កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន​(​ដោយ​÷​គឹម សុង​)

(​បន្ទាយមានជ័យ​) ៖ នៅវេលា​ម៉ោង​០៥​និង​០០​នាទី ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានធ្វើការ​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ភូមិសាស្ត្រ​ក្រុង​លុះដល់​ចំណុច​ម្តុំ​រោងចក្រ​ទុយោ​ទឹក ស្ថិតក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សរ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន ០៣​នាក់ ១-​ឈ្មោះ ថា​ន ដាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​, ២-​ឈ្មោះ សំ លីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​, ៣-​ឈ្មោះ កាន ថា​មសុ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ ដោយ​មាន​ការសង្ស័យ​កម្លាំងបាន​ឃាត់​សួរនាំ ព្រមទាំង​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ និង​បាន​ធ្វើ​តេស្ត​ទឹកមូត្រ​រកឃើញ​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​បី​នាក់ ហើយ​បញ្ជូន​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​តាម​ការ​ធ្វើ​តេស្ត​លើ​ទឹកនោម​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ថ្ងៃ​ពុធ ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.