តើ​នីតិវិធី​ភូមិបាល​ស្រុក​ស្អាង​ធ្វើឡើង​ដើម្បី​បំរើ​រាស្ត្រ​ឬ​មួយ​ប្លន់​ដី​រាស្ត្រ​ដើម្បី​ស្វែងរក​លាភ​

តើ​នីតិវិធី​ភូមិបាល​ស្រុក​ស្អាង​ធ្វើឡើង​ដើម្បី​បំរើ​រាស្ត្រ​ឬ​មួយ​ប្លន់​ដី​រាស្ត្រ​ដើម្បី​ស្វែងរក​លាភ​

ប្រជាពលរដ្ឋ 8 គ្រួសារ​បាន​ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ដាក់​កម្មវត្ថុ​ស្នើ​សុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​ស្ថិត​ក្នុង​ដែន​អំណាច​ឯកឧត្ដម​គង់ សោភ័ណ្ឌ​អស់​រយៈពេល​ជិត​មួយឆ្នាំដោ​យបាន​បន្ត​ស្នើសុំ​ចូល​អភិបាលខេត្ត​ថ្មី​ដែល​មក​ដឹកនាំ​ជំនួស​អភិបាលខេត្ត​ចាស់​គឺ​ឯកឧត្ដម​គួច ចំរើន តាំងពី​ថ្ងៃ​ទី​02 ខែកក្កដា ឆ្នាំ​2024 ដើម្បី​ស្នើសុំ​ចុះបញ្ជី​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​រហូតដល់​បច្ចុប្បន្ន​នៅ​មិនទាន់​ទទួលបាន​ការសម្រេច​ណាមួយ​ឡើយ ។ ដោយ​ការស្នើសុំ​ចុះបញ្ជី​ដីធ្លី​របស់​ប្រជាពលរដ្ឋ 8 គ្រួសារ​មាន​ការជុំរុញ​ពី​ភូមិបាល​ស្រុក​ស្អាង​ឲ្យទៅ​ស្នើសុំ​ក្រសួង​រៀបចំ​ដែនដី ទើប​នៅ​ថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ​2024 បាន​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ពី​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ទទួលបាន​សិទ្ធិ​ចុះបញ្ជី​ធ្វើ​វិញ្ញាបនបត្រ​ស្របច្បាប់ ។​

​ឆ្លងកាត់​ដំណាក់កាល​ប្ដឹង​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​មាន​រយៈពេល​6​ខែ​ទើប​ឯកសារ​ធ្លាក់​ដល់ដៃ​នាយកដ្ឋាន​អធិការកិច្ច​ដោយ​មានកា​រ​ពិនិត្យ​ពី​លោក​ភី​ន ចាន់​ធី​ន បានធ្វើការ​ចោទ​សូរ​ថា​តើ​រូបភាព​ផ្ទះ​ដែល​ជាប់​នឹង​ផ្លូវ​ទាំង​ពីរ​នឹង​ម្ដេច​អាច​ចោទ​ថា​ជា​ដី​អាង​កើត​ទៅ ។ ចម្លើយ​គឺ​ទាល់តែ​លោក​ចុះទៅ​ពិនិត្យ​ជាក់ស្ដែង​ទើប​ដឹងថា​ជា​ដី​អាង​ឬ​ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​ពិតប្រាកដ​បាន ។ បន្ទាប់មក​លោក ភី​ន ចាន់​ធី​ន​យក​កុំព្យូទ័រ​មក​វាយ​ធ្វើ​កំណត់ហេតុ​រួច​ប្រាប់​មក​ខ្ញុំបាទ​ថា​មិន​អាច​សរសេរ​ដាក់​ថា​មន្ត្រី​ជំនាញ​មិន​បាន​ចុះបញ្ជី​ដីធ្លី​ឲ្យ​នោះទេ ព្រោះ​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ខុស​ពី​ឯកសារ​ស្នើសុំ​ចុះបញ្ជី​ដែល​ម្នាក់​ត្រូវ​ទិញ​ពី​ភូមិបាល​ស្រុក​ចំនួន​4​ច្បាប់​មក​បំពេញ បើ​មន្ត្រី​មិន​ធ្វើឲ្យ​ទេឲ្យ​គេ​ចោទ​មក​វិញ​ថា​មកពី​មូលហេតុ​អ្វី​ចាំ​ដាក់ពាក្យ​មក​ក្រសួង​ម្ដងទៀត ។​

​ក្រោយពី​ស្ដាប់​ការណែនាំ​ពី​មន្ត្រី​អធិការកិច្ច​ក្រសួង​ប្រជាពលរដ្ឋ​8​គ្រួសារ​បាន​ទិញ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពី​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកណ្ដាល​យកទៅ​ជួប​មន្ត្រី​ភូមិបាល​ស្រុក​ដោយ​លោក​ប្រធាន​ភូមិបាល​ប្រាប់ថា​មិន​អាច​បញ្ជាក់​បាន​ទេ​ព្រោះ​បើ​ទៅ​បញ្ជាក់​នៅ​សាលាឃុំ​ក៏​មេឃុំ​ឲ្យមក​សុំ​ឯកភាព​ពី​ភូមិបាល​ស្រុក​ដដែល ។ ក្នុង​គ្រា​នោះ​ដែរ​លោក ព​ន់ លៃ ដែល​ជា​អនុប្រធាន​ភូមិបាល​ស្រុក​បាន​បញ្ជាក់ថា​ជា​ដី​អាង​ទួល​ពន់​រៃ​ដែល​បាន​ចុះបញ្ជី​តាំងពី​ឆ្នាំ​2005​មកម្ល៉េះ ។ នៅពេល​សួរ​លោក​ពន់លៃ​ថា​បើ​តាម​ការបញ្ជាក់​ពី​លោក​ស៊ី​ម ភី កាលពី​ថ្ងៃ​ទី​23 ខែ​សីហា ឆ្នាំ​2023 គឺ​មន្ត្រី​ភូមិបាល​ស្រុក​ឈ្មោះ គ្រួច សុ​ត និង​ឈ្មោះ អ៊ុំ ឡុង បាន​យក​ឯកសារ​ឲ្យ​គាត់​ចុះហត្ថលេខា​គឺ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ម្យ៉ាងវិញទៀត​រូប​គាត់​ចូល​និវត្តន៍​8​ឆ្នាំ​ហើយ​គឺ​តាំងពី​ឆ្នាំ​2015​ក្នុង​តួរ​នាទី​ប្រធានការិយាល័យ​ធនធានទឹក​ស្រុក​ស្អាង​ដោយ​សន្យា​ថា​ឧកញ៉ា​នឹង​ឲ្យ​ឡាន​គាត់​មួយ​តែ​គាត់​ទទួលបាន​លុយ​តែ​មួយ​រយ​ដុល្លា​ប៉ុណ្ណោះ ។

​ក្នុងនាម​ប្រជាពលរដ្ឋ​8​គ្រួសារ​សូម​ចោទសួរ​ត្រង់ៗ​ថា​តើ​និតិ​វិធី​ដែល​មន្ត្រី​ភូមិបាល​ស្រុក​ស្អាង​រៀបចំ​ឯកសារ​ឲ្យ​អ​តីតៈ​ប្រធានការិយាល័យ​ធនធានទឹក​ចុះហត្ថលេខា​នៅ​ឆ្នាំ​2023​រួច​ចុះ​ក្នុង​បញ្ជី​នៅ​ឆ្នាំ​2005​តើ​វា​សម​ស្រប​ដែរឬទេ​។ ឬថា ជា​និតិ​វិធី​ដែល​មន្ត្រី​ភូមិបាល​ស្រុក​ស្អាង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ស្វែងរក​ផលប្រយោជន៍​តាមរយៈ​ទៅ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋល​ក់​ដីស្រែ​ដី​ផ្ទះ​ឲ្យ​ក្នុង​តម្លៃ​ថោកៗ​ដោយ​គម្រាម​ថា​ជា​ដី​អាង ។

​នៅពេល​ចោទសួរ​ថា​ដី​អាង​រដ្ឋ​ម្ដេច​ក៏​ឈ្មួញ​អាច​ដើរ​ទិញ​ពី​ពលរដ្ឋ​រួច​ធ្វើ​ប្លង់​បាន​យ៉ាង​ងាយស្រួល​បែប​ហ្នឹង ពេលនោះ​លោក​មន្ត្រី​ភូមិបាល​ស្រុក​បាន​បញ្ជាក់​មក​ទិញ​ថា​មកពី​ពួក​ឈ្មួញ​គេ​ទទួលបាន ស​ជណ ពី​ខេត្ត ម្យ៉ាង​បាក្យ​បណ្ដឹង​8​គ្រួសារ​ក៏​ទៅដល់​ខេត្ត​ហើយ​ដែរ រង់ចាំ​តែ​ថ្ងៃ​បើក​ប្រជុំ​ហើយ​រូប​លោក​ក៏​ត្រូវ​ចូលរួម​ប្រជុំ​ដោះស្រាយ​ដែរ ទើប​មិន​អាច​បញ្ជាក់​តាម​ការសុំ​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​។ តើ​និតិ​វិធី​បែបនេះ​ឬ​ដែល​ថ្នាក់ដឹកនាំ​តែង​ក្រើន​រំ​ឮ​កថា​មន្ត្រី​គ្រប់​រូប​គឺជា​អ្នក​បំរើ​រាស្ដ្រ តើ​សកម្មភាព​មន្ត្រី​បែប​នេះ​ឬ​គឺជា​សកម្មភាព​បំរើ​រាស្ត្រ​នោះ​?៕


Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.