( ដោយ÷គឹម សុង) បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំនឹងចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតកម្លាំងនគរបាលជំនាញចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ដឹកនាំកម្លាំងធ្វើការបង្ក្រាបល្បែងស៊ីសង ដោយលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានទីតាំងល្បែងស៊ីសងប្រភេទលេងប៊ៀអាប៉ោងដែលលេងដោះស្លែរមិនញញើតអាជ្ញាធរដែលបានណែនាំរាប់ភ្លេចនៅលេងផ្កើនទើបកម្លាំងនគរបាលជំនាញចុះបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ក្នុងនោះមានស្រីចំនួន៣នាក់និងរឹបអូសសម្ភារៈល្បែងស៊ីងសងមួយចំនួនទៀត។
លោកបានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងមានស្រី/ប្រុសបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានធ្វើការអប់រំណែនាំហើយអោយសាច់ញាតិធ្វើកិច្ចសន្យាមកទទួលយកទៅធ្វើការណែនាំបន្ត បើមានលើកទី២និងមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងលេងមានប៊ៀអាប៉ោងដោយល្មើសច្បាប់បង្កអោយមានចោកម្មកើតមានក្នុងមូលដ្ឋានដោយល្បែងស៊ីសងទើប លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់វិធានការបង្ក្រាបល្បែងស៊ីសងគ្មានច្បាប់និងបន្តបង្ក្រាបអោយអស់មិនអោយកើតមានល្បែងស៊ីសងគ្មានច្បាប់ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបង្ក្រាបដោយគ្មានការលើកលែងឡើយ៕