នៅគ្រប់បណ្ដារាជធានី ខេត្តទូទាំងប្រទេស គឺមានតែខេត្តដែលឯកឧត្ដម ម៉ៅ ធនិន គ្រប់គ្រងទេ ដែលបានប្ដេជ្ញាចិត្តជាឯកច្ឆ័នបង្កើតឲ្យមានវេទិការដោះស្រាយវិវាទដីធ្លីដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធរួមទាំងមហាជនគ្រប់ស្រទាប់វណ្ណះថែមទៀតផង។
ទោះបីថាមានការជំរុញឲ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលាការពីប្រមុខរាជរដ្ឋាភិបាលក្ដី ក៏គេពុំដែលឃើញមានបណ្ដាខេត្តរាជធានីទាំអស់នោះហ៊ានបើកវេទិការដូចខេត្តកំពត ដែលឯកឧត្តម ម៉ៅ ធនិន គ្រប់គ្រងនោះដែរ ។ ផ្ទុយទៅវិញ គេសង្កេតឃើញនៅគ្រប់បណ្ដាខេត្តរាជធានីទាំងនោះប្រើចំណាត់ការដោះស្រាយតាមតែមន្ត្រីជំនាញដែលឃុបឃិតជាមួយអ្នកមានលុយធ្វើរបាយការណ៍ឲ្យតែប៉ុណ្ណោះដែលវាបានបង្កការឈឺចាប់ដល់ពលរដ្ឋក្រីក្ររកទីបញ្ចប់គ្មាន ។
វាហាក់បីដូចជាអភូតហេតុ នៅពេលស្ដាប់ឭពាក្យតុលាការមុខជ័រចេញពីមាត់ល្បង ជេម សុក ក្នុងន័យប្រឆាំងទៅនឹងពាក្យតុលាការមុខដែកផ្ដើមចេញពីវេទិការដោះស្រាយវិវាទដីធ្លីស្ថិតក្រោមអធិបតីឯកឧត្ដមម៉ៅ ធនិនអភិបាលខេត្តកំពត ។
សូមធ្វើការចោទសួរថា តើពាក្យតុលាការមុខដែកចេញពីប្រភពណា ដែលមុននិងល្បង ជេម សុក តែងប្រកាសធ្វើសូ ដើម្បីជួយដល់រាស្ត្រខ្មែរក្នុងនាមលោកជាខ្មែរម្នាក់ មានសិទ្ធិនិយាយនៅក្រៅប្រទេស ។ ចម្លើយគឺមិនមែន ឯកឧត្ដម ម៉ៅ ធនិន ប្រកាសតែងតាំងខ្លួនឯង ហើយក៏គ្មានរដ្ឋាភិបាលចេញអនុក្រិត្យ ឬព្រះមហាក្សត្រចេញព្រះរាជក្រិត្យផ្ដល់គោរម្យងារជាតុលាការមុខដែកអ្វីនោះដែរ ។ ប៉ុន្តែវាបានផ្ដើមចេញពីសកម្មភាពជួយដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រីក្រឲ្យរួចផុតពីក្រញ៉ាំក្រុមអ្នកមានលុយមានអំណាច ។ បើពិតជាល្បង ជេម សុក ឯងធ្វើសូ ដើម្បីជួយជាតិ ជួយរាស្ត្រពិតឥតក្លែងក្លាយមែន គួរតែលើកទឹកចិត្តដល់សកម្មភាពបើកវេទិការជាគំរូ ដើម្បីឲ្យបណ្ដាខេត្តដទៃអនុវត្តន៍តាម ទើបហៅថាជួយជាតិនិងរាស្ត្រឲ្យទទួលបានយុត្តិធម៌ ទើបសង្គមខ្មែរមានការរីកចម្រើនដូចការចង់បានរបស់ ល្បង ជេម សុក ឯង ដែលតែងតែអះអាងពីគោលបំណងខិតខំធ្វើសូ ទាំងខ្លួនមានជម្ងឺថែមទៀតផង ។ ពុំនោះទេ ពាក្យប្រៀនប្រដៅរបស់ល្បង ជេម សុក ឯងដែលចង់ឲ្យខ្មែរ គ្រប់រូបរៀនប្រើខួរក្បាល ដើម្បីគិតបានលុះត្រាតែល្បងជេម សុក រៀនគិតធ្វើជាគំរូជាមុនសិនទើបអាចកែប្រែសង្គមខ្មែរឲ្យរួចផុតពីការជិះជាន់បានពិតប្រាកដ ។ ជាក់ស្ដែករណីវិវាទដីធ្លីនៅស្រុកស្អាងខេត្តកណ្ដាល មានប្រជាពលរដ្ឋជាង20គ្រួសារសំណូមពរតាមរយះសារពត៌មានឲ្យមានវេទិការដោះស្រាយដីធ្លីនៅ មិនទាន់មានចម្លើយផង ដូចពាក្យដំណាលថាក្រុមជនដែលស្អប់ខ្ពើមភាពស្មោះត្រង់ គឺរមែងតែងខ្លាចពន្លឺថ្ងៃបែបហ្នឹងហើយ៕