ជនរង​គ្រោះដោយ​ឡានដឹក​ឈើ​លោក ព្រំធី បុក​ កំពុង​បាត់បង់​យុត្តិធម៌​នៅ​តុលាការ​ព្រះ​វិហារ

ជនរង​គ្រោះដោយ​ឡានដឹក​ឈើ​លោក ព្រំធី បុក​ កំពុង​បាត់បង់​យុត្តិធម៌​នៅ​តុលាការ​ព្រះ​វិហារ

ដោយ ៖ សឿន ចិន
គ្រោះថ្នាក់ចរាចរណ៍ដែល  បណ្តាលមកពីឡានតាកូម៉ា  មួយ បាំង កន្លះផ្ទុក​ដោយ​ឈើប្រណីត​ជាកម្មសិទ្ធិ​លោក ព្រំ ធី  បាន​បុកម៉ូតូជនរងគ្រោះឈ្មោះ  ផា ដួន ជិះជាមួយឈ្មោះ ដៀម ដឿត នៅចំណុចខាង ត្បូងក្រុមហ៊ុនឧកញ៉ា ទ្រី ភាព  ចម្ងាយ ១០០ ម៉ែត្រ ស្ថិតក្នុង  ស្រុករវៀង ខេត្តព្រះវិហារ  បណ្តាលឱ្យអ្នកទាំង​ពីរទទួល រងគ្រោះយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃទី២៤ ខែសីហា   ឆ្នាំ​២០១៣ វេលាម៉ោង ១១ ថ្ងៃត្រង់ ហើយរថយន្តបានបើក  គេច​ចូលក្នុងចំការកៅស៊ូដើម្បី ទម្លាក់ឈើទុកបំបិតភស្តុតាង មុនការអូសរថយន្តទៅរក្សាទុក នៅអធិការស្រុករវៀង ។

បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានដាក់ ពាក្យប្តឹងចូលអធិការស្រុករវៀង  និងតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការជនល្មើសទៅ តាមច្បាប់រួមទាំងដោះស្រាយ សំណងឱ្យបានសមរម្យ ។ តាមការបញ្ជាក់​ឱ្យដឹងពីជន​រងគ្រោះថា មន្ត្រីប៉ូលិសចរាចរណ៍ស្រុករវៀង ឈ្មោះ ពុត ម៉ៅ និង ឈ្មោះ គឹម សុគុន ធានាអះអាងឱ្យបុគ្គលិក​ក្រុមហ៊ុនទ្រីភាពណា ចេញមុខមកបំភ្លឺថា ម៉ូតូជនរង គ្រោះជាអ្នកជិះចូលឡានពួក គេនិងអោយប្រាក់ម្នាក់ ២០០  ដុល្លារ ។

សកម្មភាពមន្ត្រីប៉ូលិសចរាចរណ៍ គឺបង្ហាញពីភាពមិនឯករាជ្យជាមន្ត្រីរាជការក្នុងការធ្វើកំណត់ហេតុក្លែងបន្លំដែល​ជនរងគ្រោះ​ និងបន្តប្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយបន្តទៀតស្របពេលដែលតុលាការខេត្តព្រះវិហារ បាន សម្រេចដោះ  លែងឡានតាកូមាទៅឱ្យលោក  ព្រំ ធី នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៣ មុនការកាត់ក្តីទៅ  វិញ ។

ពិតណាស់ថា នៅកន្លែង  កើតហេតុសាក្សីពិតជាបាន ឃើញរថយន្តតាកូមាដែលផ្ទុក ឈើប្រណីតរបស់លោក ព្រំ ធី  ពាក់ស្លាកលេខ ២ទ-៤៦៧៦ បុក  ម៉ូតូពីក្រោយ ហើយបើផ្អែក  លើភស្តុតាងពីស្ថានភាពរថយន្ត  និងម៉ូតូក៏សមត្ថ កិច្ចជំនាញអាច វាយតម្លៃទៅលើរថយន្តបង្ក ហេតុរបស់លោក ព្រំ ធី បាន តាមការប៉ះទង្គិចបានហើយមិនចាំបាច់ ប្រើសាក្សីមកបំភ្លឺនោះ  ឡើយ ។

ដូច្នេះចេតនាដែលមន្ត្រីតុលាការធ្វើការដោះលែងឡានតាកូម៉ាមុនការកាត់ក្តី ដោយផ្អែកលើរបាយការណ៍ ប៉ូលិស ស្រុករវៀងគឺជាចេតនា ឃុបឃិតបំពានច្បាប់ក្នុងនាម មន្ត្រីនគរបាលនិងតុលាការជា អ្នកអនុវត្តច្បាប់បានបន្តឱ្យប្រ ជាពលរដ្ឋបាត់បង់ជំនឿដោយរំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយ និងបន្តស្វែងរកការពិតជូនជនរងគ្រោះ បន្ទាប់ ពីជន រងគ្រោះចាកចេញពីមន្ទីរពេទ្យ នៅពេលឆាប់ៗខាងមុខនេះ ។

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មិនថា មន្ត្រីនគរបាលដែលជា  សមត្ថកិច្ចត្រួតពិនិត្យនិងធ្វើរបាយការណ៍រួមទាំងមន្ត្រីតុលា  ការផងនោះក៏មិនត្រូវពឹងផ្អែក  តែទៅលើរបាយការណ៍ដោយ ពុំបានចុះស៊ើបអង្កេតដោយផ្ទាល់នោះឡើយ ព្រោះ ករណីឡានបុកម៉ូតូ វាមានស្ថានភាពខុសពីម៉ូតូដែលជិះចូលឡាន ដោយគេអាចសង្កេតឃើញ ចំណុចខូចខាតរបស់ ម៉ូតូ គឺនៅពីក្រោយចំណែកស្ថានភាពរថយន្តគឺមានចំណុចខូចខាតនៅផ្នែកខាងមុខ ។ ហើយការធ្វើសាក្សីដោយ ធានាផ្តល់ប្រាក់  ២០០ ដុល្លារ ក្នុងម្នាក់ៗ ដើម្បីលុបបំបាត់ភស្តុតាងគឺជាអំពើ ពុករលួយធ្ងន់ធ្ងរដែលមន្ត្រីនគរបាល ចរាចរណ៍ស្រុករវៀងត្រូវ តែទទួលខុសត្រូវចំពោះមុខ ច្បាប់មិនអាចប្រែក្លាយកំហុស ឆ្គង តាមលងដល់ប្រព័ន្ធ យុត្តិធម៌ នៅខេត្តព្រះវិហារតទៅទៀត បាននោះឡើយ ៕

 

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5374 La Presse Nationale. All rights reserved. XHTML / CSS Valid.