កង​រា​ជឣាវុធ​ហត្ថ​ខេត្ត បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ​(​ដោយ​÷​គឹម សុង​).

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឡាង រដ្ឋា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្តីពី​ករណី​បាត់​ម៉ូតូ​ម៉ាក​ហុង​ស្តុប​ពី ពណ៌​ស ផលិត​ឆ្នាំ​២០១១ ពាក់​ផ្លាកលេខ​ភ្នំពេញ​1BD-2070 កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​កាស៊ីណូ​ហ្គោដ​វើល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ បាន​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូតដល់​វេលា​ម៉ោង​១៤ និង​០០​នាទី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់​៩៩ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ងិះ ហ៊ីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត សួរនាំ​តាម​នីតីវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​វត្ថុតាង​ម៉ូតូ​ត្រូវបាន​បក្ខពួក​របស់​ខ្លួន​ម្នាក់ទៀត ឈ្មោះ ប្រុស​(​ពុំ​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ យក​ទៅ​ដាក់បញ្ចាំ ហើយ​ខ្លួន​ក៏​មិនដឹង​បញ្ចាំ​នៅ​កន្លែង​ណា​ដែរ ហើយ​បាន​គេចខ្លួន​បាត់​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានកា រ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែ​មីនា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.