ក្រុមហ៊ុនបូមខ្សាច់ស្ទឹងស្លាគូរកំពុងបង្កផលប៉ះ ពាល់​បរិស្ថាន​ធម្មជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ

ក្រុមហ៊ុនបូមខ្សាច់ស្ទឹងស្លាគូរកំពុងបង្កផលប៉ះ ពាល់​បរិស្ថាន​ធម្មជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ

ស្ទឹងស្លាគូរជាប្រភពធម្មជាតិ យ៉ាងសំខាន់និងជាតម្រូវការចាំ បាច់បំផុតសម្រាប់ប្រជាកសិករ ដែលរស់នៅតាមក្បែរដងស្ទឹង សម្រាប់អាស្រ័យផលដូចជា នេសាទ ប្រើប្រាស់ទឹកធម្មជាតិ ដាំ និងស្រោចស្រពដំណាំគ្រប់ មុខ កន្លែងគង្វាលគោនិងកើប ខ្សាច់លក់ ជាដើម..។ ល។ ស្ទឹងនេះមានបណ្តោយរាប់ សិបគីឡូម៉ែត្រ ដែលហូរនាំជី ជាតិធម្មជាតិពីភ្នំកាត់ខេត្តចំនួន ០២ គឺខេត្តតាកែវ និងខេត្ត កំពង់ស្ពឺ កាត់ស្រុកចំនួន ៣ គឺ ១-ព្រំប្រទល់ស្រុកបរសេដ្ឋ, ២-ស្រុកត្រាំកក់ និង៣-ស្រុក សំរោង ។
ចាប់តាំងពីឆ្នាំ ១៩៧៩ មក ទល់ឆ្នាំ ២០០៩ ប្រជាកសិករ ប្រកបមុខរបររកទទួលទានជា ធម្មតាក្រោយឆ្នាំ២០០៩ មាន ក្រុមហ៊ុនចំនួន ៣ អះអាងថា បានទទួលសិទ្ធិពីអាជ្ញាធរខេត្ត តាកែវ ធ្វើអាជីវកម្មផ្តាច់មុខ ក្នុងការបូមខ្សាច់ក្នុងស្ទឹងដោយ ចែកគ្នាជាកង់ៗ និងតាមបែប បច្ចេកវិជ្ជាទំនើប(ប្រើម៉ាស៊ីន បូម)ក្រុមហ៊ុនអាចលក់ខ្សាច់ បានរាប់សិបឡានក្នុងមួយថ្ងៃៗ ។
ដោយការធ្វើអាជីវកម្មផ្តាច់ មុខរបស់ក្រុមហ៊ុន ដែលមិន ស្គាល់ឈ្មោះនេះ ធ្វើឱ្យប្រជា កសិករជួបប្រទះនូវបញ្ហាយ៉ាង ធ្ងន់ ធ្ងរដូចជា ៖
១-បរិស្ថានក្នុងទឹកស្ទឹង ក្រខ្វក់ដោយសារកំអែលប្រេង ម៉ាស៊ីន ហូរចូលក្នុងទឹកស្ទឹង ឡើងល្អក់ខ្វល់នាំឱ្យបាត់បង់ពូជ មច្ឆជាតិ និងភាពធម្មជាតិនៃ ទឹកស្ទឹង ។
២-ការបាក់ច្រាំងស្ទឹង និង ដើមឈើដែលជាទីកន្លែងប្រជា កសិករធ្លាប់ទាញយកកំរៃចិញ្ចឹម ជីវិត រាប់រយរាប់ពាន់នាក់ ។
៣-ការដឹកខ្សាច់ចេញ លើ ផ្លូវជាតិ និងផ្លូវលំដែលកសាង ដោយថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវខូចខាតមុនពេលកំណត់និង ហុយលើទីសាធារណៈ ។
៤-ពិសេសពេលខ្លះក្រុម ហ៊ុនទប់ទឹកក្នុងស្ទឹង ធ្វើឱ្យទឹក ឡើងខ្លាំង បណ្តាលឱ្យលិចផល ដំណាំរបស់ប្រជាកសិករ ដែល ដាំបន្លែ តាមបណ្តោយដងស្ទឹង ទៀតផង ។ ធ្វើឱ្យប្រជាកសិករ ដែលរងគ្រោះខឹងសម្បារដល់ អាជ្ញាធរ និងអ្នកដឹកនាំរបស់រដ្ឋ ទៀតផង ។
ប្រជាកសិករឃុំបឹងត្រាញ់ ខាងត្បូង និងឃុំឧត្តមសូរិយា សំណូមពរសុំឱ្យក្រសួងដែល មានជំនាញលើ វិស័យបរិស្ថាន ធនធានទឹក ថាមពល និងរ៉ែ និងមន្ត្រីពាក់ព័ន្ធជួយធ្វើការដោះ ស្រាយបញ្ហាខាងលើនេះផង ពិសេសអាជ្ញាធរខេត្តតាកែវនិង លោកតំណាងរាស្ត្រសុំលោក ជួយដោះស្រាយបញ្ហាទុកលំបាក របស់រាស្ត្រផងទាន !! បើមិន ជួយទេ រាស្ត្រ និងពិចារណា ពេលបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ នេះហើយ ទាន… ៕

CIMG5046

Filed in: ព័ត៌មានសង្គម
© 4867 La Presse Nationale. All rights reserved. XHTML / CSS Valid.