កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី លួច​ម៉ូតូ​(​ដោយ​÷​គឹម សុង​).

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី លួច​ម៉ូតូ​(​ដោយ​÷​គឹម សុង​).

(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៥ ជនរងគ្រោះ ឈ្មោះ ប៊ុន វិច្ឆិកា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​នាំ​ឈ្មោះ ប៊ុន កៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយ​ប៉ែត មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ ប៊ុន កៃ ពាក់ព័ន្ធ​ករណី លួច ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១AB-៨៣២៨ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១២ និង​០៦​នាទី ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ​រួច កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានធ្វើការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ប៊ុន កៃ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការប្តឹង​ចោទប្រកាន់​របស់​ជនរ​ង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ដោយ​មាន​បក្ខ​ម្នាក់ទៀត​ឈ្មោះ សួង ពេញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ក៏​បាន​ចូលរួម​ធ្វើ​សកម្មភាព​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​លួច​បាន​ខាងលើ​ទៅ​លក់​ឱ្យ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​យក​ប្រាក់​នោះ​ទៅ​ទិញ​គ្រឿងញៀន​មកប្រើប្រាស់ និង​យក​ប្រាក់​ទៅ​លេង​ល្បែង​ចាញ់​អស់ ។​

​ក្រោយពី​បាន​ចម្លេីយសារភាព​ពីជ​ន​សង្ស័យ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នោះ​តែម្តង ហើយ​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​វត្ថុតាង​ជំនាញ​កំពុង​ស្រាវជ្រាវ​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការឃាត់ខ្លួន​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ពរ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​មេសា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.