនទាន់​ហ៊ាន​ស៊ីញ៉េ ដោយ​សុំ​អោយ មន្ត្រី​ស្រុក​អាន អោយ​គាត់​ស្ដាប់​សិន ដោយ​លោក​ស៊ីម ភី ស្ថិតក្នុង ស្ថានភាព​មិន​អាច ស៊ីញ៉េ​បានក៏ ផ្ដិតមេដៃ​ជំនួស រួច​គេ​ក៏​បាន​ដឹក លោក​ស៊ី​ម ភី មក​សាលាខេត្ត ដោយ​ទទួលបាន ប្រាក់​១០០​ដុល្លា តែប៉ុណ្ណោះ ។ ហើយ​អ្វី​ដែល គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​មន្ត្រី​ស្រុក ថែមទាំង​បាន បញ្ជាក់ថា នៅ​ពេល​លោក​ឧកញ៉ា មក​គាត់​នឹង ជួយឧបត្ថម្ភ បន្ថែមទៀត ព្រោះ​លោក​ឧកញ៉ា គាត់​ស្រួល​ទេ ។​

​ក្រោយ​ពី​ផ្តិតមេដៃ ទទួលស្គាល់ អាង​ទួល​ពន់​រៃ គេ​សង្កេតឃើញ សកម្មភាព លោក​ឧកញ៉ា សំ ប៊​ន ដាក់ពង្រាយ​កម្លាំង ដើរ​ទិញ​ដី ក្នុង​តំបន់​អាង​ទួល​ពន់​រៃ បាន​ជាង​២០​ហិកតា រួច​ធ្វើ​លិខិត កាត់​ដី​ឆ្វៀល​ធ្វើ ប្លង់រឹង​យកទៅ លក់​ឲ្យ​ក្រុមហ៊ុន​ចិន ។ ចំណែក​ប្រជាពលរដ្ឋ ដែល​មាន​ដី ក្នុង​តំបន់ អាងទឹក ទួល​ពន់​រៃ ដែល​ពុំ​ព្រម​លក់ ទៅឲ្យ​ក្រុម លោក​ឧកញ៉ា បាននិងកំពុង ដាក់​ពាក្យ​ស្នើសុំ ចុះបញ្ជី​ធ្វើ ប្លង់​កម្ម​សិទ្ធ ចំនួន​៨​គ្រួសារ មកកាន់​សាលាខេត្ត កណ្ដាល ។​

​ផ្អែក​តាម​សំណូមពរ ពី​ប្រជាពលរដ្ឋ ទាំង​៨​គ្រួសារ ដែល​បាន​ដាក់ពាក្យ ស្នើរ​សុំ​ចុះបញ្ជី ដើម្បី​មាន​សិទ្ធ​ធ្វើ​ប្លង់ ស្របតាម គោលនយោបាយ របស់​ប្រមុខ រាជរដ្ឋាភិបាល លោក​ពុំ​ទទួល បាន​ការដោះស្រាយ​សម្រេច ចេញ​ពី​អភិបាលខេត្ត ក្នុង​អាណត្តិ ឯកឧត្ដម គង់ សោភ័ណ​ឡើយ ។​

​ប្រជាពលរដ្ឋ ទាំង​៨​គ្រួសារ ដែល​បាន​ដាក់ ពាក្យស្នើសុំ ចុះបញ្ជី​ដើម្បី ធ្វើ​ប្លង់​ដី ចូល​សាលាខេត្ត​កណ្ដាល មាន​ចម្ងល់​ថា បើ​តាម​ប្រសាសន៍ អតីត​ប្រធាន ការិយាល័យ ដែល​ចូល​និវត្តន៍ តាំងពី​ឆ្នាំ​២០១៥ ហេតុ​អី​ក៏​អាច ផ្ដិតមេដៃ​ជំនួស​ឲ្យ ហត្ថលេខា​ទទួល​ស្គាល់ អាង​ទួល​ពន់​រៃ ទៅ​កើត​? ២-​តើ​ហត្ថលេខា​ដែល​ផ្ដិត​មេដៃ ជំនួស​របស់​លោក​ស៊ី​ម ភី បើ​តាម​ការបញ្ជាក់​គឺ ទើប​មាន​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី ក្នុង​ខេត្ត​អះអាងថា បាន​ចុះបញ្ជី​ដាក់ អាង​ទួល​ពន់​រៃ តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ​ទៅវិញ តើ​នេះ​ជា​ជំនាញ របស់​មន្ត្រី ដែល​ធ្វើការ មាន​លក្ខណៈ ត្រឹមត្រូវ​ទេ​? ៣- ករណី​លោក សំ ប៊​ន ដែល​ទិញ​ដី ពី​ប្រជាពលរដ្ឋ ដែល​មន្ត្រី​ភូមិបាល រត់ការ​សុំ​ហត្ថលេខា​ពី អតីត​ប្រធាន ការិយាល័យ ដើម្បី​ដាក់​អាង ទួល​ពន់​រៃ​ជា សម្បត្តិ​រដ្ឋ​បំពាន​លើ សេចក្ដីសម្រេច របស់​សម្ដេច នាយករដ្ឋមន្ត្រី ហេតុអ្វី​ក៏​លោក សំ ប៊​ន អាច​ធ្វើ​ប្លង់​បាន​? ព្រោះ​មិន​ថា សម្ដេច​តេជោ អតីត​នាយករដ្ឋមន្ត្រី រួម​ទាំង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន​សម្ដេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី រួម​ទាំង​ឯកឧត្ដម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សឹងតែ​បាន​ជំរុញ​ឲ្យ មន្ត្រី​ត្រូវ​បំរើ​រាស្ត្រ មិនមែន​ធ្វើ​ចៅហ្វាយ រាស្ត្រ​ឡើយ ចុះ​ហេតុអ្វី ក៏​ឧកញ៉ា សំ ប៊​ន ដែល​ពុំ​ទាំង​ធ្លាប់បាន កាន់កាប់​ដី​នៅ អាង​ទួល​ពន់​រៃ អាច​ធ្វើ​ប្លង់​បាន ចំណែក​កសិករ កាន់កាប់​ដី បែរជា មិន​អាច​ធ្វើ​ប្លង់ បាន​ទៅ​វិញ ។​

​សង្ឃឹមថា ក្រោម​ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់​ឯកឧត្ដម គួច ចំរើន ដែល​ទើប​ត្រូវ បាន​តែងតាំង​ជា អភិបាលខេត្ត​កណ្ដាល នា​ពេល​ថ្មីៗ​នេះ ពិតជា​ធ្វើឲ្យ​ប្រជាពលរដ្ឋ នៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូវ ក៏ដូចជា ប្រជាពលរដ្ឋ​នៅ ខេត្ត​កណ្ដាល ទាំងមូល​ទទួល បាន​សិទ្ធ​កាន់កាប់​ដីធ្លី ស្របតាម​គោលនយោបាយ អាទិភាព​របស់ ប្រមុខ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ជាក់​ជាមិនខាន ៕

 

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.