ប៉ូលិស​សេដ្ឋកិច្ច និងកាំកុង​ត្រូល​ខេត្ត​បន្ទាយ​មានជ័យ​ត្រួតពិនិត្យ​តែទំនិញ​ដែលអត់​ទទួល​បានផល​ប្រយោជន៍​ចូល​ហោប៉ៅ

ប៉ូលិស​សេដ្ឋកិច្ច និងកាំកុង​ត្រូល​ខេត្ត​បន្ទាយ​មានជ័យ​ត្រួតពិនិត្យ​តែទំនិញ​ដែលអត់​ទទួល​បានផល​ប្រយោជន៍​ចូល​ហោប៉ៅ

ដោយ ៖ ជាយដែន
កិច្ចសហការ រវាងមន្ត្រីកាំកុងត្រូល និងប៉ូលិសសេដ្ឋកិច្ចខេត្ត បន្ទាយមានជ័យ ដើម្បីធានាដល់សុវត្ថិភាពចំណីអាហារ និង ទំនិញគេចពន្ធនៅក្រុងប៉ោយប៉ែតហាក់បានធ្វើឡើង តែចំពោះ ទីតាំង អាជីវករណា ដែលក្រុមខ្លួនមិនទទួលបានផលប្រយោជន៍ តែប៉ុណ្ណោះ ។

ក្រុមអាជីវករបានសម្តែង នូវការមិនពេញចិត្តថា សកម្មភាព កាំកុង ត្រូលដែលតែងតែមកពិនិត្យផលិតផល ដែលគេបានចុះ ថ្ងៃ កំណត់ ត្រឹមត្រូវ ចំណែកជើងមាន់ ជង្គង់មាន់ ឬស្លាបមាន់ រួមទាំងមាន់ទារជ្រូករស់យកមកពីថៃ ពុំដែលឃើញកាំកុងត្រូលចុះពិនិត្យឡើយ ដោយទុកឱ្យចំណីអាហារដែលរាជរដ្ឋា ភិបាលចាត់ទុកថា ជាអាហារសំណល់ចរាចរ លក់ពេញផ្សារប៉ោយប៉ែតទៅវិញ ។

ជុំវិញករណីលក់ចំណីអាហារដែលមិនធានាលើគុណភាពដូចបានរៀបរាប់ខាងលើមិនដឹងថា លោក អ៊ុក សុភាព ប្រ ធានស្នាក់ការកាំកុងត្រូលខេត្តដែលដាក់មន្ត្រីប្រចាំការនៅច្រកទ្វារក្រុងប៉ោយប៉ែត ទទួលបានលាភសក្ការៈប៉ុណ្ណានោះ  ទេ ទើបអនុវត្តមន៍វង្វេងទំនិញដែលមិនធានាដល់គុណបែបហ្នឹង ។ ម៉្យាងវិញទៀត សកម្មភាពចុះត្រួតពិនិត្យរបស់កម្លាំង នគរបាល សេដ្ឋកិច្ចខេត្តក៏ហាក់បានបង្ហាញឱ្យឃើញពីសញ្ញាអវិជ្ជមានផងដែរ ដែលក្រុមអាជីវករសង្ស័យថា អាចជាប់ ពាក់ព័ន្ធទៅនឹង អំពើពុករលួយធ្ងន់ធ្ងរណាស់ សម្រាប់ទំនិញគេចពន្ធនៅក្រុងប៉ោយប៉ែតនេះ ។

បើផ្អែកតាមការអះអាងពីអាជីវករដែលលក់ចាប់ហួយម្នាក់នៅក្រុងប៉ោយប៉ែត បានធ្វើការបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ ថា គ្រាន់តែកន្លែងស្តង់លក់ម៉ូតូគ្រប់ប្រភេទអត់ពន្ធ ហេតុអ្វីក៏មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តអត់ព្រមចុះត្រួត ពិនិត្យបែរជាមកត្រួតពិនិត្យិលើអាហារកំប៉ុងថា មានពន្ធ ឬអត់ពន្ធទៅវិញគាត់ដូចជា ឆ្ងល់ខ្លាំងណាស់ ។ ព្រោះនៅ ក្រុងប៉ោយប៉ែតនេះ មានកន្លែងលក់ម៉ូតូអត់ពន្ធច្រើនណាស់ ប៉ុន្តែហាក់បានលក់ចេញមុខដោយពុំឃើញក្រុមនគរបាល ប្រឆាំងសេដ្ឋកិច្ចខេត្តលោកចុះត្រួតពិនិត្យនោះឡើយ មិនដឹងថាក្រុមឈ្មួញបង់ប្រចាំខែឱ្យក្រុម ប៉ូលិសសេដ្ឋកិច្ចក្នុង មួយ ខែៗ ប៉ុន្មានទេ ទើបចេះតែមើលរំលងទំនិញគេចពន្ធដែលមានទំហំធំបែបហ្នឹងទៅវិញ ។

ផ្អែកលើកត្តាដែលបានលើកឡើងពីគុណភាពចំណីអាហារ ដែលមានការហាមប្រាមពីច្បាប់រួមទាំងម៉ូតូគេចពន្ធដាក់ លក់ព្រោងព្រាតពេញក្រុងប៉ោយប៉ែតផងនោះ តើអាចចាត់ទុកបានថា លោកមន្ត្រីកាំកុងត្រូលខេត្ត និងលោកប៉ូលិស សេដ្ឋកិច្ច ខេត្តមិនបានប្រព្រឹត្តអំពើពុករលួយដូចម្តេចកើត ។ ហើយការលើកឡើងពាក់ព័ន្ធទៅនឹង អំពើពុករលួយរបស់ មន្ត្រីកាំកុងត្រូល និងប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ គឺគ្រាន់តែជាជ្រុងមួយនៃអំពើពុករលួយតែប៉ុណ្ណោះ ។

នៅលេខក្រោយសារព័ត៌មាន “ជាតិ”នឹងបន្តបញ្ជាក់ពីផលិតផលខូចគុណភាព និងទំនិញគេចពន្ធដែលបង្កឱ្យគ្រោះ ថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ និងបាត់ចំណូលពន្ធរដ្ឋបន្តទៀត ៕

Filed in: ព័ត៌មានសង្គម
© 8743 La Presse Nationale. All rights reserved. XHTML / CSS Valid.