កង​រា​ជឣាវុធ​ហត្ថ​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ បញ្ជូន​ទៅ​សាលាដំបូង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន ខុសច្បាប់

(​ដោយ​÷​គឹម សុង​) ​ខេត្ត​បន្ទាយមានជ័យ​: នៅវេលា​ម៉ោង​០២​និង​០០​នាទី​   ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពត៌មាន​ពី​សន្តិសុខ​ថា មាន​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​អគារ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយ​ទទួលបាន​ពត៌មាន​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ វ៉ូ​រ៉ា​ក់ថា​ន់ វ៉ូ​វ៉ា​ក់វង់ ហៅ បែន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ថៃ និង​បាន​ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន​៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន​០៥​ថង់​កិប ទម្ងន់ ៣,២៤​ក្រាម​, ទូរ​សព្ទ ចំនួន ០១​គ្រឿង​,​កាបូប ចំនួន​០២ រួច​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​តាម​នីតិវិធី​។ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជនសង្ស័យ ជា​លទ្ធផល វិជ្ជមាន​(+)​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿងញៀន​ពិតប្រាកដ​មែន ។

​ដោយ​ផ្អែក​លេីច​ម្លេ​ី​យ​សារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕​

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.