ជនបរទេស ៣​នាក់ ត្រូវ​ចា​.​ប់​ខ្លួន ពាក់ព័ន្ធ​និង​ការ​ស្លា​..​ប់​របស់​ស្ត្រី​១​នាក់​នៅ ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ក្នុង ក្រុង​ប៉ោយប៉ែត​

(​ដោយ​÷​គឹម សុង​) ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​មាន​ការ​ភ្ញាក់​ផ្ញើ​ករណី​ឃាតកម្ម​សម្លា​.​ប់​នារី​ម្នាក់​នៅ​ក្នុង​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ក្រោម​ការបញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនី យ៍​ទោ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​សមត្តកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយប៉ែត បើក​ការស្រាវជ្រាវ​ករណី​ខាងលើ​នេះ​ជា​បន្ទាន់ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ទើប​ឈាន ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូនេសុី​ទាំង ៣​នាក់ គឺ​ឈាម​ស្រែក​ស្បែក​ហៅ គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ។ គួររំលឹកថា នារី​ម្នាក់​ស្លា​.​ប់ទាំង​អាក្រា​.​ត​ក្នុងផ្ទះ​សំណាក់ ខណៈ​បុរស​បរទេស​១​ក្រុម​ជា​អ្នក​រួម​បន្ទប់ គេចខ្លួន​បា​.​ត់​អស់ ។​

​ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំង ០៣​នាក់​មាន​៖
១-​ឈ្មោះ PAVI JONATHAN ភេទ​ប្រុស​អាយុ ២១​ឆ្នាំ មុខរបរ​ជា​ចុងភៅ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​
២-​ឈ្មោះ HERMANSYAH PUTRAHUTAGALUNG ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​បាយ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​
៣-​ឈ្មោះ UYAN JUATRI ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ដឹកជញ្ជូន​បាយ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​

​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​បាន​ឆាត​ទាក់ទង​នារី​រងគ្រោះ​ជា​នារី​រក​សុ​ី​ផ្លូវភេទ ហើយ​បាន​ណាត់​ជួប​គ្នា​នៅក្នុង​ផ្ទះសំណាក់​ខាងលើ ដោយ​ពួក​ខ្លួន​បាន​លេបថ្នាំ​សម្រើប (​ថ្នាំសំរើប​) រួច​បាន​ដេក​រួមភេទ​ជាមួយ​នារី​រងគ្រោះ​ម្នាក់​ម្តងៗ រហូត​នារី​រងគ្រោះ​ស៊ូ​មិនបាន​ក៏​រត់​ចេញ​ក្រៅ​បន្ទប់ តែ​ត្រូវ​ពួក​ខ្លួន​ទាញ​ដៃ​នាង​ទុក​បង្ខំ​រួមភេទ រហូត​នាង​ស្រែកយំ ហើយ​ពួក​ខ្លួន​បាន​យក​អាវយឺត​ក្នុង​របស់​នាង​ញ៉ុក​មាត់នាង​កុំអោយ​ស្រែក ហើយ​នាំ​គ្នា​បន្ត​រួមភេទ​ម្នាក់​ម្តងៗ​រហូត​នាង​បញ្ឈ​ភ្នែក ហើយ​ក៏​រុញ​នាង​ទម្លាក់​ទៅ​គ​ន្លាត​គ្រែ និង​ជញ្ជាំង ហើយក៏​នាំគ្នា​រត់​ចេញពី​ផ្ទះសំណាក់​ភ្លាមៗ​។​

​នារី​ជនរងគ្រោះ (​សាកសព​) ជំនាញ​បាន​ស្រាវជ្រាវ​ដឹង​ថា ឈ្មោះ ដន ដា​វីន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ សាកសព​ត្រូវបាន​យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ត​ប្រជា​ធម្ម ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​រង់ចាំ​ប្រគល់​សព ជូន​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី ។
​ជនសង្ស័យ​ទាំង ៣​នាក់ សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.