ដោយ ៖ កែវ គឹមលីន
ផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប មានសិទ្ធិអំណាចគ្រប ដណ្តប់ លើវិសាលភាពស្រុកពីរ គឺស្រុកជ័យសែន និងស្រុកឆែប ។ នៅ តាមស្រុកនីមួយៗក៏មានសង្កាត់រដ្ឋបាលព្រៃឈើ សេនាធិការ ឱ្យ ផ្នែករដ្ឋបាលព្រៃឈើដែលមានលោក គឹម ចេវុទ្ធី ជានាយផ្នែក ។
ទោះបីរចនាសម្ព័ន្ធចាត់តាំងរដ្ឋបាលព្រៃឈើ មានចាប់ពីសង្កាត់ រហូតដល់ផ្នែកដែលខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកទទួល ក្តាប់រួម ទូទាំងខេត្តក្តីក៏បទល្មើសព្រៃឈើ ហាក់បានបង្ហាញឱ្យឃើញ ដោយគ្មានកម្លាំងសមត្ថកិច្ចណាធ្វើការចុះបង្ក្រាបឡើយ ។ រូប ភាពរោងសិប្បកម្មពីរកន្លែងក្នុងឃុំច្រាច់ ស្រុកជ័យសែន ទាំងពីរកន្លែងនេះដាក់គំនរឈើប្រណីតរាប់សិបដុំបាន តើអាច មើលរំលឹកពីក្រុមរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោក គឹម ចេវុទ្ធី បានដោយរបៀបណា ប្រសិនបើគ្មានការបង់ ខែជាថ្នូរ និងការប្រកបរបរខុសច្បាប់ក្នុងបទល្មើសព្រៃឈើទេនោះ ។
ទោះបីជារាជរដ្ឋាភិបាលអាណត្តិទី ៥ អនុវត្តគោលនយោបាយចតុកោណជំហានទី ៣ ដោយមានការប្តេជ្ញាថា និងធ្វើការ កែទម្រង់ស៊ីជម្រៅយ៉ាងណាក៏ដោយ ក៏បញ្ហាទប់ស្កាត់បទល្មើសព្រៃឈើនៅតែជាបញ្ហាដែលមជ្ឈដ្ឋានទូទៅគេសង្កេត ឃើញ ថាពុំមានការកែទម្រង់អ្វីទាំងអស់ ។ ព្រោះតួនាទីចាប់ពីប្រតិភូរាជរដ្ឋាភិបាលរហូតដល់នាយ ប្រចាំភូមិភាគនាយ ខណ្ឌ នាយផ្នែក គឺនៅរក្សាអំណាចខ្លួនបានដដែលបន្ទាប់ពីរកឃើញថា ការដឹកនាំ ៥ ឆ្នាំ ក្រោមអំណាចរដ្ឋាភិបាល អាណត្តិទី ៤ ព្រៃ ឈើនៅតំបន់អភិរក្សមួយចំនួនធំត្រូវបាត់បង់ ដោយការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ ថ្នាក់យ៉ាងណាក៏ដោយ ។
ជាក់ស្តែងណាស់បទល្មើសព្រៃឈើនៅស្រុកឆែប និងស្រុកជ័យសែន ក្រោមដែនអំណាចនាយផ្នែករដ្ឋបាលព្រៃឈេិ ដែលមានលោក គឹម ចេវុទ្ធី ជាប្រធានពិតជាមិនបានចាត់វិធានការសមស្របណាមួយដែលបង្ហាញឱ្យឃើញពីការទប់ ស្កាត់បទ ល្មើសព្រៃឈើដូចការកែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ ។ ព្រោះបើផ្អែកលើចម្លើយរបស់នាយ ផ្នែករដ្ឋបាលព្រៃ ឈើស្រុកឆែប រយៈកាលកន្លងមក គឹបានស្តែងចេញឱ្យដឹងថា កម្លាំងមេព្រៃអត់មានសមត្ថភាព ចុះ បង្ក្រាបបានឡើយ ។
ដូច្នេះគួរទុកការទទួលខុសត្រូវឱ្យអាជ្ញាធរដែនដី ដែលមានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាអ្នក ទទួលខុសត្រូវវិញ ទើបអាចរក្សាព្រៃឈើបាន ។ ពុំនោះទេស្ថានភាពទឹកជំនន់នឹងបន្តគំរាមប្រជាកសិករខ្មែរក្រោមរូប ភាពបំផ្លាញផលដំណាំផ្ទះសម្បែងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងផ្លូវជាតិដែលអាចបញ្ជាក់ឱ្យឃើញក្រោម ហេតុ ផលអភិវឌ្ឍ របស់ប្រមុខរាជរដ្ឋាភិបាល គឺពិតជាទទួលរងដោយការបំផ្លាញពីធម្មជាតិដោយគ្មានទីបញ្ចប់នោះឡើយ ៕