កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័​យ បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត​(​ដោយ​÷​គឹម សុង​)

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័​យ បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត​(​ដោយ​÷​គឹម សុង​)

បន្ទាយមានជ័យ​ ៖ ​នៅ​វេលា​ម៉ោង​០៩​និង​១៥​នាទី ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឆ​យ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី​ចោរលួច​ម៉ូតូ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៩ និង​០៣​នាទី ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ហេ​ី​យក៏​ត្រូវ​បាន​ជនរង​គ្រោះ និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​

​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ ហើយ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ម៉េន ម៉ែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយ​ប៉ែត រួម​ទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​ម៉ាក​ហុងដា ស៊ូ​មម័រ​អ៊ិច ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​១HA-១៩៧០ ហើយ​មក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​និង​ចាត់កា​ម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​មីនា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំ​ណែ​ម៉ូតូ​ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ហេ​ី​យ​ដែរ​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.