កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

(​ដោយ​÷​គឹម សុង​)
(​បន្ទាយមានជ័យ​): នៅវេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ វណ្ណា សុជាតា ស្តីពី​ករណី​លួច​ម៉ូតូ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៤ ផ្លាកលេខ បាត់ដំបង 1AV-4351 ចំនួន​០១​គ្រឿង និង​ទូរស័ព្ទដៃ​ម៉ាក OPPO ចំនួន​០១ គ្រឿង កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្រោយមក​នៅ​វេលា​ម៉ោង​១៤ និង​៤៥​នាទី ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៤ ជនរងគ្រោះ​បាន​នាំ​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ស​ត ស៊ីម ភេទ​ស្រី អាយុ​២៧​ឆ្នាំ ដែល​បាន​លួច​ម៉ូតូ​ខាងលើ មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ដើម្បី​សួរនាំ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​សួរ​នាំ​រួច​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន ក្រោយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ និង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​ម្ចាស់​ម៉តូ​ជា​សង្សា​របស់​ខ្លួន (​ស្រី​ស្រលាញ់​ស្រី​)​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.