ករណីសួនាំពីព័ត៌មានសមត្ថកិច្ចចុះបង្ក្រាបល្បែងកន្ទុយលេខនៅស្រុកល្វាឯមម្ដេចអង្គភាពមិនឃើញចុះផ្សាយ គឺអង្គភាពបានលុបចោលរូបភាពនិងអត្ថបទចោលហើយ ។ បានជាអង្គភាពលុបចោល ព័ត៌មាននឹង ព្រោះយល់ថា វាគឺជាករណីបង្ក្រាបព្រោះតែមេឆ្នោតមិនឲ្យលុយសមត្ថកិច្ចទើបគេចាប់កុំទៅឆ្ងល់ពេក។
ដោយសារសមត្ថកិច្ចអត់បានលុយ ទើបគេចាប់យកស្នាដៃ ដើម្បីសរុបលទ្ធផល ស្នើសុំតម្លើងស័ក្តិរឿងអីសមត្ថកិច្ចមិនបង្ក្រាប ថែមទាំងផ្ដល់ឲ្យអ្នកសារព័ត៌មានចុះផ្សាយដោយសេរីថែមទៀតផង។
តាមពិតទៅ ល្បែងស៊ីសងដែលច្បាប់បានកំណត់ថា ជាបទល្មើសត្រូវតែបង្ក្រាប រហូតរាជរដ្ឋាភិបាលប្រកាសជាចំហថា មានល្បែងស៊ីសងនៅខេត្តណា គឺខេត្តនោះជាអ្នកទទួលខុសត្រូវ sic ។
បើអ្នកយកព័ត៌មានចោទអង្គភាពថា មិនបានចុះផ្សាយ សូមធ្វើកាស្វែងយល់ពីប្រភពល្បែងស៊ីសងខុសច្បាប់ធំៗសំញ៉ែងធ្វើរោងបើកលេងល្បែងភ្នាល់ទឹកភ្លៀងរាប់សែនរាប់លានដុល្លាក្នុងមួយថ្ងៃៗនៅលើដំប្លលអគាក្នុងសង្កាត់អូរឬស្សីទីពីរ ខណ្ឌ7មករារួចប្រើសាខាទំនាក់ទំនងលេងភ្នាល់នៅទូទាំងរាជធានីភ្នំពេញទៅហើយ ។ សួរថា មានសមត្ថកិច្ចខណ្ឌនិងស្នងការរាជធានីក្រោមអំណាចឯកឧត្ដម ជួន ណារិន ដែលល្បីថាខ្លាំងខាងបង្រាបហេតុអ្វីក៏នៅស្ងាត់ស្ងៀមទៅកើត ទោះបីមានសារព័ត៌មានបានធ្វើការចុះផ្សាយជាច្រើនអង្គភាពក្ដី។
តាមពិតទៅ ល្បែងភ្នាល់ទឹកភ្លៀងដែលមានឈ្មោះ តាសួ ជាមេធំបើកលេងដុះស្លែរាប់សិបឆ្នាំមកហើយ ប៉ុន្តែសមត្ថកិច្ចខណ្ឌ 7 មករា និងស្នងការរាជធានីមិនបង្ក្រាប ពុំមែនតាសួមានខ្សែស្រឡាយអ្នកធំមកកាងពីក្រោយនោះទេ គឺតាសួចាយលុយឲ្យសមត្ថកិច្ច ទើបបទល្មើសល្បែងតាសួគេមិនបង្ក្រាប ។ តើឲ្យអង្គភាពទៅចុះផ្សាយពីស្នាដៃសមត្ថកិច្ចស្រុកល្វាឯមដែលគ្រាន់តែកត់កន្ទុយលេខស៊ីក្បាលកាក់ វាបង្ហាញពីចេតនាខ្វះសីលធម៌ចំពោះបទល្មើសតូចតាចដែលបង្កឲ្យមានភាពអយុត្តិធម៌ក្នុងសង្គមខ្មែរកាន់តែរីករាលដាលរកទីបញ្ចប់គ្មាន ។ ព្រោះភាពអយុត្តិធម៌ក្នុងសង្គមខ្មែរ គឺអំពើពុករលួយស្វែងរកផលប្រយោជន៍ពឺបទល្មើសធំៗរួចបង្ក្រាបបទល្មើតូចតាចដើម្បឺបិទបាំង ។ សមដូចប្រសាសន៍ប្រកបដោយគតិបណ្ឌិត្យសម្ដេចអគ្គមហាសេនាបតឺតេជោហ៊ុន សែនធ្លាប់ព្រមានមន្ត្រឺបង្ក្រាបបទល្មើសនេសាទថា(អនុវត្តចាប់បានតែទូកម៉ាស៊ឺនខូលែ ប៉ុន្តែអាទូកធំៗបែជាចាប់អត់បានទៅវិញ);,,,,)៕