សកម្មភាព​កាប់​រាន​ដីព្រៃ​និង​ជីក​រ៉ែ​នៅ​ភ្នំ​ប្រមេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ឆែប​ចុះ​បង្គ្រាប​(​ដោយ​÷​សឿន ចិន​)

នៅ​ព្រឹក​ថ្ងៃទី​21​កុម្ភះ​គណបញ្ជាការ​ឯកភាព​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ចុះ​បង្គ្រាប​សកម្មភាព​កាប់​រាន​ដី​ព្រៃ​និង​ជីក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ប្រមេ​។​សកម្មភាព​ចុះ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​ដី​ព្រៃ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​កាប់​រាន​និង​កន្លែង​ខ្លះ​មាន​លួច​ជីក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់ដែន​អភិរក្ស​ព្រៃឈើ​ភ្នំ​ប្រមេ​យ៉ាងខ្លាំង​។​
​ដោយ​មើលឃើញ​ពី​ទ​ហំ​នៃ​ការបាត់បង់​ព្រៃឈើ​និង​សកម្មភាព​ជីក​យក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ង​ក្នុង​ដែន​អភិរក្ស​ភ្នំ​ប្រមេ គណះបញ្ជាការ​ឯកភាព​ស្រុកឆែ​បបាន​និង​កំពុង​ចេញ​បទបញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ស្រុកឆែ​បស​ហការ​ជាមួយ​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ដើម្បី​បង្រាប​ក្រុម​ជន​កាប់​រានព្រៃ​និង​ជីក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែន​អភិរក្ស​មក​អប់រំ​ណែនាំ ល្គឹក​ណា​មិន​ព្រម​ឈប់​គឺ​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់ ទើប​អាច​រក្សា​ដែន​អភិរក្ស​ព្រៃឈើ​ភ្នំ​ប្រមេ​ឲ្យនៅ​គង់វង្ស​បាន​។​

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.