កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​០៦​នាក់ ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ដោយ​÷​គឹម សុង​)

(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានធ្វើការ​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ភូមិសាស្ត្រ​ក្រុង រហូតដល់​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ខែ​ឆ្នាំ ដដែល ពេល​ល្បាត​ដល់​ចំណុច​វត្ត​អូរ​ខៃ​ដន ស្ថិតក្នុង​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉េត ខេត្ត​បន្ទាយមានជ័យ បាន​ប្រទះឃើញ​ម៉ូតូ​ក្រុម​ក្មេង​ទំនើង​០១​ក្រុម កំពុង​បង្ហោះ​ម៉ូតូ ភ្លាមៗ​នោះ​កម្លាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​១៦​នាក់ ក្នុងនោះ​មាន​ស្ត្រី​ស្រី​០៣​នាក់ រួមទាំង​ម៉ូតូ​ចំនួន​០៧​គ្រឿង ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សួរនាំ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា បន្ទាប់​ពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លើ​ក្មេង​ទំនើង​ទាំង​ចំនួន​១៦​នាក់​/​ស្រី​០៣​នាក់ ជា​លទ្ធផល​វិជ្ជមាន​(+) ចំនួន​០៦​នាក់​/​ស្រី​០០​នាក់ និង​អវិជ្ជមាន​(-) ចំនួន ១០​នាក់​/​ស្រី​០៣​នាក់​។ ចំពោះ​ក្មេង​ទំនើង​ចំនួន ០៦​នាក់​រួមមាន ១.​ឈ្មោះ ឌិន លី​ហៀ​ង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ​, ២.​ឈ្មោះ ម៉ែន សុខ​ខុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​, ៣.​ឈ្មោះ លឹម គឹម​ហូ​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​, ៤.​ឈ្មោះ ហឿត រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​, ៥.​ឈ្មោះ តូ ត​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​, ៦.​ឈ្មោះ នួន វ៉េវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ក្មេង​ទំនើង​ចំនួន​១០​នាក់​/​ស្រី​០៣​នាក់ ពុំ​មាន​សារធាតុ​ញៀន ដោយ​ទទួលបាន​ការអនុញ្ញាត​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កម្លាំ​ជំនាញ​បាន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​អាណា​ព្យាបាល​ធានា ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.