​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​ទីតាំង​ផលិត​ភេ​ជ្ជៈ​ស្លឹកក្រា​ធំ​ខុសច្បាប់​និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ម្នាក់​ជា​ជនជាតិ​ថៃ​

(​ដោយ​÷​គឹម សុង​)
​បន្ទាយមានជ័យ​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​វ​ទីតាំង​ផលិត​ភេ​ជ្ជៈ​ស្លឹកក្រា​ធំ​ខុសច្បាប់​និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ម្នាក់​ជនជាតិ​ថៃ​និង​បិត​ទីតាំង​ផលិត នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ កែវ ដូល អធិការរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ថា​៖​ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​លុបបំបាត់​គ្រឿងញៀន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​និង​បង្ក្រាប​ទីតាំង​ផលិត​ភេ​ជ្ជៈទឹក​ក្រា​ធំ​ខុសច្បាប់​ដែល​ផលិត​ពី​ស្លឹក​ក្រា​ធំ ក្នុង​នោះ​ក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ជនជាតិ​ថៃ​ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​និង​រឹបអូស​សម្ភារៈ​ផលិត​។​

​លោក​បាន​បន្ដថា​៖​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ភេ​ជ្ជៈ​ស្លឹកក្រា​ធំ​ត្រូវ​សម្ភារៈ​ផលិត​និង​ទឹក​ក្រា​ធំ​ដែល​ផលិត​ហើយ​ត្រូវ​បាន​ចាក់​កំទិចចោល ទឹក​ក្រា​ធំ​ប្រមាណ​ជិត​១០​ឆ្នាំង​និង​ទឹក​ក្រា​ធំ​ច្រក​ដប​សម្រេច​ជាង​១០០​ដប​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក​ក្រុង​ប៉ោយប៉ែត បានបញ្ជាក់​ថា​៖​ក្រោយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ភេ​ជ្ជៈ​ស្លឹកក្រា​ធំ​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ជនជាតិ​ថៃ​ក្រោយ​សាកសួរ​ហើយ​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​ត្រូវបាន​សុំ​គោល​ការ​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​បិត​ទីតាំង​ផលិត​និង​រឹបអូស​សម្ភារៈ​ផលិត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​៕

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.