ផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បង្ករ​ការភ្ញាក់ផ្អើល ទាំង​កណ្តាលយប់ បណ្តាល​អោយ​ជនបរទេស​ម្នាក់ ជា​ជាតិ​ថៃ​បាន​ស្លាប់ (​ដោយ​÷​គឹម សុង​)

(​ប៉ោយ​ប៉ែត​)៖​មាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់ ដូច​រឿង​ហុងកុង ដោយ​មាន​ខ្មាន់កាំភ្លើង មាន​គ្នា​បីនាក់ សង្ស័យ​ជា​ជនបរទេស ជិះ​ម៉ូតូ​មួយគ្រឿង ឈប់​ចុះ បាញ់ ប្រ​.​ហា​រ យ៉ាង​សាហាវ ទៅលើ​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ដូចគ្នា មាន​គ្នា​២​នាក់ បណ្តាល​អោយ​ម្នាក់​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រត់​គេច​ផុត​ពី​ការបាញ់ប្រហារ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ វេលា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី​២៦​ធ្នូ​២០២៤ ស្ថិត​នៅលើ​ផ្លូវ​ក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​រក​មុខសញ្ញា​ជន​បង្ក​រ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.