ពលករ​ចំណាក​ស្រុកចេញ​តាម​ច្រករបៀង​ចំបក់​ក្រោម​ការ គ្រប់គ្រង​វរៈការ​ពារ​៨១៥ រួមទាំ​ង​ទំនិញគេច​ពន្ធគ្រប់​ប្រភេទ

ពលករ​ចំណាក​ស្រុកចេញ​តាម​ច្រករបៀង​ចំបក់​ក្រោម​ការ គ្រប់គ្រង​វរៈការ​ពារ​៨១៥ រួមទាំ​ង​ទំនិញគេច​ពន្ធគ្រប់​ប្រភេទ

ដោយ ៖ ជាយដែន
កន្លងទៅថ្មីៗនេះមានការកោះប្រជុំវរៈការពារព្រំដែន  គោកប្រចាំ ខេត្តបន្ទាយមានជ័យទាំង ៤ វរៈរួមមាន ៖ វរៈសេនាតូចការពារ ព្រំដែនគោក  ៨០៧, វរៈសេនាតូចការពារ ព្រំដែនគោក ៨១៥, វរៈសេនា  តូចការពារព្រំដែនគោក ៩១១  និងវរៈសេនាតូចការ ពារព្រំដែនគោក ៨៩១ ក្រោមអធិបតីភាព  ឯកឧត្តម ឧត្តមសេ នីយ៍ឯក ហ៊ូ សាគុណ ។ ខ្លឹមសារនៃអង្គប្រជុំគឺសំដៅឱ្យបញ្ហាវរៈ សេនាតូចទាំង ៤ មុខសញ្ញាត្រូវចូល រួមការពារទប់ស្កាត់ពលករ ចំណាកស្រុកខុសច្បាប់ឱ្យបាន ជាដាច់ខាតដោយមិនត្រូវមាន ការឃុបឃិតបង្កលក្ខណៈឱ្យ ពលករធ្វើចំណាកស្រុកខុស ច្បាប់ ចេញទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើនោះឡើយ ព្រោះរយៈកាលកន្លង មកមានការចាប់ខ្លួនពលករខ្មែរ ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗ រហូតដល់មានការបាញ់សម្លាប់ពលករខ្មែរពីសំណាក់ សមត្ថកិច្ចថៃថែម ទៀតផង ដោយតម្រូវឱ្យមេបញ្ជាការវរៈ សេនាតូចឈរជើងនៅមុខសញ្ញានីមួយៗត្រូវធានាឱ្យបាន តាមរយៈនៃការ ផ្តិតមេដៃទុក ជាភស្តុតាងក្នុងអង្គប្រជុំថែមទៀតផង ។ ចំណែកទំនិញខុស ច្បាប់ក៏ត្រូវធ្វើការទប់ស្កាត់ តាមមុខសញ្ញា ដែលគ្រប់គ្រងដោយវរៈសេនាតូចការពារព្រំដែនគោកផងដែរ ព្រោះមានទំនិញគេចពន្ធខ្លះអាចជាប្រ- ភេទទំនិញ ដែលខូចគុណភាព បង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋក្នុងពេលបរិភោគ រួច ។

បើពិនិត្យទៅលើច្រករបៀងបឹងបេង ក្នុងស្រុកម៉ាឡៃ ដែលគ្រប់គ្រងដោយវរៈសេនាតូចការពារព្រំដែនគោក ៨១៥ វិញ  ក្នុងមួយថ្ងៃៗមានពលករចំណាក ស្រុកឆ្លងដែនទៅប្រទេសថៃ មិនក្រោម ១០០ នាក់នោះឡើយ ។ សកម្មភាព ពលករឆ្លងដែនផ្ទុយទៅនឹងបទបញ្ជាដែល បានឯកភាពពីស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមទាំងឯកឧត្តម ហ៊ូ សាគុណ បានដាក់ចេញនូវបទបញ្ជាឱ្យ វរៈការពារព្រំដែ នត្រូវធានាដល់ការទប់ស្កាត់ពលករចំណាកស្រុកខុស ច្បាប់ផងនោះ តើអាចចាត់ទុកបានថា មេបញ្ជាការវរៈការពារព្រំដែន ៨១៥ កំពុងបិទភ្នែកក្រឡេកមើល ផលប្រ យោជន៍បំពានបទបញ្ជា ថ្នាក់លើហើយទេឬអ្វី ? ។

ម៉្យាងវិញទៀត ប្រភេទឈើគ្រញូងដែលចេញតាមច្រកម្តុំ វត្តកៅបី ភូមិកៅបី ឃុំអូរ ស្រឡៅ ស្រុកម៉ាឡៃ ក្រោម ការត្រួតពិនិត្យរបស់វរៈការពារ ព្រំដែនគោក៨១៥បាននឹងកំពុង  ធ្វើសកម្មភាពល្មើសច្បាប់ជា រៀងរាល់យប់ដោយ ពុំខ្លាច រអែងបទបញ្ជាលេខ ០២ របស់ រាជរដ្ឋាភិបាលឡើយ ។

ចំណែកទំនិញគេចពន្ធមានស្ករស អីវ៉ាន់ចាប់ហួយ សត្វស្លាប និងជ្រូកក្រហម ក៏ត្រូវបានច្រករបៀងដែលគ្រប់គ្រង ដោយមេបញ្ជាការវរៈ សេនាតូចលេខ ៨១៥ បើកដៃ ឱ្យនាំចូលនៅពេលយប់ជារៀង រាល់ថ្ងៃ តើអាចចាត់ទុកបទ  បញ្ជាថ្មីដោយមានការបញ្ជាឱ្យ មេបញ្ជាការវរៈសេនាតូចផ្តិត មេដៃធានាលើការទប់ស្កាត់ ពលករចំណាកស្រុក រួម ទាំងទំនិញគេចពន្ធគ្រប់ប្រភេទ  ពិសេស គឺប្រភេទឈើគ្រញូងដែលសមត្ថកិច្ចថៃតែងតែបាញ់សម្លាប់ពលករចំណាក ស្រុកខ្មែរ អស់ជាច្រើននាក់មកហើយ ។

មិនដឹងថា លោកស្នងការ ខេត្តបន្ទាយមានជ័យមិនបាន ដឹងពីបទល្មើសនៅមុខសញ្ញា វរៈការពារព្រំដែន ៨១៥ ឬដឹង ដែរ តែបិទភ្នែកដើម្បីទទួល ផលប្រយោជន៍យ៉ាងណានោះ ទេទើបពុំឃើញមានវិធានការទប់ស្កាត់អ្វីទាំងអស់ក្រៅ ពីបើកដៃឱ្យមុខសញ្ញាក្រោមការគ្រប់គ្រងវរៈការពារព្រំដែន ៨១៥ បំពានបទបញ្ជាដែលសម្រេចក្នុងអង្គប្រជុំក្រោម អធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ ប្រធាននាយកដ្ឋាននគរបាលកណ្តាល ព្រំដែននៃក្រសួងមហាផ្ទៃបាន ដោយ រលូនបែបនេះ។ ឬថាផលប្រយោជន៍តៗគ្នាទេដឹង ទើបបទបញ្ជាវាក្លាយជាទិវានៃការជួបជុំគោះកែវ យ៉ាងសប្បាយ រីករាយក្នុងពេលរាត្រី ហើយទីបំផុតបញ្ហាទុកលំបាករបស់ពលករចំណាកស្រុក ពិតជាត្រូវប្រឈមនឹងភាពងាយ រង គ្រោះពីសំណាក់សមត្ថកិច្ចថៃ ដោយពុំមានការដោះស្រាយ ឬវិធានការច្បាស់លាស់សម្រាប់ទប់ស្កាត់ឱ្យមានប្រ សិទ្ធ​ភាពឡើយ ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 9050 La Presse Nationale. All rights reserved. XHTML / CSS Valid.