តាម​ការបញ្ជាក់​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​8​គ្រួសារ​ចូលរួម​ប្រជុំ​ដោះស្រាយ​ករណី​សុំ​ចុះបញ្ជី​ដីធ្លី​បាន​ទេ​

ផ្អែក​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បន្តវេន​អាណត្តិ​ទី​7​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ខិតខំ​បំរើ​រាស្ត្រ ហើយ​បើ​មិន​បាន​បំរើ​រាស្ត្រ​ទេ មេត្តា​ដេក​នៅផ្ទះ​ក៏​ដូចជា​បាន​ជួយ​បក្ស​ដែរ ។ សូម​កុំឲ្យ​តែ​ទៅ​បង្ក​ទុក្ខលំបាក​ឲ្យ​រាស្ត្រ​ទៅ​បាន​ហើយ ។

​តើ​ករណី​ប្រជាពលរដ្ឋ​8​គ្រួសារ​ប្ដឹង​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដីធ្លី​ដែល​ធ្លាប់​អាស្រ័យ​ផល​ជាង​40​ឆ្នាំ​មកហើយ ដោយ​គ្រួសារ​ខ្លះ​បាន​លក់​បន្ត​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ កំពង់​ពោធិ៍​ត្បូង​និង​មេឃុំ​ក្រាំង​យ៉ូវ​ថែម​ទៀត​ផង​។ ស្រាប់តែ​នៅ​ថ្ងៃទី​4​កុម្ភះ​2025 លោក នឿន ស៊ីណា មន្ត្រីរដ្ឋបាល​សាលាខេត្ត​បាន​ផ្ញើ​សារ​សម្លេង​មក​ថា (​កន្លង​មក​ឃើញ​បង​មាន​ដាក់​ឯកសារ​មក​រដ្ឋបាល​ខេត្ត​រឿង​សុំ​ចុះបញ្ជី​ដីធ្លី ក្នុងនោះ​មាន​បង​និង​ប្រជាពលរដ្ឋ​សរុប​8​គ្រួសារ ។ ខ្ញុំ​ទាក់ទង​ទៅ​បង​នេះ ដើម្បី​ឲ្យ​សាកសួរ​ទៅ​ប្រជាពលរដ្ឋ​គ្រោង​ឲ្យចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ម៉ោង​2​រសៀល តើ​មាន​ជា​ប់រវាល់​ទៅណា​ទេ កាលណា​ចេញ​លិខិតអញ្ជើញ​ឲ្យមក​ប្រជុំខាង​បងអ​ត់​បាន​ចូលរួម​គឹ​ធ្វើឲ្យ​រាំងស្ទះ​នៅ​កិច្ចប្រជុំ​។​ពេលនោះ​យើង​បាន​ជូនដំណឹង​ទៅ​លោក នឿន ស៊ីណា​ថា​ប្រជាពលរដ្ឋ​8​គ្រួសារ​អាច​មក​ប្រជុំបាន ព្រោះ​ពួក​ខ្ញុំ​រង់ចាំ​ឧិ​កាសនេះ​យូរ​មក​ហើយ​។​

​ក្រោយមក​នៅ​ពេល​ផ្ញើ​សារ​ទៅ​សួ​នាំ លោក​នឿន ស៊ីណា​បាន​ផ្ញើ​សារ​សម្លេង​នៅ​ថ្ងៃ​ទី​11​កុម្ភះ​ថា​ករណី​របស់​បង​ខ្ញុំ​បាន​ផ្ញើ​ទៅ​យូរហើយ​(​គឺ​ផ្ញើ​តាមរយះ​ដើម្បី​សុំ​ការសម្រេច​ពី​ឯកឧត្ដម​អភិបាលខេត្ត​)​ដោយ​រង់ចាំ​របាយការណ៍​ពី​ស្រុក​មក​សិន នៅ​សប្ដាហ៍​ក្រោយ​គឺអាច​បើក​ប្រជុំ​បាន​ហើយ​។​

​គឺជា​ករណី​ដែល​ចម្លែក នៅពេល​មិនទាន់​មាន​ការកោះអញ្ជើញ​ប្រជាពលរដ្ឋ​8​គ្រួសារ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​ផង ស្រាប់តែ​មាន​មន្ត្រី​ក្នុង​ខេត្ត​បាន​ផ្ញើ​លិខិត​អញ្ជើញ​ឲ្យដឹង​ថា​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កណ្ដាល​បាន​អញ្ជើញ​មន្ត្រី​4​រូប​ក្នុង​កិច្ចប្រជុំ​ស្ដីពី​សំណើ​សុំ​អន្តរាគមន៍​ពី​ឯកឧត្ដម​អភិបាលខេត្ត​ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីស្រែ​ចំការ​របស់​ខ្ញុំបាទ នាង​ខ្ញុំ​កសិក​រទាំង​8​គ្រួសារ​នៅ​ចំណុច​ទួល​ពន់​រៃ​ក្នុងភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូវ​ស្រុកស្អាង​ឲ្យទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ចុះបញ្ជី​ដីធ្លី​ស្របច្បាប់​ដោយ​ក្ដី​អនុគ្រោះ​។ ហើយ​អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ​មាន​ការសោកស្ដាយ​និង​ខកចិត្ត​ខ្លាំ​នោះ​គឺ​កិច្ចប្រជុំដែល​ពុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដើម្បី​បាន​ធ្វើ​ការបកស្រាយ​ពី​ប្រវត្តិ​ដី​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​លោក​បាន​ជ្រាប​និង​បាន​សម្ដែង​ភាពស្និទ្ធស្នាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង​ពី​ទុក្ខលំបាក​និង​បានដឹ​ពី​ប្រវត្តិ​ដី​ដែល​ប្រជាពលរដ្ឋ​បាននិងកំពុង​អាស្រ័យ​ផល​ជាក់ស្ដែង​។ ព្រោះ​សម្លេង​ប្រជាពលរដ្ឋ​គឺជា​ផ្នែក​មួយ​ជួយ​ដល់​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​អាច​វិនិច្ឆ័យ​ប្រកប​ដោយ​គតិ​បណ្ឌិត្យ​ស្របតាម​គោលនយោបាយ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​7​ឲ្យទទួល​បាន​ជោគជ័យ​៕

 

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.