កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​ម្នាក់​ទៅ​សាលាដំបូង​ពាក់ព័ន្ធ ករណី​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​(​ដោយ​÷​គឹម សុង​).

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​ម្នាក់​ទៅ​សាលាដំបូង​ពាក់ព័ន្ធ ករណី​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​(​ដោយ​÷​គឹម សុង​).

(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​១៨​និង​០០​នាទី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ រ៉​ន សុ​កានរក្សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្តឹង​ចោទប្រកាន់​លើ​ឈ្មោះ សាន សារ៉ុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​ជា​ប្តី​) ពី​បទ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​-​សង្កាត់​ខាងលេ​ី ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​របស់​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ រួម​នឹង​វត្ថុតាង​កូនកាំបិត​០១​ដេ​ី​ម ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​បាន​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ប្រចណ្ឌ​ប្រពន្ធ ឈាន​ដល់​ឈ្លោះប្រកែក​គ្នា ហើយ​ប្រពន្ធ​បាន​យក​កូនកាំបិត ប្រតាយប្រតប​គ្នា ទើប​បណ្តាលឱ្យ​ប្រពន្ធ​រង​បួស​ដោយ​ផ្លែកាំបិត​ចំនួន​៣​កន្លែង​។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ៕

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​សៀ​ល​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.