ថៃ​បដិសេធដោះស្រាយ​ព្រំដែន​ក្រោម​អំណាចច្បាប់ ព្រោះ​ថៃ​ជា​ចោរ​

ថៃ​បដិសេធដោះស្រាយ​ព្រំដែន​ក្រោម​អំណាចច្បាប់ ព្រោះ​ថៃ​ជា​ចោរ​

បន្ទាប់​ពី​រាជរដ្ឋាភិបាល កម្ពុជា​_​ថៃ​កន្លងមក​បាន​បញ្ជូន​មន្ត្រី​ជំនាញ រហូតដល់​រាជរដ្ឋាភិបាល​ជួបគ្នា​ដោះស្រាយ​ផ្ទាល់​ក៏​បញ្ហា​ទំនាស់​ព្រំដែន​កាន់តែ​មាន​សភាព​តានតឹង​រហូត​ធ្វើឲ្យ​ថៃ​ប្រើ​កម្លាំង​ក្នុង​ចេតនា​គំរាម​បណ្ដាល​ឲ្យ​យោធា​ជួរ​មុខ​កម្ពុជា​ម្នាក់​ស្លាប់​។​ដោយ​ស្វែងយល់​ពី​ការចរចា​ជាមួយ​ភាគី​ថៃ​បង្ហាញ​សញ្ញា​មិន​មាន​ភាពស្មោះត្រង់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​(ICJ)​ដោយ​មាន​ការឯកភាព​ជា​ឯកច្ឆ័ន​ពី​ស្ថាប័ន​ជាន់ខ្ពស់ ព្រឹទ្ធសភា​និង​រដ្ឋសភា​។​

​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​ប្ដឹងទៅ​តុលាការ​អន្តរជាតិ​គេ​សង្កេតឃើញ​ប្រជាជន​កម្ពុជា​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​បាន​សម្ដែង​នូវ​ការពេញចិត្ត​ដោយ​ធ្វើ​ការគាំទ្រ​មួយរយ​ភាគរយ​។​លើកលែង​តែ​ចោរ​សៀម​ទេ​ដែល​ធ្វើ​ការជំទាស់ ព្រោះ​សារជាតិ​ជា​ចោរ​គឺ​ចេះ​គិត​ត្រឹម​ដើរ​លួច​និង​ប្លន់​តែប៉ុណ្ណោះ​។​
​ទោះបី​មាន​ការជំទាស់​ពី​ភាគី​សៀម​មិន​ទទួលយក​សាលក្រម​តុលាការអន្តរជាតិ​ក្ដី​តែ​កម្ពុជា​នូវមាន​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ​ប្រជាតិ​ទាំង​ប្រាំ​ប្រទេស​រួមមាន​÷​សហរដ្ឋអាមេរិក​_​រុស្សី​_​ចិន​_​បារាំង​និង​អង់គ្លេស​សុទ្ធសឹង​ជា​ប្រទេស​មហាអំណាច​ដែល​បាន​ធានា​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថែមទៀត​ផង​។​

​ទោះបី​ពេលនេះ​សៀម​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​មួយ​ក្នុង​កិច្ច​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា​ផង​នោះ​តើ​អាច​មិន​គោរព​តាម​សាលក្រម​តុលាការ​អន្តរជាតិ​បាន​ដែ​ឬទេ​?៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.