កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ ករណី​ហិង្សា​ដោយ​ចេតនា​(​ដោយ​÷​គឹម សុង​)

(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ក្រោយ​កាស៊ីណូ​ផា​រ៉ា​មិច ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ឈ្មោះ លឿង ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ព្រមទាំង​ដកហូត​វត្ថុតាង ដុំ​ឥដ្ឋប្រហោង ពណ៌​លឿង ចំនួន​០១​ដុំ ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដេ​ី​ម្បី​សួរ​នាំតាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា ពួកគេ​ពិតជា​បាន​វាយ​ទៅលេី​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួ​សពិ​ត​ប្រាកដមែន ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​វាយ​ខ្លួន​មុន​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​០១ ខែ​មករា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.