រួមភេទ​ជាមួយ​អនីតិជន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​តុលាការ​

រួមភេទ​ជាមួយ​អនីតិជន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​តុលាការ​

(​ដោយ​÷​គឹម សុង​)
(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ស​.​ស​.​ភ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​មក​ថា គាត់​បាន​តាម​ទាន់​កូនស្រី​បង្កើត​ឈ្មោះ ភ .​ក​.​ញ អាយុ​១៤​ឆ្នាំ កំពុងតែ​ដេក​នៅ​ផ្ទះសំណាក់ ពៅ ពិសី ជាមួយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​រត់គេចខ្លួន​ពេល​ដែល​រូបគាត់​បាន​ទៅដល់​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​របស់​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ទូច តុលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ចំណុចឃ្លាំង​លក់​ដែក លឹម សេងហួរ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជាមួយ​កូនស្រី​ដើមបណ្តឹង​ឈ្មោះ ភ​.​ក​.​ញ បាន​ស្គាល់​គ្នា​តាមរយៈ​មិត្ត​ភត្តិ ក្នុង​ថ្ងៃ​សង្ក្រាន្ត​ពេល​ចូលឆ្នាំ ដោយ​ឃើញ​ជនរងគ្រោះ​សេីម ក៏​បបួល​ទៅ​បន្ទប់​របស់​ខ្លួន និង​បាន​ឱ្យ​ជនរងគ្រោះ​ផ្លាស់​សម្លៀក​បំពាក់​សើម​ចេញ ហើយក៏​បាន​ដេក​ជាមួយគ្នា ឃើញ​ឱកាសល្អ​ខ្លួន​ក៏​បាន​ស្ទាបអង្អែល​ជនរងគ្រោះ នឹង​បាន​រួមរ័ក​ជាមួយគ្នា បាន​ច្រើន​ដង​ផងដែរ​។
​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឃើញថា​ពិតជា​មាន​ភាពស៊ីសង្វាក់​គ្នា​យ៉ាង​ជាក់លាក់​ពី​ករណី​ខាងលើ ហើយ​រង​ការចោទប្រកាន់​ពីបទ រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ពិតប្រាកដ​មែន​។

​ដោយ​ផ្អែក​លើ​បណ្ដឹង និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.