សិប្បកម្ម​ឈើប្រណីតនៅ​ខេត្តមណ្ឌល​គីរី​សមត្ថកិច្ច​និងជំនាញ​ធ្វើមិន​ឃើញ

សិប្បកម្ម​ឈើប្រណីតនៅ​ខេត្តមណ្ឌល​គីរី​សមត្ថកិច្ច​និងជំនាញ​ធ្វើមិន​ឃើញ

ដោយ ៖ សួង ចន្ថា
រោងសិប្បកម្មកែច្នៃគ្រឿង សង្ហារឹមរបស់លោក ឃន នៅ ភូមិ ដើមស្រល់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កំពុង ដឹកឈើប្រណីតចេញ  ពីព្រៃការពារដោយច្បាប់រាល់ថ្ងៃ ។ មធ្យោ បាយដឹកជញ្ជូន តាមរថយន្តកែច្នៃដែលអាចផ្ទុក ឈើប្រណីត រហូតដល់៧ម៉ែត្រគូប ដូចឃើញក្នុងរូបភាពនេះ  ស្រាប់គឺបានដឹក ចេញពីព្រៃការ ពារក្នុងភូមិរការ ឆ្ពោះទៅកាន់  រោងម៉ាស៊ីនសិប្ប កម្មកែច្នៃ ដោយគ្មានសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ ធ្វើដឹងឡើយ ។

តាមការបញ្ជាក់ឱ្យដឹងពីប្រជាពលរដ្ឋថារោងសិប្បកម្ម កែច្នៃទ្រង់ទ្រាយធំរបស់តាឃននៅភូមិដើមស្រល់ គឺដូចជា  គ្មាន ច្បាប់ទម្លាប់អ្វីនោះឡើយ  ដោយពិនិត្យឃើញតែមន្ត្រីមេព្រៃ   ឬប៉ូលិសចូលទៅទំនាក់ទំនង ដោយគ្មានការងារអ្វីក្រៅពី  រឿងលុយកាក់ក្រោមតុនោះឡើយ ។ ម៉្យាងវិញទៀតឡាន កែច្នៃដឹកឈើប្រណីតរបស់ តាឃន ទាំងកណ្តាលថ្ងៃក៏ពុំ  ដែលឃើញមេព្រៃក្នុងតំបន់នេះចាប់អារម្មណ៍ចំពោះបទល្មើស ព្រៃឈើអ្វីនោះឡើយដោយពួក គេទាំងមន្ត្រីមេព្រៃ និង នគរបាល រួមទាំងកងរាជអាវុធហត្ថ ស្រុកផងហាក់ស្គាល់មុខសញ្ញា បទល្មើសអស់ទៅហើយ ។

មិនដឹងថា ការប្តេជ្ញាចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់ការទុកចិត្តចំពោះ លោក ឆេង គឹមស៊ុន ជាប្រធានរដ្ឋបាល ព្រៃឈើអាចអនុវត្តឱ្យ មានប្រសិទ្ធភាពខ្លាំងប៉ុណ្ណានោះទេ បើឡានកែច្នៃដឹកឈើ  ទាំងកណ្តាលថ្ងៃពួកមេព្រៃ ស្រុកអូររាំង ធ្វើអត់ឃើញផងនោះ ។ មានការអះអាងថាបើ ចង់អោយមានការកែទម្រង់ស៊ី  ជម្រៅពិតប្រាកដគួរកែទម្រង់ អ្នកគ្រប់ គ្រងដែលអសកម្មរយៈ កាលកន្លងមកផង ទើបប្រសិទ្ធ ភាពអាចរក្សាការពារព្រៃធម្ម ជាតិឱ្យនៅគង់វង្សតកូនតចៅ បាន ។ ពុំនោះទេកុំថាឡើយ ព្រៃឈើអាចនៅសេសសល់ ដល់តចៅគឺត្រឹមតកូនអាចសម ល្មមនឹងវិនាសហិនហោចដូច វាលសាហារ៉ាបាត់ទៅហើយ  បើជំនាញមេព្រៃគិតតែពីផល ប្រយោជន៍ទៅហើយនោះគឺ លទ្ធផលដូចជួយជម្រុញឱ្យបទ ល្មើសកាន់តែមានភាពគគ្រឹក គគ្រេងរហូតក្លាយជាទម្លាប់ ដែលមិនអាចប្រើច្បាប់មកគ្រប់ គ្រងអំណាចបាននោះឡើយ ។

ដោយឡែក នៅឯភូមិឡៅ  ការ ឃុំសុខក្តុម ស្រុកសែនមនោ  រម្យឯណោះវិញ សកម្មភាពមេ  ឈ្មួញដឹកឈើប្រណីត ឈ្មោះ  ជិន សារុន ក៏កំពុងធ្វើសកម្ម-  ភាពដឹកឈើប្រណីតតាមរថយន្ត មួយបាំងកន្លះយ៉ាងគគ្រឹកគគ្រេង ទាំងកណ្តាល ថ្ងៃចូលក្នុងរោង សិប្បកម្មរបស់ខ្លួនដោយពុំ ឃើញមានកម្លាំងសមត្ថកិច្ចឬ មន្ត្រីជំនាញចេញមុខទប់ស្កាត់ ឡើយ ។ ដូច ឃើញក្នុងរូបភាព  នេះស្រាប់មេឈ្មួញឈើប្រណីត ហាក់បានទំនាក់ទំនងជាមួយ សមត្ថកិច្ចនិងមន្ត្រីជំនាញក្នុង ស្រុក សែនមនោរម្យអស់ទៅ  ហើយ ទើបថៅកែសិប្បកម្មអាច  ដឹកឈើប្រណីតទាំងកណ្តាល ថ្ងៃដោយពុំចាំបាច់មានការ លាក់  លៀមអ្វីទាំងអស់បែបហ្នឹង ។

មិនដឹងថា សកម្មភាពដឹក ឈើប្រណីតចេញពីព្រៃការពារ ក្នុងស្រុកអូររាំងនិងស្រុកសែន មនោរម្យ ដែលមានថៅកែ  សិប្បកម្មឈ្មោះ ឃន និង ឈ្មោះ ជិន សារុន អាចមាន ពាក់ព័ន្ធអំពើពុករលួយជាមួយ នាយផ្នែក នាយខណ្ឌរដ្ឋបាល  ព្រៃឈើខេត្តមណ្ឌលគីរី ក្នុង  កម្រិតណានោះឡើយ  ព្រោះ  បើពិតជាសិប្បកម្មស្របច្បាប់ មែន គួរតែទទួលបានការផ្គត់  ផ្គង់ឈើប្រណីតតាមរយៈក្រុម  ហ៊ុនព្រៃឈើសម្បទានសេដ្ឋកិច្ច   ទើបអាចចាត់ទុកបានថា វាមានលក្ខណៈស្របច្បាប់ ទៅ តាមបទដ្ឋានរដ្ឋបាលដែលច្បាប់ បានកំណត់ពិតប្រាកដមែន ។  ពុំនោះទេ រាល់បទល្មើសដែលបានស្តែងឱ្យឃើញ តាមរូបភាព ម្ចាស់សិប្បកម្មដឹកឈើប្រណីត ចេញពីព្រៃការពារទាំងកណ្តាល ថ្ងៃបែបហ្នឹង គឺពិតជាមិនអាចកាត់ផ្តាច់ ចេញពីការឃុបឃិត  ពុករលួយរបស់មន្ត្រីរដ្ឋបាលព្រៃ ឈើបាននោះឡើយ ។

បើបញ្ហាបំផ្លាញព្រៃឈើ នៅតែជាកត្តាជម្រុញឱ្យឈ្មួញ ត្រូវឃុបឃិតគ្នាជាមួយស្ថាប័ន ជំនាញមេព្រៃដូចបានបញ្ជាក់ ឱ្យឃើញពីសកម្មភាពក្នុងស្រុក សែនមនោរម្យ និងស្រុកអូររាំងទេ នោះប្រសិទ្ធភាពនៃការកែ  ទម្រង់ស៊ីជម្រៅរបស់រាជ រដ្ឋាភិ បាលអាណត្តិទី ៥ លើគោលនយោបាយចតុកោណជំហានទី ៣ គឺពិតជាពុំបានរក្សាការពារ  ព្រៃឈើដែលនៅ សេសសល់ឱ្យ នៅគង់វង្សបាននោះឡើយ ។  ព្រោះយ៉ាងហោចណាស់ក៏រាជ រដ្ឋាភិបាលត្រូវកែទម្រង់ពីមន្ត្រី ជំនាញជា មុនសិន ទើបអាច  ចាត់ទុកវិធានការកែទម្រង់ទុក ជាការព្រមានដល់មន្ត្រីផ្សេង ទៀតឱ្យមានការទទួលខុសត្រូវ ចំពោះ តួនាទីរបស់ខ្លួនទើបអាច បញ្ចប់ភាពអនាធិបតេយ្យបំផ្លាញ ព្រៃឈើខុសច្បាប់ប្រកបដោយ ប្រសិទ្ធភាពបាន ៕

 

20131105

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 6949 La Presse Nationale. All rights reserved. XHTML / CSS Valid.