ស្មៀនឃុំប្រម៉ោយ​មកជេរ​ប្រមាថអ្នកស្រី សុខយ៉ន​បន្ទាប់ពី​សារព័ត៌មាន​ជាតិ​ចុះផ្សាយ

ស្មៀនឃុំប្រម៉ោយ​មកជេរ​ប្រមាថអ្នកស្រី សុខយ៉ន​បន្ទាប់ពី​សារព័ត៌មាន​ជាតិ​ចុះផ្សាយ

ដោយ ៖ ជុន ឆៃយ៉ាន់
នៅថ្ងៃអង្គារ ទី ២២ ខែ តុលា ឆ្នាំ២០១៣ វេលាម៉ោង  ៧ និង៣១ នាទី មានបុរសម្នាក់ ដែលនាងខ្ញុំមិនស្គាល់ឈ្មោះ  បានមកទារ លុយ នាងខ្ញុំថា អ៊ុំ  សេក សំអាត ឱ្យខ្ញុំមកយក លុយ ខ្ញុំក៏បាន សួរទៅកាន់គេ  វិញថា លុយថ្លៃអ្វី បុរសនោះ ឆ្លើយថា លុយ ដែល អ៊ុំ សេក  សំអាត ហៅយាយរឹមដែលជា  មេឃុំប្រម៉ោយ បានយកលុយ  ទៅធានានាងខ្ញុំ និងម្តាយនាង ខ្ញុំចេញ ពីពន្ធនាគារ ។

ខ្ញុំបានបន្តទៀតថា តើលុយ  នោះនៅសល់ប៉ុន្មានទៀតឈ្មោះ នេះបន្តទៀតថា នៅសល់ ១០០  ដុល្លារទៀត ខ្ញុំក៏បានបញ្ជាក់  ទៀតថាខ្ញុំនឹងទៅជួប អ៊ុំ សេក  សំអាត ដែលជាមេឃុំ ប្រម៉ោយ  ដែលបានឱ្យឈ្មោះនេះមកទារ លុយពីនាងខ្ញុំ ស្រាប់តែបុគ្គល  នេះឆ្លើយថា អ៊ុំមេឃុំអញ្ជើញ  ទៅពោធិ៍សាត់ បាត់ហើយ ខ្ញុំ  សួរថា ពេលណាគាត់ត្រឡប់ មកវិញ បុគ្គលនេះក៏បានបញ្ជាក់  មកកាន់ខ្ញុំវិញថា លុយនេះឱ្យ  ត្រឹមខ្ញុំបាន ហើយ ខ្ញុំក៏បានឆ្លើយ  ប្រាប់គេថាខ្ញុំមិនទាន់មានលុយ ទេ បុរសនេះក៏សួរកាត់ សំដីខ្ញុំ ថា ថ្ងៃណាមាន ខ្ញុំក៏បានរៀប រាប់ ពីទុកលំបាករបស់ខ្ញុំថា ឥឡូវនេះខ្ញុំពុំមានលុយទេបង ឃើញស្រាប់ហើយ ផ្ទះខ្ញុំក៏គ្មាន  នៅរាល់ថ្ងៃខ្ញុំស្នាក់នៅកន្លែងកាក បាទក្រហម ហើយចំណែក  ផ្ទះនេះម្ចាស់ផ្ទះគាត់អាណិត  អាសូរនាងខ្ញុំ ទើបគាត់ឱ្យនាង  ខ្ញុំប្រកបមុខរបរផ្សារដែកនៅ ផ្ទះគាត់បណ្តោះអាសន្នដើម្បី ចិញ្ចឹមជីវិតរំពេចនោះបុគ្គលរូប នេះ បាននិយាយមកកាន់ថា ឱ្យ  នាងខ្ញុំកំណត់ ថ្ងៃប្រគល់ លុយឱ្យ គេឱ្យបានច្បាស់លាស់ខ្ញុំតបវិញ  ថាបងឱ្យខ្ញុំកំណត់ថ្ងៃឱ្យបងនេះ  ខ្ញុំធ្វើពុំបានទេ ពីព្រោះខ្ញុំមិន ទាន់មានលុយ បើខ្ញុំមានលុយ ពេលណាខ្ញុំនិងយកលុយជូន អ៊ុំ  សេក សំអាត ភ្លាមបុគ្គលរូបនេះ  ក៏បានឡើងជិះម៉ូតូទៅបាត់ទៅ ។

ស្រាប់តែថ្ងៃខែឆ្នាំដដែលនេះ  នៅវេលាម៉ោង ៨ និង០៥នាទី  ស្រាប់តែឈ្មោះ អ៊ូរ សៅលុច  ដែលជាស្មៀនឃុំប្រម៉ោយ  ត្រូវជាកូនប្រសាររបស់លោក ស្រី សេក សំអាត ហៅយាយ រឹម ដែលជាមេឃុំប្រម៉ោយនេះ  បានជិះម៉ូតូមក ដល់ឈប់ មុខផ្ទះ  ហើយក៏ដើរចូលមកក្នុងផ្ទះ ដែលខ្ញុំស្នាក់នៅប្រកបមុខរបរ បណ្តោះអាសន្ននេះទាំងកំហឹង  និងមានយកកាតាប ស្ពាយមួយ  និងកាសែតមួយសន្លឹកយកមក បោកជិតចានគុយទាវ ដែលខ្ញុំ  កំពុងតែហូប និងគំរាមពាក្យ  ខ្លាំងៗមកកាន់ ខ្ញុំថា មកពីអាយ៉ាន់ឯងប៉ែងប៉ូចប្រាប់អ្នកកាសែត បានជាអ្នកកាសែតចេញ  ដូច្នេះខ្ញុំក៏បាននិយាយទៅកាន់ គាត់ថា រឿង កាសែតនេះបងស្មៀនឯងតេទៅសូរអ្នកកាសែត ទៅពេលនោះស្មៀនលុចបាន គំហ៊គខ្លាំងៗមកកាន់ខ្ញុំថា  ដោយសារ រឿងអាយ៉ាន់ឯង  ទើបអ្នកកាសែតដឹង ឥឡូវនេះ  ខ្ញុំមកទារលុយខ្ញុំចំនួន ១០០  ដុល្លារ ពេលនោះម្តាយនាងខ្ញុំ  និយាយ ទៅកាន់ស្មៀនលុចថា  លុចឯងគ្មានសិទ្ធិមកទារលុយ  នេះទេពីព្រោះលុយនេះលោក ស្រី សេក សំអាត បាននិយាយ ថា មិនយក វិញ និងអហោស កម្មឱ្យស្រាប់តែ អ៊ូរ សៅលុច  ប្រើកាយវិការច្រឡោងខាម ចង្អុលមុខម្តាយខ្ញុំ“សុខយ៉ន”  ហើយគំរាម និងបង្ខំ ឱ្យម្តាយ នាងខ្ញុំនិងនាងខ្ញុំឱ្យធ្វើកិច្ចសន្យា កំណត់ថ្ងៃប្រគល់លុយ ពេល  នោះខ្ញុំក៏អង្វរ.ក សូមទុក ពេល  ឱ្យខ្ញុំមួយរយៈសិន ស្រាប់តែ អ៊ូរ  សៅលុច ស្មៀនឃុំប្រម៉ោយ  មានការខឹងសម្បារយ៉ាងខ្លាំង  និងស្រែក ឡូឡា ខ្លាំងៗមកកាន់ នាងខ្ញុំ ដោយសារនាងខ្ញុំពុំព្រម  ធ្វើកិច្ចសនាតាមស្មៀនលុច  បង្ខំខ្ញុំពេលនោះ ប្តីរបស់នាងខ្ញុំ  ក៏បានទាញ ទូរស័ព្ទមកថត សកម្មភាពទំនើងច្រឡោងខាម  គ្មានហេតុផលដោយសារប្រតិ កម្មពីព័ត៌មានកាសែតមួយ ច្បាប់ ។

ខ្ញុំក៏បានបញ្ជាក់ទៅកាន់  ស្មៀន លុច ថា ក្នុងនាម លុច   ឯងជាស្មៀនឃុំជាអាជ្ញាធរនិង ជាអ្នកកាន់ច្បាប់ហេតុអ្វីបានជា  មិនព្រមធ្វើលិខិតកោះហៅទៅ កាន់សាលាឃុំ និងនគរបាល  មានសមត្ថកិច្ចដើម្បីរកដំណោះ ស្រាយ ហេតុអ្វីបានជា មកបង្ក បញ្ហានៅក្នុងផ្ទះខ្ញុំ ដូច្នេះបើខ្ញុំពុំ  បានជំពាក់លុយស្មៀនលុចឯង ផង និងស្មៀនលុចឯងមកធ្វើ  សកម្មភាពដូច នេះ ខុសហើយ  ក្នុងនាមជាអ្នកកាន់ច្បាប់ និង  ជាអាជ្ញាធរមិនត្រូវមកជិះជាន់ ប្រជាពលរដ្ឋតាមទំនើងចិត្ត ដូច្នេះទេ ពេលនោះស្មៀន លុច  ក៏ឆ្លេឆ្លាដើរចេញពីកន្លែងបង្ក ហេតុក្នុងផ្ទះនាងខ្ញុំបាត់ទៅ ។

នាងខ្ញុំសូមបញ្ជាក់ថា កាល ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៧  ខ្ញុំបានជាប់ពន្ធនាគារ ខ្ញុំចេញពី  ពន្ធនាគារនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០០៧ ដោយសារ មានប្រជាពលរដ្ឋចំនួន ៤៤៩ នាក់ និងអាជ្ញាធរភូមិ-ឃុំ  ស្រុក-ខេត្ត ក្រសួងកិច្ចការនារី និង ទីស្តីការក្រសួងយុត្តិធម៌ឱ្យ រួចផុតពីការចោទប្រកាន់ពី  ឡុង ម៉ុស និងសេត ស្រី ដែល បានដាក់ពាក្យប្តឹងមកកាន់តុលា ការដោយចោទពីបទបង្ករបួស ស្នាមដោយចេតនា ។ ហើយ កាលពីនាងខ្ញុំរួចពីការឃុំឃាំង  ពេលនោះលោកអ៊ុំអភិបាល ខេត្តពោធិ៍សាត់ គឺឯកឧត្តម  ឆាយ សារ៉េត គាត់បានឱ្យលុយនាងខ្ញុំនិងម្តាយនាងខ្ញុំចំនួន១០ម៉ឺនរៀល ដើម្បីធ្វើសោហុយ  ត្រឡប់មកផ្ទះវិញ រួចគាត់បាន  បញ្ជាក់ប្រាប់នាងខ្ញុំ និងម្តាយ នាងខ្ញុំយ៉ាងច្បាស់ថា ការដោះ  លែងនាងខ្ញុំនិងម្តាយ នាងខ្ញុំនេះ  ពុំមានអស់លុយកាក់អ្វីទេប្រ-  សិនបើអ្នកណាម្នាក់ថាអស់  លុយអស់កាក់នោះឱ្យប្រាប់គាត់ ប្រយ័ត្ន ចាញ់បោកគេ ។

ពេលនាងខ្ញុំ និងម្តាយនាងខ្ញុំ  មកដល់ផ្ទះវិញស្រាប់តែលោក ស្រី សេក សំអាត ហៅយាយ រឹម ប្រាប់នាងខ្ញុំថា ឱ្យ ទទួលស្គាល់ការដោះលែងឱ្យរួចខ្លួន នេះអស់លុយចំនួនទឹកប្រាក់  ៧០០ដុល្លារ ហើយគាត់បាន  បញ្ជាក់ប្រាប់ខ្ញុំថា កុំឱ្យខ្វល់ខ្វាយ ប្រាប់អ្នកណាឱ្យគេដឹងឱ្យសោះ  ខ្ញុំក៏ព្រមតាមសំណើរបស់គាត់ ដោយយល់ឃើញថាគាត់បាន ជួយ ជ្រោមជ្រែងក្នុងរឿងរបស់ ខ្ញុំ ខ្ញុំក៏ខិតខំរកលុយសងគាត់  ដោយសងអស់ចំនួន ៦០០  ដុល្លារ ហើយនៅសល់ ១០០ ដុល្លារនេះ លោកស្រី សេក សំអាត ហៅយាយរឹម មិនយក វិញទេអហោសកម្មឱ្យ ស្រាប់  តែពេលមាន កាសែត ចេញក៏កើតមានប្រតិកម្មនិងហេតុការ ទារ លុយកាក់នេះកើតឡើង ។

បើផ្អែកតាមការអះអាង របស់ ឯកឧត្តម ឆាយ សារ៉េត  អតីតអភិបាលខេត្តពោធិ៍សាត់  អ្នកបោក គឺជាមេឃុំហើយ ស្រី  តំណាងឱ្យមាតាពិភពលោក  មិនគួរឱ្យចាត់ទុកជារឿងដែល គួរអោយអស់សំណើចដូចម្តេច កើត …! ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5425 La Presse Nationale. All rights reserved. XHTML / CSS Valid.