កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូន​ក្មេង​ទំនើ​ង​៩​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​និង​គ្រឿ ញៀន​(​ដោយ​÷​គឹម សុង​).

(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​០៣ និង​៣០​នាទី ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​ចុះ​ល្បាត​រក្សា​សន្តិសុខ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត លុះដល់​ចំណុច​អគារ​ថ្មី ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បាន​ប្រទះឃើញ​ក្មេង​ទំនើង​មួយក្រុម​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ខ្ទម​ទីតាំង​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ធ្វើ​ការត្រួតពិនិត្យ ឆែកឆេរ ទីតាំង​រកឃើញ​មាន​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៧​កូន​ថង់​តូច និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ១.​ឈ្មោះ សាន់ សួរ (​ញ៉ា​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ​ទន់ ឆាត (​ស្នា​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៣.​ឈ្មោះ សឿង ឃុន​ណា​រ៉ាត់ (​ឃុន​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ៤.​ឈ្មោះ ស៊ុយ គីម (​អា​ពៀវ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥.​ឈ្មោះ ឈិន ម៉េង​ហួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៦.​ឈ្មោះ សុខ រី (​រ៉ី​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៧.​ឈ្មោះ​មុត ដេវីត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៨.​ឈ្មោះ​សុខ គា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ៩.​ឈ្មោះ​វុត ថា​វរៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ព្រមទាំង​ប្រមូល​នូវ​វត្ថុតាង​កាំបិត​ជាច្រើន​ដើម ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សួរនាំ និង​បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ជនសង្ស័យ​ខាងលើ ជា​លទ្ធផល​វិជ្ជមាន​(+)​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​រក្សាទុក ជួញដូរ និង​ប្រេី​ប្រាស់​គ្រង​ញៀន​ពិតប្រាកដ​មែន​។​

​ដោយ​ផ្អែក​លេីច​ម្លេ​ី​យ​សារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.