បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះក្លឹបកំសាន្ត យីហោ ស៊ីន ជាន់ ហួយបណ្តាលមកពីឆ្លងចរន្តអគ្គីនីបណ្តាលរងការខូចខាតដែលកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្បែបុរីដួងច័ន្ទស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
កម្លាំងបង្កានិងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តយីហោស៊ីន ជាន់ហួយ ទាំងព្រឹកព្រលឹមកម្លាំងបានចេញអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតដែលមានរថយន្តពន្លត់អគ្គីភ័យ៤ទៅ៥គ្រឿងមានរថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង រថយន្តកាស៊ីណូស្តារហ្គោល១គ្រឿង រថយន្តកាស៊ីណូប៉ោយប៉ែតរីសត១គ្រឿង និងរថយន្តពន្លតអគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះ។
កម្លាំងរូបនោះបានបញ្ជាក់ថា ៖ អគ្គីភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ផ្នែកខាងក្ក្រៅ ក្លិប រាលឆាបឆេះដេគ័រជញ្ជាំងផ្នែកខាងមុខក្លឹបកំសាន្តត្រូវបានកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យបានបាញ់ពន្លត់ទាំងស្រុងហើយតែខូចខាតដេគ័រផ្នែកខាងមុខប្រមាណ២០ទៅ៣០ម៉ែត្រក្រឡា ៕